បរទេស៖ សមាជិកសភាអាមេរិ មួយរូបបាននិយាយថា ភ្នាក់ងារសហព័ន្ធអាមេរិក FBI បានរឹបអូសយកទូរស័ព្ទដៃ របស់អ្នកតំណាងគឺលោក Scott Perry (R-Pennsylvania) ដោយបានរិះគន់ទៅលើ ទីភ្នាក់ងារនេះផងដែរ ចំពេលមានការស៊ើបអង្កេតលើការ ប្រណាំងប្រជែងប្រធានាធិបតីឆ្នាំ ២០២០ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា...
ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចថា ពិតជាមានសារៈសំខាន់ ព្រោះ ដើម្បីប្រជាពលរដ្ឋ និងការដឹកជញ្ជូនតាមផ្លូវទឹក ប្រកបដោយសុវត្ថិភាព។ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ សម្ដេច ស ខេង...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នឹងរុះរើគណៈរដ្ឋមន្ត្រី និងនាយកប្រតិបត្តិគណបក្សកាន់អំណាច នៅថ្ងៃពុធនេះ ដោយស្វែងរកការទប់ស្កាត់ ការធ្លាក់ចុះនៃការគាំទ្រសាធារណៈ និងរក្សាទំនាក់ទំនងគួរឱ្យសង្ស័យ ជាមួយក្រុមសាសនាក្រោមការយកចិត្តទុកដាក់ បន្ទាប់ពីការសម្លាប់អតីតនាយករដ្ឋមន្ត្រីលោក ស៊ីនហ្សូ អាបេ ។ លោក Kishida សង្ឃឹមថាការផ្លាស់ប្តូរបុគ្គលិកនឹងត្រួសត្រាយផ្លូវ សម្រាប់ការគ្រប់គ្រង ប្រកបដោយស្ថិរភាពយូរអង្វែង ដើម្បីដោះស្រាយនូវអ្វីដែល លោកបានពិពណ៌នាថាជា...
នាពេលថ្មីៗកន្លងទៅនេះ យោងតាមទិន្នន័យនាំចេញអំពីទំហំពាណិជ្ជកម្មជាមួយបរទេស របស់ប្រទេសចិនប្រចាំខែកក្កដាឆ្នាំនេះដែលចេញផ្សាយ ដោយអគ្គនាយកដ្ឋានគយចិនបានបង្ហាញឱ្យឃើញថា បរិមាណសរុបនៃទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន បានឡើងដល់ ៣ សែន ៣ ម៉ឺន ២ ពាន់ ៩ រយ ៦០ លានដុល្លារអាមេរិក ដែលបានកើនឡើង ១៨ ភាគរយ ! ទិន្នន័យទាំងនេះបានហួសពីការប៉ាន់ប្រមាណរបស់មជ្ឈដ្ឋានខាងក្រៅម្តងទៀត ។...
ប៉េកាំង៖ បេសកជនចិនប្រចាំ អង្គការសហប្រជាជាតិ បានជំរុញសហគមន៍អន្តរជាតិឱ្យចាត់វិធានការសំខាន់ៗ ដើម្បីជំរុញដំណោះស្រាយរដ្ឋទាំងពីរ ប្រយោជន៍ដោះស្រាយបញ្ហាប៉ាឡេស្ទីននៅដំណាក់កាលដំបូង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិ បានធ្វើជាប្រធានកិច្ចប្រជុំបើក ជាបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខ ស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា រួមទាំងសំណួរប៉ាឡេស្ទីន ក្នុងតួនាទីជាប្រធានក្រុមប្រឹក្សា សម្រាប់ខែសីហា។ ថ្លែងក្នុងសមត្ថភាពជាតិ លោក Zhang បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងទាំងអស់...
ប៉េកាំង៖ សហគមន៍អន្តរជាតិបានរិះគន់ យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ច របស់ប្រធានសភាតំណាងរាស្រ្ត អាមេរិកលោកស្រី Nancy Pelosi ទៅកាន់តំបន់តៃវ៉ាន់របស់ប្រទេសចិន ដោយថាវាបានរំលោភយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន និងធ្វើឱ្យខូចសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ សហគមន៍អន្ដរជាតិក៏បានសម្តែង នូវការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍ចិនតែមួយ និងការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះវិធានការតបតរបស់ភាគីចិន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ពាក់ព័ន្ធនឹងការបង្កហេតុដ៏ធ្ងន់ធ្ងរនេះ។ លោក...
យេរ៉ូសាឡឹម៖ បទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ហាក់ដូចជាបានធ្វើឡើង ចាប់តាំងពីល្ងាចថ្ងៃអាទិត្យ ដោយបញ្ចប់ការវាយប្រហារទុកជាមុន ដ៏កម្រមួយដោយអ៊ីស្រាអែល នៅឯតំបន់ដែលឡោមព័ទ្ធ។ ការវាយប្រហាររយៈពេល ៣ថ្ងៃ របស់អ៊ីស្រាអែលដែលបានកើតឡើង នៅពេលដែលក្រុមជីហាត ដែលមានមូលដ្ឋាននៅហ្គាហ្សា បានប្តេជ្ញាសងសឹកចំពោះ ការចាប់ខ្លួនសមាជិកជាន់ខ្ពស់ក្រុមជីហាតនៅតំបន់វេសប៊ែង ត្រូវបានអ្នកវិភាគចាត់ទុកថា ជាការបង្វែរសាច់ដុំដោយគណបក្ស Yesh Atid ដែលកំពុងកាន់អំណាចរបស់អ៊ីស្រាអែល ដើម្បីយកឈ្នះលើមូលដ្ឋាន...
តូក្យូ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃចន្ទបានសម្តែងការព្រួយបារម្ភ ចំពោះការកើនឡើងសកម្មភាព យោធារបស់ចិននៅជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ច របស់ប្រធានសភាតំណាងរាស្រ្ត អាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះដែលគ្រប់គ្រងដោយខ្លួនឯង ប៉ុន្តែបានបង្ហាញថា លោកមិនរំពឹងថា នឹងមានវិធានការបន្ថែមទៀត របស់ទីក្រុងប៉េកាំង ក្នុងការបង្កើនភាពតានតឹងនោះទេ។ អ្វីដែលលោកព្រួយបារម្ភនោះ គឺថាចិនកំពុងតែធ្វើដំណើរទៅមុខ ដូចជាពួកគេទៅហើយនោះ លោក...
តេអេរ៉ង់៖ ទីប្រឹក្សាក្រុមអ៊ីរ៉ង់បានឲ្យដឹងថា អ្នកចរចាអ៊ីរ៉ង់ ក្នុងកិច្ចចរចានុយក្លេអ៊ែរ បាននឹងកំពុងព្រងើយកន្តើយចំពោះ “ការគំរាមកំហែង និងពេលវេលាកំណត់” ដោយលោកខាងលិច ដើម្បីការពារសិទ្ធិប្រជាជនអ៊ីរ៉ង់ និងផលប្រយោជន៍ យូរអង្វែងរបស់ប្រទេស។ លោក Mohammad Marandi ត្រូវបានដកស្រង់សម្តីដោយ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ដែលបានលើកឡើងថា អ្នកចរចាអ៊ីរ៉ង់ បានជំរុញយ៉ាងខ្លាំងដល់ប្រជាជនអាមេរិក និងរដ្ឋាភិបាលអឺរ៉ុប ឱ្យដកថយពីជំហរមិនសមហេតុផលរបស់ពួកគេ...
ប៉េកាំង៖ លោក Tang Bo មន្ត្រីរដ្ឋបាលសុវត្ថិភាព នុយក្លេអ៊ែរជាតិបានឲ្យដឹងថា ប្រទេសចិន មានចំនួនអង្គភាព ថាមពលនុយក្លេអ៊ែរធំជាងគេទីពីរ ដែលកំពុងដំណើរការ ឬកំពុងសាងសង់នៅក្នុងពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងក្នុងពិធីបើកសន្និសីទ អន្តរជាតិស្តីពីវិស្វកម្មនុយក្លេអ៊ែរ (ICONE) លើកទី២៩ លោក Tang បានលើកឡើងថា គិតត្រឹមខែមិថុនាឆ្នាំនេះ ប្រទេសចិនមានអង្គភាព...