បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីកំពុងចែករំលែក មូលដ្ឋានមួយជាមួយកងទ័ពអាមេរិក ក្នុងប្រទេសនីហ្សៀ ដោយសំដែងនូវការព្រួយបារម្ភ អំពីសន្តិសុខរបស់បុគ្គលិកដែលឈរជើង នៅក្នុងប្រទេសអាហ្វ្រិកខាងលិច។ ចំណាត់ការនេះកើតឡើង បន្ទាប់ពីរដ្ឋាភិបាលយោធារបស់នីហ្សៀ បានទាមទារឱ្យទីក្រុងវ៉ាស៊ីនតោន ដកកងទ័ពរបស់ខ្លួនប្រហែល ១០០០ នាក់ចេញពីប្រទេសក្នុងតំបន់ Sahel នេះពោលគឺបន្ទាប់ពីការបញ្ចប់...
គៀវ៖ ទីភ្នាក់ងារព័ត៌មាន Xinhua ចេញផ្សាយនៅថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៤ នេះថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានជួបជាមួយលោក David Cameron រដ្ឋមន្ត្រីការបរទេសអង់គ្លេស ដែលកំពុងបំពេញទស្សនកិច្ច ដើម្បីពិភាក្សាអំពីជំនួយយោធា ដល់ប្រទេសអ៊ុយក្រែន។ នៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើង ក្នុងទីក្រុងគៀវកាលពីថ្ងៃព្រហស្បតិ៍ លោក...
តូក្យូ៖ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះថា ក្រុមអ្នកស៊ើបអង្កេតរបស់ប្រទេសជប៉ុន បានកំណត់ថា ការប៉ះទង្គិចគ្នា អំឡុងពេលសមយុទ្ធនាពេលយប់ បណ្តាលឱ្យធ្លាក់ឧទ្ធម្ភាគចក្រ របស់កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន (MSDF) ចំនួន២គ្រឿង បានធ្លាក់ក្នុងខែមេសា ។ លោក Minoru Kihara រដ្ឋមន្ត្រីការពារជាតិ បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ការពិនិត្យបឋមលើឧបករណ៍ថត...
សៅប៉ូឡូ៖ បើតាមអភិបាល Eduardo Leite បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ព្យុះដ៏អាក្រក់បំផុតបានសម្លាប់មនុស្ស ២៩នាក់ និង៦០នាក់ផ្សេងទៀតបាត់ខ្លួន ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងចំនួន៤ថ្ងៃជាប់ៗគ្នា បង្កជាគ្រោះទឹកជំនន់ និងគ្រោះបាក់ដីបានវាយប្រហាររដ្ឋ Rio Grande do Sul ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសប្រេស៊ីល ។ លោក Leite បានលើកឡើងថា “ជាអកុសល យើងដឹងថា...
ភ្នំពេញ៖ ក្នុងសារអបអរសាទរខួបលើកទី៣១ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ការប្រារព្ធទិវាសេរីភាពសារព័ត៌មានប្រចាំឆ្នាំ ត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ និងការពារសេរីភាពសារព័ត៌មាននៅទូទាំងពិភពលោក។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «អបអរសាទរខួបលើកទី៣១ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី៣...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTអតីតបុគ្គលិកផ្នែកត្រួតពិនិត្យ ឬសវនករទៅលើគុណភាពយន្តហោះម្នាក់បានបាត់បង់ជីវិតភ្លាមៗក្រោយពេល ដែលលោកធ្លាប់បានបង្ហាញព័ត៌មាន សំងាត់អំពីសញ្ញានៃបញ្ហានៅលើយន្តហោះប៊ូអ៊ីង់ប្រភេទ 737 MAX នាពេលកន្លងមក។ លោកJoshua Dean អតីតបុគ្គលិកក្រុមហ៊ុន Spirit AeroSystems ដែលបានលើកឡើងពីការជូនដំណឹង អំពីស្តង់ដារដ៏ធូររលុងក្នុងការផលិតយន្តហោះ 737 MAX របស់ក្រុមហ៊ុន Boeing បានទទួលមរណភាពដោយសារជំងឺភ្លាមៗ និងធ្ងន់ធ្ងរដោយកាលពីខែមីនា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា ទីក្រុង Budapest កំពុងប្រឆាំងនឹងគម្រោងថវិកាថ្មីទំហំ ១០០ពាន់លានអឺរ៉ូ ឬត្រូវជា ១០៧ពាន់លានដុល្លារដែលជាផែនការរយៈពេល៥ឆ្នាំ របស់អង្គការ NATO ដើម្បីផ្តល់មូលនិធិដល់អ៊ុយក្រែន ក្នុងជម្លោះរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី។ លោកSzijjarto បានបង្ហាញឱ្យដឹងថា សេចក្តីព្រាងផែនការស្តីពី មូលនិធិជំនួយយោធាត្រូវបានបង្ហាញដល់...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញវីដេអូកាលពីថ្ងៃព្រហស្បតិ៍ ដែលបង្ហាញពីការវាយប្រហារ នៅក្នុងប្រទេសអ៊ុយក្រែនលើ ប្រព័ន្ធប្រឆាំងយន្តហោះ IRIS-T ដែលផ្គត់ផ្គង់ដោយអាល្លឺម៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រព័ន្ធនេះត្រូវបានគេរកឃើញ នៅទីតាំងដាច់ស្រយាលមួយនៅជិតភូមិ Ostroverkhova ដែលជាក់ស្តែងសំដៅទៅលើ ការតាំងទីលំនៅក្នុងតំបន់ Kharkov របស់អ៊ុយក្រែន។...
ប៉ារីស៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានបង្ហាញក្របខណ្ឌអន្តរជាតិសម្រាប់បទប្បញ្ញត្តិ និងការប្រើប្រាស់ប្រព័ន្ធ AI ជំនាន់ថ្មីកាលពីថ្ងៃព្រហស្បតិ៍ ដោយបន្ថែមលើកិច្ចខិតខំប្រឹងប្រែង ជាសកលលើអភិបាលកិច្ច សម្រាប់បច្ចេកវិទ្យាដែលរីកចម្រើនយ៉ាងឆាប់រហ័ស។ លោក Kishida បានធ្វើការប្រកាសនេះក្នុងសុន្ទរកថា នៅអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍនៅទីក្រុងប៉ារីស។ លោក Kishida បាននិយាយថា ប្រព័ន្ធ AI ជំនាន់ថ្មីមានសក្ដានុពលក្នុងការ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ប្រាប់លោក Ruslan STEFANCHUK ប្រធានសភាអ៊ុយក្រែនថា កម្ពុជា នៅតែប្តេជ្ញាចិត្តគាំទ្រ កិច្ចប្រឹងប្រែងនានាក្នុងគោលដៅស្តារសន្តិភាព នៅអ៊ុយក្រែន។ តាមរយៈសារលិខិតចុះថ្ងៃទី២ ឧសភា តបទៅលោក Ruslan STEFANCHUK ដែលបានផ្ញើសារមកអបអរសាទរ សម្ដេចជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា សម្តេចបានលើកឡើងពីការចូលរួមរបស់កម្ពុជា...