កូឡាឡាំពួរ៖ ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសម៉ាឡេស៊ី មានការកើនឡើងនៃករណីជំងឺគ្រុនឈាម នៅក្នុងសប្តាហ៍កន្លងមកនេះ ដែលមានរហូតដល់៣.៥៧២នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួននេះគឺជាការកើនឡើងជាង ៣.៤៨៣ករណី ដែលបានកត់ត្រានៅក្នុងសប្តាហ៍មុន ។ ហើយការស្លាប់វិញ មានចំនួន២នាក់ទៀត ក៏ត្រូវបានកត់ត្រានៅក្នុងសប្តាហ៍មុនផងដែរ ដោយបន្ថែមចំនួនអ្នកស្លាប់សរុបចំនួន ១៦នាក់នៅឆ្នាំនេះ បើប្រៀបធៀបទៅនឹងការស្លាប់នៅក្នុង រយៈពេលដូចគ្នាកាលពីឆ្នាំមុនមានចំនួន ១៤នាក់ ។...
អង់តាលីយ៉ា,តួកគី៖ កាលពីថ្ងៃសុក្រ លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានថ្លែងថា ប្រធានាធិបតីបារាំងមិនបាននិយាយខុស អំពីលទ្ធភាពដែលអង្គការ NATO បញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន ដោយបានកត់សម្គាល់ថា កងទ័ពបានមានវត្តមាននៅទីនោះ ក្រៅផ្លូវការរួចហើយ ។ លោក Lavrov បានលើកឡើងនៅឯវេទិកាការទូតនៅក្រុង Antalya ដែលជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ លោកEmmanuel Macron...
សាណាអា៖ ក្រុមចម្រុះយោធាសហរដ្ឋអាមេរិក និងអង់គ្លេស បានបើកការវាយប្រហារតាមអាកាសចំនួន២ លើកប្រឆាំងនឹងគោលដៅយោធា ហួធី (Houthi) នៅក្នុងទីក្រុងកំពង់ផែ Hodeidah សមុទ្រក្រហមរបស់ប្រទេសយេម៉ែនកាលពីថ្ងៃសុក្រ ហើយប្រជាជន និងទូរទស្សន៍គ្រប់គ្រងដោយក្រុម ហួធី al-Masirah បានរាយការណ៍ឲ្យដឹងដូច្នេះ ។អ្នកស្រុកបាននិយាយ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ហើយក្រុមសម្ព័ន្ធទាំងនេះមិនទាន់ ធ្វើអត្ថាធិប្បាយនៅឡើយទេ ។ គួរបញ្ជាក់ថា...
ម៉ូស្គូ៖ លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បាននៅក្នុងកិច្ចប្រជុំមួយជាមួយ សមាជិកក្រុមប្រឹក្សាសន្តិសុខរបស់ ប្រទេសលោកនៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ី មិនមានផែនការក្នុងការ ដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅទីអវកាសនោះទេ ។ វិមានក្រឹមឡាំង បានដកស្រង់សម្តីរបស់លោក ប្រធានាធិបតីដែលបានថ្លែងយ៉ាងដូច្នេះថា “យើងបានពិភាក្សាគ្នារួចរាល់ ហើយពីការដាក់ការសង្ស័យខុស ដែលថ្មីៗនេះបានធ្វើឡើងដោយ ក្រុមមន្ត្រីរបស់ប្រទេសលោកខាងលិច អំពីគោលបំណង របស់យើងនឹងធ្វើការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ...
ភ្នំពេញ៖ ក្នុងជំនួបជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនាថ្ងៃ១ មីនា លោក Igor Driesmans ឯកអគ្គរដ្ឋទូតនៃស្ថានប្រតិភូសហភាពអឺរ៉ុប (EU) បានបញ្ជាក់ជំហរក្នុងការបន្ត កិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងកម្ពុជា ជាពិសេសការបន្តគាំទ្រ គម្រោងគាំពារសុខភាពសង្គម គម្រោងកាកបាទក្រហមកម្ពុជា នៅតាមព្រំដែនកម្ពុជា-ថៃនិងកម្ពុជា-វៀតណាម។ ជាមួយគ្នានោះ លោកទូតក៏ស្នើសុំក្រសួងជួយផ្តល់ដំណឹង និងលើកទឹកចិត្តដល់និសិត្យកម្ពុជា ឲ្យចូលរួមក្នុងកម្មវិធីអាហារូបករណ៍តាមរយៈ...
សៅប៉ូឡូ៖ ប្រធានហិរញ្ញវត្ថុមកពី ក្រុមសេដ្ឋកិច្ចជឿនលឿន និងកំពុងរីកចម្រើនចំនួន ២០ កាលពីថ្ងៃព្រហស្បតិ៍ បានបរាជ័យក្នុងការចេញ សេចក្តីថ្លែងការណ៍រួមចំពេល មានការខ្វែងគំនិតគ្នាជុំវិញសង្គ្រាម របស់រុស្ស៊ីនៅអ៊ុយក្រែន និងជម្លោះរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។ ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនបានលាតត្រដាង នូវការបែងចែកយ៉ាងស៊ីជម្រៅនៅក្នុង G20 រវាងរុស្ស៊ី និងចិន នៅលើដៃម្ខាង និងប្រទេសលោកខាងលិច ដែលបានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ។ ប្រទេសប្រេស៊ីល...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍បានព្រមាន បណ្តាប្រទេសលោកខាងលិចថា ពួកគេប្រថុយនឹងការចាប់ផ្តើមសង្រ្គាមនុយក្លេអ៊ែរ ប្រសិនបើប្រទេសលោកខាងលិចទាំងនោះ បញ្ជូនទាហានចូលទៅក្នុងប្រទេសអ៊ុយក្រែន ហើយនិយាយថា រុស្ស៊ីមានអាវុធសម្រាប់វាយប្រហារ គោលដៅនៅលោកខាងលិច។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងអំឡុងពេលថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់លោក, មេដឹកនាំរុស្ស៊ីបាននិយាយថា ប្រទេសលោកខាងលិច...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្តេជ្ញាថា លោកនឹងហែលទឹកនៅទន្លេ Seine ក្នុងការប៉ុនប៉ងជាក់ស្តែងដើម្បីបញ្ជាក់ថា ទន្លេនេះស្អាតនៅមុនព្រឹត្តិការណ៍អូឡាំពិក។ រដ្ឋធានីបារាំងនឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួតចាប់ពីថ្ងៃទី ២៦ ខែកក្កដាដល់ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៤ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមីនា...
ភ្នំពេញ ៖ មន្រ្តីស៊ើបអង្កេតនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប. ខេត្តបាត់ដំបង សហការជាមន្រ្តីជំនាញគយចល័តតំបន់៤ ស្ថិតនៅតំបន់អូរតាគី នាថ្ងៃថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានធ្វើការត្រួតពិនិត្យលើឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កកដែលបាននាំចូល ហើយមន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង ពិនិត្យរួចឃើញថា សាច់បង្កកនេះមានលក្ខណៈ មិនសមស្របតាមស្តង់ដាសាច់បង្កកឡើយ។ បន្ទាប់ពីបានធ្វើការពិនិត្យរួចឃើញថាមិនមានលក្ខណៈសមស្រប មន្រ្តីជំនាញសាខា...
ហាណូយ៖ យោងតាមការិយាល័យ ស្ថិតិទូទៅរបស់ប្រទេស (GSO) បានឱ្យដឹងថា សន្ទស្សន៍ជាតិនៃផលិតកម្មឧស្សាហកម្ម របស់ប្រទេសវៀតណាម ក្នុងខែកុម្ភៈ បានធ្លាក់ចុះ ១៨ភាគរយធៀបនឹងខែមករា និង ៦,៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ GSO បានឲ្យដឹងថាក្នុងរយៈពេលពីរខែដំបូង នៃឆ្នាំ២០២៤ សន្ទស្សន៍បានកើនឡើង ៥,៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ វិស័យរ៉ែបានរាយការណ៍ ពីការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំនៃ ៣,៥ភាគរយ...