ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ប្រកាសផ្តល់អាហារូបករណ៍ដល់ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១៨៣០នាក់ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស លើមុខជំនាញចំនួន ១៥ ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម កាលពីថ្ងៃទី១ ធ្នូ ឆ្នាំ២០២៣ ដែលអ្នកសារព័ត៌មានទើបតែទទួលបាន។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិអង់គ្លេស បានអះអាងកាលពីថ្ងៃចន្ទថា ទាហានរុស្ស៊ីប្រមាណជា៥ម៉ឺននាក់ បានបាត់បង់ជីវិត និងរហូតដល់២៤០០០០នាក់ បានរងរបួសនៅក្នុងជម្លោះជាមួយនឹងអ៊ុយក្រែន ជាមួយនឹង២០០០០នាក់ផ្សេងទៀត ត្រូវបានសម្លាប់ និង៤០០០០នាក់ នាក់ទៀតរងរបួសនៅក្នុងជួរ នៃក្រុមកម្លាំងទាហ៊ានស៊ីឈ្នួល Wagner ។ ក្រសួងការពារជាតិដដែល បាននិយាយនៅលើបណ្តាញសង្គម X ថា នៅចន្លោះខែកុម្ភៈឆ្នាំ២០២២ ដល់ចុងខែវិច្ឆិកា...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានធ្វើការណែនាំ និងដាក់ចេញវិធានការមួយចំនួនដូចជា ការផ្សព្វផ្សាយ អប់រំ អនុវត្តច្បាប់ក្នុងរយៈពេលកន្លងមក សម្រាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ។ វិធានការបង្ក្រាបទៅលើអ្នកជួញដូរ និងមានវិធានការអប់រំ ដល់អ្នកប្រើប្រាស់មានដូចជា នៅតាមសាលារៀន និងសហគមន៍ ដូច្នេះមន្ទីរព័ត៌មាន មន្ទីរអប់រំ យុវជន និងកីឡា ត្រូវបន្តការខិតខំអប់រំ ផ្សព្វផ្សាយឲ្យទូលំទូលាយបន្ថែមទៀត...
បរទេស៖ បញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយកាលពីថ្ងៃសៅរ៍ថា យន្តហោះកងទ័ពជើងទឹកអាមេរិក បានស្ទាក់ដំណើររបស់យន្តហោះ គ្មានមនុស្សបើករបស់អ៊ីរ៉ង់ (UAV ) ដែលកំពុងហោះហើរលើឈូងសមុទ្រពែក្ស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា បញ្ជាការ CENTCOM បាននិយាយនៅលើ X (អតីត Twitter)...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ក្រសួងការបរទេសអ៊ីរ៉ង់ បានបង្កើតក្រុមការងារពិសេសមួយ ដើម្បីរិះរកមធ្យោបាយ ដើម្បីបញ្ឈប់ការផ្គត់ផ្គង់ ប្រេងឥន្ធនៈដល់អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ ដើម្បីបង្ហាញការគាំទ្រដល់ប៉ាឡេស្ទីន អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការនយោបាយលោក Ali Bagheri Kani បានឲ្យដឹងថា ក្រសួងបានបង្កើតក្រុម ដើម្បីចូលរួមជាមួយក្រុមហ៊ុនផ្គត់ផ្គង់...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីការបរទេសចិន លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៨ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នារដ្ឋធានីប៉េកាំង ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសបានឲ្យដឹងថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ទីរបញ្ចកោណបាននិយាយថា នាវាចម្បាំងអាមេរិកមួយគ្រឿង និងនាវាពាណិជ្ជកម្មជាច្រើនគ្រឿង បានរងការវាយប្រហារ នៅសមុទ្រក្រហមកាលពីថ្ងៃអាទិត្យ នៅក្នុងអ្វីដែលត្រូវបានគេមើលឃើញថា ជាការវាយប្រហារចុងក្រោយបំផុត នៅក្នុងដែនសមុទ្រជាបន្តបន្ទាប់លើ ផ្លូវដឹកជញ្ជូនក្នុងតំបន់ដែលមានការពាក់ព័ន្ធ ទៅនឹងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។ ទោះបីជាយ៉ាងណាក្តី នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយ ដោយក្រសួងការពារជាតិ មន្ត្រីអាមេរិកមិនបានកំណត់ អត្តសញ្ញាណភ្លាមៗពីប្រភពនៃ ការវាយប្រហារកាលពីថ្ងៃអាទិត្យនោះទេ។ ប៉ុន្តែភ្លាមៗនោះ ក្រុមឧទ្ទាម Houthi...
បរទេស៖ អតីតរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Joschka Fischer បានអះអាងថា សហភាពអឺរ៉ុបចាំបាច់ត្រូវទទួលបាន ឃ្លាំងអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ដើម្បីរារាំងរុស្ស៊ីឱ្យកាន់តែប្រសើរឡើង ។ លោក Joschka Fischer បានព្រមានថាប្លុកនេះគួរតែអាចរក្សាខ្លួនឯង បានប្រសិនបើទំនាក់ទំនងរបស់ខ្លួន ជាមួយអាមេរិកមានភាពប្រេះឆា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្សី បានចេញផ្សាយវីដេអូដែលខ្លួន ពិពណ៌នាថាជាយន្តហោះចម្បាំង Sukhoi Su-25 ដែលកំពុងបើកការវាយប្រហារ លើកងកម្លាំងអ៊ុយក្រែន។ ក្រសួងបាននិយាយនៅក្នុងសារបង្ហោះនៅលើ Telegram កាលពីថ្ងៃសៅរ៍ថា វីដេអូឃ្លីបនេះបានថត យកចេញពីយន្តហោះដែលកំពុងវាយប្រហារ និងកំពុងប្រតិបត្តិការនៅក្នុងដែនអាកាស ដែលមិនបានបង្ហាញទីតាំងច្បាស់ ប៉ុន្តែជឿជាក់ថា ស្ថិតនៅពីសាធារណៈរដ្ឋប្រជាមានិត Donetsk របស់ប្រទេសរុស្ស៊ី។ គួរឲ្យដឹងដែរថារូបភាពជាច្រើន...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជំរុញឱ្យអាជ្ញាធរអ៊ីស្រាអែល ក្នុងការកំណត់ឱ្យកាន់តែច្បាស់ នូវគោលដៅបញ្ចប់នៃ សង្គ្រាមជាមួយក្រុមហាម៉ាស ខណៈដែលអះអាងថា គោលបំណងដែលបានចែងក្នុងការ លុបបំបាត់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនទាំងស្រុង គឺនឹងអាចបណ្តាលឱ្យមានជម្លោះ រយៈពេលជាច្រើនឆ្នាំទៅខាងមុខ។ យោងតាមការចេញផ្សាយរបស់ RTការអត្ថាធិប្បាយរបស់លោក Macron បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្តេជ្ញាកាលពីថ្ងៃសៅរ៍ថា នឹងបន្តការវាយលុកក្នុងតំបន់ Gaza...