បរទេស៖ លោក ម៉ៃ ទៀន ដុង (Mai Tiến Dũng) អតីតរដ្ឋមន្ត្រី និងជាប្រធានការិយាល័យរដ្ឋាភិបាល ត្រូវបានចាប់ខ្លួន ហើយកំពុងប្រឈមមុខនឹងការកាត់ទោស ចំពោះការចោទប្រកាន់ពីបទរំលោភអំណាច អំឡុងពេលកាន់តំណែង។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ការចាប់ខ្លួននេះត្រូវបានលាតត្រដាង...
ហ្គាហ្សា៖ គណៈប្រតិភូនៃចលនាតស៊ូអ៊ីស្លាម (ហាម៉ស់) នឹងត្រឡប់ទៅរដ្ឋធានីគ៊ែរ របស់អេហ្ស៊ីបនៅថ្ងៃអង្គារ ដើម្បីផ្តល់ “ការឆ្លើយតបចុងក្រោយ” របស់ចលនាចំពោះសំណើរបស់អេហ្ស៊ីប ជុំវិញបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្រ្ទីប និងការផ្លាស់ប្តូរអ្នកទោសជាមួយនឹងអ៊ីស្រាអែល។ ប្រភពដែលមិនចង់ប្រាប់ឈ្មោះ របស់លោកបានឲ្យដឹងថា គណៈប្រតិភូហាម៉ាស់ ដែលបានចាកចេញពីទីក្រុងគែរ កាលពីថ្ងៃអាទិត្យ សម្រាប់ការពិគ្រោះយោបល់ ជាមួយថ្នាក់ដឹកនាំចលនានៅទីក្រុងដូហា ប្រទេសកាតា នឹងត្រលប់មកវិញជាមួយនឹង “ការឆ្លើយតបចុងក្រោយ” ចំពោះសំណើរបស់អេហ្ស៊ីបពីរថ្ងៃក្រោយ។ យោងតាមប្រភពបានឱ្យដឹងថា...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដាបានសន្យាថា នឹងធ្វើការរួមគ្នាជាមួយបណ្តាប្រទេស នៅអាមេរិកខាងត្បូង ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល រួមទាំងការប្រែប្រួលអាកាសធាតុ វិសមភាពសេដ្ឋកិច្ច និងភាពក្រីក្រ។ លោក គីស៊ីដា បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថា នៅទីក្រុង Sao Paulo ស្តីពីគោលនយោបាយរបស់ប្រទេសជប៉ុន ចំពោះអាមេរិកឡាទីន និងតំបន់ការីប៊ីន ខណៈដែលទីក្រុងតូក្យូ ព្យាយាមធ្វើឱ្យទំនាក់ទំនងកាន់តែ...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា លោកមិនមានគម្រោងរំលាយសភានោះទេ មួយសប្តាហ៍បន្ទាប់ពីគណបក្ស ប្រជាធិបតេយ្យសេរីរបស់លោក បានបាត់បង់អាសនៈចំនួនបី នៅក្នុងការបោះឆ្នោតសភា ដោយរឿងអាស្រូវថវិកា ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាព របស់គណបក្ស LDP ។ លោក គីស៊ីដា ដែលបានចូលកាន់តំណែងក្នុងខែតុលា ឆ្នាំ២០២១ ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយថាតើ គាត់នឹងឈរឈ្មោះក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភាជាន់ខ្ពស់អ៊ុយក្រែន ម្នាក់បាននិយាយថា រដ្ឋាភិបាលក្រុងគៀវអាចស្នើសុំ ឱ្យដាក់ពង្រាយកងទ័ពលោកខាងលិច នៅលើដីរបស់ខ្លួន ប្រសិនបើខ្លួនយល់ថាស្ថានភាព នៅសមរភូមិមានភាពអាក្រក់ឡើងនាពេលខាងមុខ។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ LCI របស់បារាំងកាលពីថ្ងៃសៅរ៍ លោក Aleksey Goncharenko ដែលតំណាងឱ្យ Odessa នៅក្នុងសភាអ៊ុយក្រែនបាន ថ្លែងអំណរគុណដល់ប្រធានាធិបតីបារាំង Emmanuel Macron...
ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជា ប្រចាំនៅទីក្រុងហ្សឺណែវ បានឲ្យដឹងថា ការអំពាវនាវឲ្យដោះលែងលោកស្រី ឈឹម ស៊ីថរ ជាបន្ទាន់ ឬអាជ្ញាធរឲ្យលុបចោលការផ្តន្ទាទោសទាំងអស់ គឺជាការមើលងាយដល់សមត្ថកិច្ច និងសុច្ចរិតភាពរបស់តុលាការកម្ពុជា។ ការលើកឡើងនេះ បន្ទាប់ពីលោក Jeremy Laurence អ្នកនាំពាក្យនៃការិយាល័យ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃ៣ ឧសភា បានអំពាវនាវដល់អាជ្ញាធរកម្ពុជា ទម្លាក់ចោលបទចោទប្រឆាំងនឹង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកផ្ទុកមេរោគអេដស៍ ជំងឺរបេង និងមហារីក ក៏ដូចជាអ្នកញៀនថ្នាំមួយចំនួន នឹងត្រូវបង្ខំឱ្យបម្រើក្នុងកងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន នេះបើយោងតាមសេចក្តីព្រាងច្បាប់ថ្មី ដែលចេញផ្សាយដោយក្រសួងការពារជាតិ កាលពីថ្ងៃសុក្រ។ ក្រសួងបានពន្យល់ថា ច្បាប់ថ្មីគឺបានលុបបំបាត់ស្ថានភាពនៃ សិទ្ធិដោយផ្នែក ដោយបង្ខំឱ្យអ្នកដែលមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ពីមុនមកចូលរួម គណៈកម្មាការពេទ្យយោធា សម្រាប់ការវាយតម្លៃឡើងវិញ។ មន្ត្រីយោធានឹងសម្រេចចិត្ត ថាតើសុខភាពរបស់ទ័ពបម្រុងទាំងនោះ អនុញ្ញាតឱ្យពួកគេបម្រើជួរមុខ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បាននិយាយកាលពីថ្ងៃសុក្រថា ការខាតបង់ផ្នែកយោធារបស់អ៊ុយក្រែន ចាប់តាំងពីដើមឆ្នាំមក បានកើនលើសចំនួនទាហានដល់ទៅ ១១១០០០នាក់មកហើយ។ មន្ត្រីជាន់ខ្ពស់រូបនេះបានរាយការណ៍ ក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយថា កងកម្លាំងរុស្ស៊ី បានបន្តបំបែក ទីតាំងការពាររបស់អ៊ុយក្រែន នៅតាមជួរមុខទាំងមូល ហើយលោកបានបន្ថែមថា ការទទួលបានទឹកដីរបស់រុស្ស៊ី ក្នុងឆ្នាំនេះមានចំនួន ៥៤៧...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីកំពុងចែករំលែក មូលដ្ឋានមួយជាមួយកងទ័ពអាមេរិក ក្នុងប្រទេសនីហ្សៀ ដោយសំដែងនូវការព្រួយបារម្ភ អំពីសន្តិសុខរបស់បុគ្គលិកដែលឈរជើង នៅក្នុងប្រទេសអាហ្វ្រិកខាងលិច។ ចំណាត់ការនេះកើតឡើង បន្ទាប់ពីរដ្ឋាភិបាលយោធារបស់នីហ្សៀ បានទាមទារឱ្យទីក្រុងវ៉ាស៊ីនតោន ដកកងទ័ពរបស់ខ្លួនប្រហែល ១០០០ នាក់ចេញពីប្រទេសក្នុងតំបន់ Sahel នេះពោលគឺបន្ទាប់ពីការបញ្ចប់...
គៀវ៖ ទីភ្នាក់ងារព័ត៌មាន Xinhua ចេញផ្សាយនៅថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៤ នេះថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានជួបជាមួយលោក David Cameron រដ្ឋមន្ត្រីការបរទេសអង់គ្លេស ដែលកំពុងបំពេញទស្សនកិច្ច ដើម្បីពិភាក្សាអំពីជំនួយយោធា ដល់ប្រទេសអ៊ុយក្រែន។ នៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើង ក្នុងទីក្រុងគៀវកាលពីថ្ងៃព្រហស្បតិ៍ លោក...