ត្បូងឃ្មុំ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានជំរុញរដ្ឋបាលខេត្តត្បូងឃ្មុំ បន្តបម្រើប្រជាពលរដ្ឋ ឆ្ពោះទៅរកលទ្ធផលកាន់តែប្រសើរ ថែមទៀត ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅ ការងារឆមាសទី២ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅសាលប្រជុំរំដួល សាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី៥ ខែកក្កដា...
ភ្នំពេញ ៖ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ១៧ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៥)បានមានព្រះរាជបន្ទូលថា ការចុះបញ្ជីនេះបានជួយថែរក្សានិងអភិរក្សប្រាសាទព្រះវិហារ ឲ្យបានស្ថិតស្ថេរគង់វង្សនិងប្រកបដោយចីរភាព នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះអង្គបានកោតសរសើរដ៏ស្មោះចំពោះការចុះប្រាសាទព្រះវិហារក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ដែលនេះគឺជាសម្បត្តិវប្បធម៌ជាតិផង និងជាបេតិកភណ្ឌពិភពលោកផង ។ ព្រះមហាក្សត្រទ្រង់បានសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត...
វីយែន៖ អង្គការ OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលត្រូវបានគេស្គាល់ថាជា OPEC+ បានប្រកាសពីការសម្រេចចិត្ត ដើម្បីបង្កើនទិន្នផលប្រេងចំនួន ៥៤៨,០០០ បារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែសីហា ដែលជាការផ្លាស់ប្តូរលឿនជាងធៀប នឹងខែកក្កដា។ នៅក្នុងខែកក្កដា ប្រទេស OPEC + បានឃើញការកើនឡើងនៃទិន្នផលប្រេង ៤១១,០០០ លានបារ៉ែលក្នុងមួយថ្ងៃ ចំពេលមានផែនការដើម្បីបន្ធូរបន្ថយបន្តិចម្តងៗ នូវការកាត់បន្ថយទិន្នផលចុងក្រោយរបស់ពួកគេ។ ការសម្រេចចិត្តកាលពីថ្ងៃសៅរ៍...
បរទេស៖ សារព័ត៌មាន Korea Herald បានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងកំពុងចាប់ផ្តើមកម្មវិធី ផ្តល់សាច់ប្រាក់យ៉ាងទូលំទូលាយ ដោយផ្តល់ជូននូវអ្វីដែលក្រុមមន្ត្រីបានពិពណ៌នាថាជា “ប័ណ្ណប្រើប្រាស់” ដើម្បីបង្កើនការចំណាយក្នុងស្រុក និងធ្វើឱ្យសេដ្ឋកិច្ចដែលធ្លាក់ចុះរបស់ប្រទេសនេះងើបឡើងវិញ។ យោងតាមសារព័ត៌មាន RT ចេញកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃថវិកាបន្ថែមចំនួន 31.8 ពាន់ពាន់លានវ៉ុន ស្មើនឹងប្រហែល 23.3...
ក្នុងបរិបទនៃសម័យឌីជីថលនាពេលបច្ចុប្បន្ន ការបង្កើតវេទិកាដែលភ្ជាប់យុវសហគ្រិន សហគ្រាស និងអ្នកជំនាញពីវិស័យផ្សេងៗ គឺជាភាពចាំបាច់ដើម្បីជំរុញឱកាស និងចំណេះដឹងសម្រាប់អនាគត។ វេទិកា BDME 2025 (Business Dialogue, Matching and Expo) ដែលរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ នៅថ្ងៃទី 5 និង 6 ខែកក្កដា បានក្លាយជាសកម្មភាពដ៏មានអត្ថន័យសម្រាប់សហគ្រិនក្នុងស្រុក...
ភ្នំពេញ៖ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI Phnom Penh) បានរៀបចំវេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូរផ្គងពាណិជ្ជកម្មប្រចាំឆ្នាំ ២០២៥ ដែលមានឈ្មោះហៅកាត់ថា “2025 BDME – JCI Business Dialogue, Matching & Expo”...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បាននិយាយនៅពេលកំពុងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលកាលពីថ្ងៃអាទិត្យថា អំពើភេរវកម្មបានក្លាយជា បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតសម្រាប់មនុស្សជាតិ។ បន្ថែមលើសពីនេះការលើកឡើងនោះផងដែរលោកនាយករដ្ឋមន្ត្រីក៏បានធ្វើការអំពាវនាវឲ្យក្រុមប្រទេសថ្មីនេះក្នុងការសំដែងនូវការថ្កោលទោសអំពើភេរវកម្ម និងមិនបង្ហាញការស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មលើភេរវករទាំងឡាយឡើយ។ សេចក្តីថ្លែងការណ៍របស់មេដឹកនាំរូបនេះដោយសំដៅទៅលើការវាយប្រហារភេរវកម្មដ៏សាហាវនៅ Pahalgam រដ្ឋ Kashmir ដែលក្នុងនោះមនុស្ស២៦នាក់បានបាត់បង់ជីវិត...
ក្រុមល្បាតស្ម័គ្រចិត្តពីរនាក់ បានរងរបួសនៅពេលដែលគ្រាប់បែក នៅតាមដងផ្លូវបានផ្ទុះនៅក្នុងស្រុក Rangae នៃខេត្តជាប់ព្រំដែនភាគខាងត្បូងនេះ កាលពីព្រឹកថ្ងៃសៅរ៍ ខណៈដែលអំពើហិង្សានៅភាគខាងត្បូង ដ៏ជ្រៅនៅតែបន្តកើតមានក្នុងប្រទេសថៃ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមការិយាល័យទំនាក់ទំនងសាធារណៈខេត្តបានឱ្យដឹងថា ឧបទ្ទវហេតុបំផ្ទុះគ្រាប់បែកនេះបានកើតឡើងនៅម៉ោងប្រហែល ៩ និង៣០នាទីព្រឹក នៅក្នុងភូមិប្លាតៃ ភូមិទី៤...
ភ្នំពេញ៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន ២ ៤០៩នាក់របស់គណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែកក្កដា ឆ្នាំ២០២៥៕
កំពង់ស្ពឺ: អភិបាលខេត្តកំពង់ស្ពឺលោក ជាម ច័ន្ទសោភ័ណ បានធ្វើការព្រមានទៅដល់អភិបាលក្រុងស្រុក និងមេឃុំចៅសង្កាត់ទាំងអស់ថា លោកនិងមិនលើកលែងឱ្យទេប្រសិនរកឃើញថា មានជាប់ពាក់ព័ន្ធឬឃុបឃិតជាមួយការបើកឱ្យ មានល្បែងស៊ីសងគ្រប់ប្រភេទពិសេស គឺក្រុមអនឡាញខុសច្បាប់។ ការព្រមានដូច្នេះធ្វើឡើងក្នុងពិធីប្រកាសលោក គង់ ឈុនលី ជានាយករដ្ឋបាលនិងលោក វ៉ាន់ វ៉ាត ជានាយកទីចាត់ការអន្តរវិស័យនៃសាលាខេត្តកំពង់ស្ពឺ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។ លោក ជាម...