ញ៉ូដេលី៖ ក្រុមមន្ត្រីបានឲ្យដឹងថា សិស្សសាលាចំនួន១០នាក់នៅក្រុង Kanpur នៅរដ្ឋ Uttar Pradesh រដ្ឋភាគខាងជើង នៃប្រទេសឥណ្ឌា បានទទួលការគំរាមកំហែង ដោយគ្រាប់បែកនៅថ្ងៃពុធនេះ ដោយជំរុញឲ្យរដ្ឋបាលសាលា ធ្វើការជម្លៀសកូនសិស្ស និងទូរស័ព្ទទៅប៉ូលិស ។ ប៉ូលិសបានទៅដល់ ដោយបានធ្វើការដាក់ពង្រាយ ក្រុមដោះគ្រាប់បែកជាច្រើន និងស្វែងរកនៅក្នុងសាលានា ពេលឥឡូវនេះមិនមានធ្វីដែលជា ការសង្ស័យត្រូវបានរកឃើញនោះទេ ហើយប៉ូលិសជឿជាក់ថា...
កាប៊ុល៖ អង្គការសង្គ្រោះកុមារពិភពលោក បានឲ្យដឹងកាលពីថ្ងៃចន្ទថា កុមារប្រមាណ ៤០.០០០នាក់ បានបាត់បង់ផ្ទះសម្បែងរស់នៅ របស់ពួកគេនៅខេត្ត Baghlan ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន ដោយសារភ្លៀងធ្លាក់ចុះយ៉ាងគំហុគ និងបង្កជាគ្រោះទឹកជំនន់ភ្លាមៗនៅក្នុងខេត្ត និងក្នុងតំបន់ផ្សេងៗទៀតកាលពីថ្ងៃសុក្រ ។ លោក Arshad Malik នាយកប្រចាំប្រទេសនៃអង្គការ ជួយសង្គ្រោះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានឲ្យដឹងថា “កុមារ មានការភ័យខ្លាច ។...
SANAA៖ យោងតាមទូរទស្សន៍ Houthi-run al-Masirah បានផ្សព្វផ្សាយឲ្យដឹងថា កាលពីថ្ងៃអង្គារ យន្តហោះចម្បាំងរបស់សម្ព័ន្ធ កងទ័ពជើងទឹកអាមេរិក និងចក្រភពអង់គ្លេស បានបើកការវាយប្រហារតាមផ្លូវអាកាសចំនួន ៤ដង ទៅលើអាកាសយានដ្ឋាននៃ ទីក្រុងកំពង់ផែសមុទ្រក្រហម Hodeidah របស់ប្រទេសយេមែនដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ធាម ហួធី (Houthi) ។ ទូរទស្សន៍របស់ក្រុម ហួធី មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ...
បរទេស៖ ជំនួយការសភាបីនាក់បាននិយាយនៅថ្ងៃអង្គារថា រដ្ឋបាលលោក Biden បានប្រាប់សមាជិកសភាសំខាន់ៗថា ខ្លួនកំពុងបញ្ជូនកញ្ចប់ថ្មី ដែលមានទឹកប្រាក់ជាង ១ពាន់លានដុល្លារជាអាវុធ និងគ្រាប់រំសេវដល់អ៊ីស្រាអែល។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថាវវាជាការដឹកជញ្ជូនអាវុធ លើកដំបូងទៅកាន់ប្រទេសអ៊ីស្រាអែល ដែលត្រូវបានប្រកាសដោយរដ្ឋបាលអាមេរិក ចាប់តាំងពីវាបានដាក់ការ ផ្ទេរអាវុធមួយផ្សេងទៀត – ដែលមានគ្រាប់បែកចំនួន ៣.៥០០គ្រាប់...
បរទេស៖ និស្សិតចិនម្នាក់ដែលរៀននៅប្រទេសអូស្ត្រាលី ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីក្រុមក្មេងទំនើង បានបោកបញ្ឆោតនាងឱ្យទៅប្រទេសថៃ ហើយបានគំរាមគ្រួសារនាង យកលុយជាងមួយលានដុល្លារថែមទៀត។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមបុរសដែលល្បួងនាងទៅប្រទេសថៃ គឺបានទារប្រាក់ចំនួន ៨ លានយន់ (១,១ លានដុល្លារ) ហើយបានគំរាមបញ្ចេញរូប អាសអាភាសរបស់នាង...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការរួមសាមគ្គីគ្នា ដើរតួនាទីតួនាទីសំខាន់ក្នុងការអភិវឌ្ឍសង្គម ដូចគ្នាក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលមានភាពប្រាកដនិយម បម្រើឲ្យឧត្តមប្រយោជន៍នៃសង្គមជាតិកម្ពុជា ជាពិសេសក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ។ លោកបណ្ឌិតថ្លែងបែបនេះ ក្នុងឱកាសទទួលជួបជាមួយ យុវជននៃបណ្តាញអង្គការ សមាគម ជាង២០ ស្ថាប័នផ្សេងគ្នា ដឹកនាំដោយ លោក...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចតែងតាំងសមាស ភាពគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មាន ហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម។ សូមបញ្ជាក់ថា គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនេះ មានលោក នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ...
ភ្នំពេញ ៖ ក្រសួងធនធាន និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៦-១៨ ឧសភា តំបន់មួយចំនួននឹងបន្តមានភ្លៀងធ្លាក់ ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់ លើផ្ទៃដី ពី១៥ទៅ២៥%។ តាមរយៈសេចក្ដីជូនដំណឹង ក្រសួងធបានឲ្យដឹងទៀតថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ កម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើតំបន់វាលទំនាប ចាប់ពីថ្ងៃ១៦-១៨ ឧសភា...
ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការដាក់ឲ្យអនុវត្តភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការ លើកកម្ពស់អភិបាលកិច្ចរដ្ឋបាល ថ្នាក់ក្រោមជាតិ ដែលរៀបចំដោយក្រសួងមហាផ្ទៃ និងគាំទ្រដោយអង្គការយូនីសេហ្វ នៅសណ្ឋាគារសុខាភ្នំពេញ៕
ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាបានលើក ឡើងថា រដ្ឋសភាបើកទ្វារជានិច្ច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយសហភាពអឺរ៉ុប លើការងារផ្សេងៗដែលអឺរ៉ុបមាននៅកម្ពុជា។ ក្រោយជំនួបរវាងសម្តេចឃួន សុដារី និងលោក ទ្រីសម៉ាន់ អ៉ីហ្គោរ៍ ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៥ ឧសភា លោក កែវ ពិសិដ្ឋ...