បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅក្នុងបទសម្ភាសន៍ មួយកាលពីថ្ងៃម្សិលមិញថា ការគំរាមកំហែងពិតប្រាកដ ចំពោះពិភពលោកមិនមែនជា ការឡើងកំដៅផែនដីទេ ប៉ុន្តែជា ការឡើងកំដៅនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ពីសង្គ្រាមបរមាណូដែលអាចកើតមាន។ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីរូបនេះ ក៏បានចង្អុលទៅសេតវិមាន និងរដ្ឋបាលរបស់លោកBiden ថាជាហេតុផល ដែលអ្វីគ្រប់យ៉ាងបានក្លាយទៅជា ពេលវេលាដែលគួរឱ្យរន្ធត់ ទាំងនៅក្នុងសហរដ្ឋអាមេរិកនិងនៅជុំវិញពិភពលោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយ ក្នុងសប្តាហ៍នេះថា អ៊ុយក្រែននឹងមិនបញ្ឈប់ ការប្រយុទ្ធជាមួយរុស្ស៊ីឡើយ រហូតទាល់តែវាយកមកវិញនូវទឹកដីទាំងអស់ ដែលខ្លួនចាត់ទុកជាកម្មសិទ្ធិរបស់ខ្លួន។ ប្រភពដដែលបានឲ្យដឹងទៀតថា លោកប្រធានាធិបតីរូបនេះបានបន្ថែមថា ការដកការគាំទ្ររបស់សហរដ្ឋអាមេរិក នឹងពិបាកនឹងប៉ះពាល់ដល់គោលនយោបាយ របស់ទីក្រុងគៀវក្នុងកិច្ចការងារនេះទេ។ ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បញ្ឈប់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុរបស់ខ្លួនដល់ក្រុងគៀវ អ៊ុយក្រែននឹងបន្តជម្លោះដោយគ្មានអាមេរិកដដែល...
យូអិន៖ របាយការណ៍របស់អង្គការ សហប្រជាជាតិបានព្រមានថា អត្រានៃភាពក្រីក្រនៅប៉ាឡេស្ទីន នឹងកើនឡើងដល់ទៅ ៣៤ភាគរយ ដែលជំរុញឱ្យមនុស្សជិតកន្លះលាននាក់ ចូលទៅក្នុងភាពក្រីក្រ ប្រសិនបើសង្គ្រាមនៅហ្គាហ្សា នៅតែបន្តរយៈពេលមួយខែទៀត។ នៅក្នុងសេណារីយ៉ូបែបនេះ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប៉ាឡេស្ទីននឹងធ្លាក់ចុះ ៨,៤ ភាគរយ ដែលជាការខាតបង់ចំនួន ១,៧ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការប៉ាន់ស្មានដំបូង ដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងគណៈកម្មការសេដ្ឋកិច្ច...
បរទេស៖ មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃពុធថា ខ្សែទូរស័ព្ទទាន់ហេតុការណ៍លេខ ១៤៤១ របស់មជ្ឈមណ្ឌលប្រតិបត្តិការ ប្រឆាំងការឆបោកតាមអ៊ីនធឺណិត (AOC) ទទួលទូរស័ព្ទស្ទើរតែគ្មានពេលសម្រាក ជាមួយនឹងការហៅទូរស័ព្ទចូលចំនួន ១៥.០០០ដង ក្នុងរយៈពេលប្រាំមួយថ្ងៃដំបូងនៃប្រតិបត្តិការ ដែលបានឃើញគណនីដែលសង្ស័យចំនួន ៦៨០ ត្រូវបានបង្កកផងដែរ។ យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃពុធថា ការបង្កើតសន្តិភាព ស្ថិរភាព និងវិបុលភាពរួមគ្នា គឺចាំបាច់ដើម្បីអភិវឌ្ឍសណ្តាប់ធ្នាប់ ពិភពលោកថ្មី និងយុត្តិធម៌។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមលោកប្រធានាធិបតី ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយកាហ្សាក់ស្ថាន និងដែលត្រូវបានចេញផ្សាយ...
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុញ្ញាតលក់ឧបករណ៍ដែលមានតម្លៃ ៣២០លានដុល្លារទៅឱ្យប្រទេសអ៊ីស្រាអែល ដើម្បីកែលម្អភាពជាក់លាក់ និងប្រព័ន្ធណែនាំសម្រាប់គ្រាប់បែក នេះបើយោងតាមលិខិតដែល ក្រសួងការបរទេសអាមេរិកបានផ្ញើទៅសភា។ ការអនុញ្ញាតនេះធ្វើតាមការបញ្ជាទិញមុន ដែលមានតម្លៃ ៤០៣លានដុល្លារសម្រាប់ឧបករណ៍ស្រដៀងគ្នា ដើម្បីបំប្លែងគ្រាប់បែកដែលមិនមានការណែនាំ ទៅជាគ្រាប់បែកដែលដឹកនាំដោយ GPS ដែលមានភាពត្រឹមត្រូវជាងមុន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា អ៊ីស្រាអែលបានប្រើប្រាស់ឧបករណ៍...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសានមានឥទ្ធិពលខ្សោយ មកលើភាគខាងជើង និងភាគឦសានកម្ពុជា។ ទន្ទឹមនឹងនេះនៅភាគខាងត្បូងរបស់កម្ពុជា មានខ្យល់ក្ដៅហើយសើមបក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ ពីសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យធាតុអាកាស នៅថ្ងៃ៩ វិច្ឆិកា នេះក្នុងតំបន់វាលទំនាបមានសីតុណ្ហភាពអប្បបរមាពី ២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី...
ហ្គាហ្សា៖ អស់រយៈពេលជាង ៣សប្តាហ៍ អូសាម៉ា សៀម ក៏ដូចជាប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ទៀត នៅតំបន់ហ្គាហ្សា ត្រូវបោះបង់ចោលរថយន្តរបស់លោក ហើយងាកទៅរករទេះលា បន្ទាប់ពីប្រេងឥន្ធនៈ និងសម្ភារៈចាំបាច់ផ្សេងទៀតត្រូវបានកាត់ផ្តាច់ដោយអ៊ីស្រាអែល ចំពេលមានជម្លោះរវាងហាម៉ាស និងអ៊ីស្រាអែល ដែលកំពុងបន្ត។ រស់នៅក្នុងជំរុំជនភៀសខ្លួន al-Nusiarat នៅកណ្តាលហ្គាហ្សាស្ទ្រីប លោកត្រូវជិះចម្ងាយឆ្ងាយក្នុងរង្វង់ ដែលឡោមព័ទ្ធ ដើម្បីទិញនំប៉័ង ម្សៅ និងទឹក...
ប៉េកាំង៖ ការិយាល័យកិច្ចការហុងកុង និងម៉ាកាវ នៃក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន បានថ្កោលទោសអ្នកនយោបាយអាមេរិក ដែលបានគម្រាមដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាល និងបុគ្គលិកតុលាការនៃ តំបន់រដ្ឋបាលពិសេសហុងកុង (HKSAR)។ អ្នកនាំពាក្យនៃការិយាល័យនេះបានឲ្យដឹងថា នីតិរដ្ឋនៅក្នុង HKSAR បានទទួលការទទួលស្គាល់ យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ ដោយបន្ថែមថា ការការពារសន្តិសុខជាតិ និងនីតិរដ្ឋនៅក្នុងទីក្រុងហុងកុង គឺជាភារកិច្ចរបស់មន្ត្រី HKSAR និងបុគ្គលិកតុលាការ ដែលមិនមានការជ្រៀតជ្រែកឡើយ។...
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ali Khamenei បានសង្កត់ធ្ងន់លើ “គោលនយោបាយអចិន្ត្រៃយ៍” របស់ប្រទេសរបស់លោក ក្នុងការគាំទ្រកងកម្លាំងតស៊ូប៉ាឡេស្ទីន ប្រឆាំងនឹងអ៊ីស្រាអែល នៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះជាមួយមេដឹកនាំក្រុមហាម៉ាសលោក Ismail Haniyeh ។ លោក Khamenei បានជួបជាមួយលោក Haniyeh ដែលជាប្រធានការិយាល័យនយោបាយ នៃចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) និងគណៈប្រតិភូអមដំណើររបស់លោក នៅរដ្ឋធានីតេអេរ៉ង់...