ខាធូម៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ថា ក្រុមអង្គការសិទ្ធិមនុស្សស៊ូដង់ កាលពីថ្ងៃសៅរ៍បានឲ្យដឹងថា មានមនុស្សចំនួន ៧១៥នាក់ បានបាត់ខ្លួនដោយគេបង្ខំនៅក្នុងអំឡុងពេល មានជម្លោះដែលកំពុងបន្តកើតឡើង រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ ហៅកាត់ (SAF) និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា ហៅថា (RSF) ។ ក្រុមអង្គការសិទ្ធិមនុស្សនៅស៊ូដង់ បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា “ជនស៊ីវិលចំនួន៧១៥នាក់...
ភ្នំពេញ៖ កាលពីអំឡុងខែសីហា ឆ្នាំ២០២៣នេះ ជប៉ុនបានចាប់ផ្តើមបង្ហូរទឹកវិទ្យុសកម្ម ដែលជាសំណល់នុយក្លេអ៊ែរ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ជារោងចក្ររងការវាយប្រហារ ដោយរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១។ ការបង្ហូរចេញគឺធ្វើឡើងបន្ដិចម្ដងៗ ដោយត្រូវចំណាយពេលយ៉ាងហោចណាស់ ៣០ឆ្នាំទើបអស់ មិនអាចបង្ហូរទាំងគំហុកបានទេ ខណៈទឹកកាកសំណល់នុយក្លេអ៊ែរនេះ មានសរុបប្រមាណជាង ១លានតោនឯណោះ។ នេះបើតាមការបញ្ជាក់ពីរដ្ឋាភិបាលជប៉ុនកន្លងមក។ កិច្ចប្រឹងប្រែងឥតឈប់ឈររបស់ជប៉ុន ក្នុងការព្យាយាមបង្ហូរសារធាតុវិទ្យុសកម្ម ចូលក្នុងមហាសមុទ្រ ក៏ព្រោះថាស៊ីទែនស្តុកទឹកសំណល់នឹងពេញ នៅដើមឆ្នាំ២០២៤...
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយទៅបង្គួរ រយៈពេល៣ថ្ងៃទៀត ដោយសារតែព្យុះត្រូពិក។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងបានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាបដែលកំពុងមាន នៅលើឈូងសមុទ្របេងកាល (Bay of Bengal) គេរំពឹងនឹងវិវត្តទៅជាព្យុះត្រូពិក និងខ្យល់មូសុងនិរតីនៅលើសមុទ្រអាដាំមែន (Andaman Sea) នឹងគ្របដណ្តប់លើឈូងសមុទ្រថៃ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៦៥០រៀល ក្នុង១លីត្រ៕
តូក្យូ៖ អ្នករៀបចំបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហបានហ្វូមីអូ គីស៊ីដា បានពាវនាវឱ្យមានកិច្ចសន្ទនាជាមួយប្រទេសចិន ខណៈដែលលោកស្វែងរកមូលដ្ឋានរួមគ្នា ក្នុងការប្រឆាំងនឹងការគំរាមកំហែង និងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងសារទៅកាន់វេទិកា ស្តីពីទំនាក់ទំនងចិន-ជប៉ុន ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងប៉េកាំង។ លោក គីស៊ីដា បានឲ្យដឹងនៅក្នុងពិធីជប់លៀងមួយ កាលពីល្ងាចថ្ងៃពុធ សម្រាប់អ្នកចូលរួមក្នុងវេទិកាថា កិច្ចសហប្រតិបត្តិការអន្តរជាតិ គឺចាំបាច់ដើម្បីការពារការប្រើប្រាស់ អាវុធនុយក្លេអ៊ែរដោយប្រទេសដែលស្វែងរក...
កង់បេរ៉ា៖ ក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសជប៉ុន និងអូស្ត្រាលី បានព្រមព្រៀងគ្នាថា កងទ័ពអូស្ត្រាលី នឹងចូលរួមក្នុងសមយុទ្ធប៉ុស្តិ៍បញ្ជាការ រួមទ្រង់ទ្រាយធំរវាងកងកម្លាំងស្វ័យការពារជប៉ុន និងយោធាសហរដ្ឋអាមេរិកជាលើកដំបូង ដែលមិនធ្លាប់មានពីមុនមក។ ក្រសួងបានឲ្យដឹងថា ក្នុងអំឡុងកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងតូក្យូ រដ្ឋមន្ត្រីការពារជាតិ Minoru Kihara និងសមភាគីអូស្ត្រាលីលោក Richard Marles ដោយសម្លឹងមើលការកើនឡើង នៃឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ បានសន្យាជំរុញកិច្ចសហប្រតិបត្តិការ...
ភ្នំពេញ៖ ក្រុមការងារជួសជុលព្រះវិហារវត្តល្អក់ របស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញប្រាក់កាស (ស្លឹង) សម័យបុរាណសរុបទាំងអស់ប្រមាណ ១១៦កាស ដែលគេបញ្ចុះនៅតាមជើងសសររបស់ព្រះវិហារវត្តល្អក់ ឬហៅវត្តអរញ្ញរង្សី ដែលស្ថិតនៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីពេលថ្មីៗ។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី២០ តុលា បានឲ្យដឹងថា ប្រាក់កាសបុរាណ ដែលគេប្រទះឃើញទាំងនោះ មានបីប្រភេទ ដោយកាសនីមួយៗមានទំហំពី១៣-១៥មីលីម៉ែត្រ...
វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា ប្រទេសចិន ទំនងជានឹងមានក្បាលគ្រាប់ នុយក្លេអ៊ែរប្រតិបត្តិការច្រើនជាង ១០០០គ្រាប់នៅឆ្នាំ២០៣០ នៅពេលដែលប្រទេសនេះ ធ្វើទំនើបកម្មយ៉ាងឆាប់រហ័ស និងធ្វើពិពិធកម្មសមត្ថភាពយោធារបស់ខ្លួន។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ស្តីពីអំណាចយោធារបស់ប្រទេសចិន នាយកដ្ឋានបានប៉ាន់ប្រមាណថា ចំនួននេះគឺលើសពី ៥០០គ្រាប់ រួចទៅហើយនៅក្នុងខែឧសភា ដោយកត់សម្គាល់ថា ល្បឿនគឺស្ថិតនៅលើផ្លូវដែល លើសពីការព្យាករណ៍ពីមុន។ មន្ត្រីការពារជាតិជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ការបង្កើនល្បឿននេះ “បង្កើនការព្រួយបារម្ភជាច្រើន”...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក ចូ បៃដិនបានធ្វើការអំពាវនាវដោយផ្ទាល់ ទៅកាន់ប្រជាជាតិឱ្យបន្តគាំទ្រអ៊ីស្រាអែល និងអ៊ុយក្រែន ដោយថាវាមានសារៈសំខាន់ សម្រាប់សន្តិសុខជាតិ និងស្ថិរភាពពិភពលោករបស់អាមេរិក ដែលពួកគេទទួលបានជ័យជំនះពីជម្លោះរៀងៗខ្លួន។ នៅក្នុងសុន្ទរកថាដ៏កម្រមួយពីការិយាល័យ Oval លោក បៃដិន បានលើកឡើងថា លោកនឹងបញ្ជូនសំណើថវិកាបន្ទាន់មួយ ទៅកាន់សភានៅថ្ងៃសុក្រសម្រាប់ ជំនួយយោធារាប់ពាន់លានដុល្លារ សម្រាប់ប្រទេសទាំងពីរ។ សុន្ទរកថាតាមទូរទស្សន៍ជាតិ របស់លោកបានកើតឡើងមួយថ្ងៃបន្ទាប់ពី កិច្ចពិភាក្សារបស់លោកជាមួយ...
ថ្ងៃទី១៩ ខែតុលា តាមម៉ោងក្រុងប៉េកាំង កិច្ចប្រជុំលើកទី២៥នៃមហាសន្និបាតអង្គការ ទេសចរណ៍ពិភពលោកនៃអ.ស.ប.បានបើកសន្និសីទកាសែតនៅក្រុង samarkand ប្រទេសអ៊ូសប៊ែគីស្ថាន ដោយបានប្រកាសបញ្ជីឈ្មោះ ”ភូមិទេសចរណ៍ល្អបំផុត” ភូមិ Huangling ខេត្ត Jinagxi ភូមិXiajiang ខេត្តZhejiang ភូមិZhagana ខេត្តGansu និងភូមិZhujiawan ខេត្តShannxi ត្រូវបានដាក់បញ្ជូលក្នុងបញ្ជីឈ្មោះនោះ។ ក្នុងឆ្នាំនេះមានប្រទេសចំនួន ៦៣...