បរទេស៖ លោកស្រី Rukchanok Srinork សមាជិកសភាគណបក្សចលនាឆ្ពោះទៅមុខ (Move Forward) ប្រចាំទីក្រុងបាងកក ត្រូវបានកាត់ទោសពីបទប្រមាថ ព្រះមហាក្សត្រចំនួនពីរបទល្មើស និងត្រូវបានកាត់ទោសឱ្យ ជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ នៅតុលាការព្រហ្មទណ្ឌ នៅថ្ងៃពុធ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) របស់ប្រទេសថៃ បានចោទប្រកាន់ជនសង្ស័យចំនួន ២២នាក់ ក្នុងនោះរួមមាន បុគ្គល ១២ នាក់ និងនីតិបុគ្គល ១០នាក់ ពាក់ព័ន្ធនឹងការរត់ពន្ធសាច់ជ្រូក និងរឹបអូសទ្រព្យសម្បត្តិ របស់ពួកគេដែលមានតម្លៃប្រហែល ៩០ លានបាត។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ...
បរទេស៖ អគ្គលេខាបក្សរបស់វៀតណាម លោក ង្វៀន ភូទ្រុង បានឲ្យដឹងថា វៀតណាមចាត់ទុកការអភិវឌ្ឍន៍ទំនាក់ទំនង ជាមួយចិនជាអាទិភាពកំពូល និងជាជម្រើសយុទ្ធសាស្ត្រ ដើម្បីសុភមង្គលរបស់ប្រជាជន នៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព និងវឌ្ឍនភាពសកល។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ង្វៀន...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអង្គារថា អ្នកគាំទ្រសំខាន់ៗរបស់ទីក្រុងគៀវ នៅក្នុងសហភាពអឺរ៉ុប នឹងត្រូវធ្វើការប្រឆាំងជាមួយនឹង ជំហរបស់ហុងគ្រីចំពោះការបែងចែក ដែលបានស្នើឡើងចំនួន៥៤ពាន់លានដុល្លារ ជាជំនួយរយៈពេលវែងសម្រាប់អ៊ុយក្រែន តាមរយៈការផ្តល់មូលនិធិ នៅខាងក្រៅថវិការួមរបស់ប្លុកនេះ ។ គណៈកម្មការអឺរ៉ុបកំពុងស្វែងរក ការផ្តល់មូលនិធិក្នុងរយៈពេល៤ឆ្នាំខាងមុខ តាមរយៈអ្វីដែលគេហៅថា ទីតាំងជំនួយសម្រាប់អ៊ុយក្រែន។ ថិវកានេះមានគោលបំណង ជួយក្រុងគៀវក្នុងជម្លោះជាមួយរុស្ស៊ី ព្រមទាំងកិច្ចប្រឹងប្រែងកសាង ប្រទេសជាតិឡើងវិញផងដែរ។...
បរទេស៖ ប្រធានាធិបតីអាមេរិក Joe Biden បានសន្យាផ្តល់ជំនួយយោធាបន្ទាន់ ២០០ លានដុល្លារទៀត សម្រាប់អ៊ុយក្រែនក្នុងអំឡុងពេល កិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky កាលពីថ្ងៃអង្គារម្សិលមិញនេះ។ កិច្ចប្រជុំនេះកើតឡើងបន្ទាប់ពី សេចក្តីព្រាច្បាប់ដែលមានបំណង ផ្តល់ជំនួយចំនួន៦០ពាន់លានដុល្លារ សម្រាប់ទីក្រុងគៀវត្រូវបានរារាំង នៅក្នុងព្រឹទ្ធសភាអាមេរិកកាលពីសប្តាហ៍មុន ខណៈដែលគណបក្សសាធារណរដ្ឋទាមទារ ឱ្យមានការរឹតបន្តឹងលើការគ្រប់គ្រង អន្តោប្រវេសន៍នៅតាមព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ជាថ្នូរនឹងការអនុម័តជំនួយអ៊ុយក្រែនវិញ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន...
បរទេស៖ សារព័ត៌មាននៅប្រទេសឥណ្ឌា ជាច្រើនបានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រធានាធិបតីអាមេរិកលោក Joe Biden ទំនងជាមិនបានទៅបំពេញទស្សនកិច្ច នៅប្រទេសឥណ្ឌាសម្រាប់ ការប្រារព្ធទិវាសាធារណរដ្ឋឬ Republic Day នៅថ្ងៃទី២៦ ខែមករានោះទេ។ ទីភ្នាក់ងារសារព័ត៌មាន PTI ដែលដកស្រង់ប្រភពដែលដឹង ពីបញ្ហានេះបាននិយាយថា កិច្ចប្រជុំកំពូលនៃក្រុម Quad ដែលរួមមានអូស្ត្រាលី ឥណ្ឌា ជប៉ុន...
គៀវ៖ សេវាកម្មស្ថិតិរដ្ឋបានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអ៊ុយក្រែន បានកើនឡើង ៩,៣ភាគរយ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ទីភ្នាក់ងារស្ថិតិបានឲ្យដឹង នៅក្នុងរបាយការណ៍មួយថា ផ្អែកលើមូលដ្ឋានប្រចាំត្រីមាស សេដ្ឋកិច្ចអ៊ុយក្រែន បានកើនឡើង ០,៧ភាគរយនៅក្នុងខែកក្កដា ដល់ខែកញ្ញា បើធៀបនឹងត្រីមាសមុន។ ផលិតផលក្នុងស្រុកសរុប...
បរទេស៖ អគ្គលេខាបក្សរបស់វៀតណាម លោក ង្វៀន ភូទ្រុង និងលោក ស៊ី ជិនពីង ដែលជាអគ្គលេខាបក្ស និងជាប្រធានាធិបតីចិន បានពិនិត្យលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៣៦ ក្នុងវិស័យជាច្រើនដែលបាន ចុះហត្ថលេខាដោយភាគីទាំងពីរ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកសារកិច្ចសហប្រតិបត្តិការចំនួន៣៦...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការសិក្សាគម្រោង ចំនួន២គឺ ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់រាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី (នៅក្រុងតាខ្មៅ) និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ ។ គណៈកម្មការអន្តរក្រសួងនេះ មានលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាប្រធាន ព្រមទាំងអនុប្រធាន និងសមាជិក៦រូបផ្សេងទៀត ៕