វ៉ាស៊ីនតោន៖ បេសកជនចិនមួយរូប បានអំពាវនាវឱ្យសហរដ្ឋអាមេរិក ធ្វើការជាមួយប្រទេសចិន និងស្វែងរកវិធីត្រឹមត្រូវ ដើម្បីឈានទៅរកយុគសម័យថ្មី ដោយផ្អែកលើគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ លោក Xie Feng ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក នៅក្នុងសុន្ទរកថាមួយក្នុងពិធីបើកសន្និសីទ Harvard Kennedy School China Conference 2024 ឲ្យដឹងថា...
ទីបេ៖ ជាច្រើនឆ្នាំមកនេះ ស្ត្រីទីបេបានក្លាយជាអ្នកបើករថក្រោះប្រយុទ្ធ នាវាចម្បាំង និងបម្រើការនៅក្នុងអង្គភាពមីស៊ីល នៃកងទ័ពរំដោះប្រជាជន ឥឡូវនេះ នាង Kelsang Pedron អាយុ ២៣ ឆ្នាំបានក្លាយជាស្ត្រីទីបេដំបូងគេ ដែលហោះហើរយន្តហោះចម្បាំង។ មាង កើតនៅខែឧសភា ឆ្នាំ ២០០០ នៅទីក្រុង Lhokha ក្នុងតំបន់ស្វយ័ត Xizang...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និវត្តន៍មកកាន់កម្ពុជាវិញ បន្ទាប់ពីបញ្ចប់ដោយជោគជ័យ នៃការចូលរួមពិធីបើក សន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នាទីក្រុងបាងកក ប្រទេសថៃ នារសៀលថ្ងៃ២២ មេសានេះ ៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាពិសេស ក្នុងសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក ESCAP នៅព្រឹកទី២២ ខែមេសា ឆ្នាំ២០២៤។ សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ លោកស្រីបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច...
សៀមរាប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំឲ្យបង្កើនសមត្ថភាព ផ្ដល់សេវាសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់បានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។ នាឱកាសអញ្ជើញជាអធិបតី សម្ពោធអគារមណ្ឌលផ្តល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដើម្បីពង្រឹងវិស័យសុខាភិបាល...
តៃប៉ិ៖ កោះតៃវ៉ាន់ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ការសម្រេចចិត្តរបស់ចិន ក្នុងការបើកផ្លូវអាកាសថ្មីដែលជាផ្លូវរត់យ៉ាងគ្រោះថ្នាក់ នៅជិតកោះ២ខ្សែ ដែលគ្រប់គ្រងដោយកោះតៃវ៉ាន់ គឺជាហានិភ័យសុវត្ថិភាពនៃការហោះហើរ ដែលមិនមានការពិគ្រោះយោបល់អ្វីទាំងអស់ ។ ដោយបានបន្ថែមថា ខ្លួននឹងទាមទារឱ្យយន្តហោះណា ដែលប្រើប្រាស់ផ្លូវអាកាសនេះ ត្រូវត្រឡប់ទៅវិញ ។ គួររំលឹកថា កាលពីខែមករា រដ្ឋាភិបាលកោះតៃវ៉ាន់ បានសម្តែងការខឹងសម្បារ បន្ទាប់ពីប្រទេសចិន “ឯកតោភាគី” បានផ្លាស់ប្តូរផ្លូវហោះហើរហៅថា...
បាកដាដ៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mohammed Shia al-Sudani បានជំរុញឱ្យក្រុមហ៊ុនលក់អាវុធអាមេរិក Lockheed Martin បើកកន្លែងថែទាំ សម្រាប់យន្តហោះចម្បាំង F-16 នៅក្នុងប្រទេសអ៊ីរ៉ាក់។ សេចក្តីថ្លែងការណ៍ដែលចេញផ្សាយ ដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់លោកកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា លោក al-Sudani បានជួបជាមួយប្រធានក្រុមហ៊ុន Lockheed Martin លោក James...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានថ្កោលទោស “ក្នុងលក្ខខណ្ឌខ្លាំងបំផុត” ចំពោះការវេតូរបស់សហរដ្ឋអាមេរិក លើសមាជិកភាពពេញលេញរបស់ប៉ាឡេស្ទីន នៅក្នុងអង្គការសហប្រជាជាតិ។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រធានាធិបតីប៉ាឡេស្ទីន បានឲ្យដឹងថា “ការវេតូ” របស់អាមេរិក គឺអយុត្តិធម៌ អសីលធម៌ និងអយុត្តិធម៌ ហើយប្រឆាំងនឹងឆន្ទៈ របស់សហគមន៍អន្តរជាតិ។ ប្រធានាធិបតីរូបនេះ បានបញ្ជាក់ថា ចំណាត់ការ...
តាហ្គូឡានដង់៖ ភ្នំភ្លើងមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលស្ថិតនៅដាច់ស្រយាលមួយ បានភាយផេះចេញភ្នំភ្លើងប៉ើងទៅឡើង លើមេឃនៅថ្ងៃសុក្រនេះ ក្រោយពីការផ្ទុះជិតពាក់កណ្តាល រាប់សិបដងកាលពីដើមសប្តាហ៍នេះ បានបង្ខំឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួន នៅគ្រាដែលថ្មបានរលាយ បានធ្លាក់មកលើភូមិរបស់ពួកគេ ។ ភ្នំភ្លើង Ruang ស្ថិតនៅតំបន់ខាងក្រៅបំផុតនៃខេត្ត Sulawesi ខាងជើងរបស់ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមផ្ទុះឡើងកាលពីល្ងាចថ្ងៃអង្គារ ដោយធ្វើឱ្យមានការលាយបញ្ចូលគ្នា នៃកម្អែពណ៌ទឹកក្រូច ផេះបានភាយឡើងខ្ពស់ និងមានផ្លេកបន្ទោរនៅភ្នំភ្លើងនោះ ។...
អង់ការ៉ា៖ រដ្ឋាភិបាលតួកគី បានសម្តែងការព្រួយបារម្ភរបស់ខ្លួនថា ភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល អាចក្លាយជាជម្លោះកាន់តែទូលំទូលាយ ដោយបានអំពាវនាវឱ្យប្រទេសទាំងពីរ បដិសេធពីជំហានណាមួយ ដែលអាចបង្កើនជម្លោះ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងគោលដៅអ៊ីរ៉ង់។ ក្រសួងការបរទេសតួកគីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយគិតពីការវិវឌ្ឍចុងក្រោយនេះ វាកាន់តែបង្ហាញឱ្យឃើញ កាន់តែច្បាស់ថាភាពតានតឹង ដែលត្រូវបានបង្កឡើងដោយការ វាយប្រហារខុសច្បាប់របស់អ៊ីស្រាអែល លើស្ថានទូតអ៊ីរ៉ង់នៅទីក្រុងដាម៉ាស់ ហានិភ័យប្រែទៅជាជម្លោះអចិន្ត្រៃយ៍” ។ ក្រសួងបានសង្កត់ធ្ងន់ថា...