ភ្នំពេញ ៖ ក្រោយក្លាយជាទីប្រឹក្សារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា លោកសាស្រ្តាចារ្យបណ្ឌិត Dato’ Sri Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាស្ថាបនិកក្រុមហ៊ុន Mayapada Group បានសន្យាជាមួយសម្តេចថា នឹងចូលរួមចំណែកជួយទ្រទ្រង់ដល់ សមាគមអតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេស តាមរយៈការសាងសង់ផ្ទះ និងជីកអណ្តូងទឹក ។ លោក...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ទឹកទន្លេមេគង្គក្នុងឆ្នាំ ២០២៥ មកដល់ពេលនេះ បានហក់ឡើងកម្ពស់ ១០ម៉ែត្រ ខ្ពស់ជាងឆ្នាំ២០២៤ ជាង ៣ម៉ែត្រ បើប្រៀបធៀបពេលវេលាដូចគ្នា។ ប្រការនោះដែលធ្វើឲ្យរដ្ឋបាលខេត្តមានការព្រួយបារម្ភ និងធ្វើការផ្សព្វផ្សាយផែនការ ត្រៀមបម្រុងដើម្បីឆ្លើយតបគ្រោះមហន្តរាយក្នុងឆ្នាំនេះ ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ១៦...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញមុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជា បន្លែ និងផ្លែឈើ, ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។ យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា មុខទំនិញ ជាប់បម្រាមនាំចូលមកកម្ពុជា រួមមាន ៖ បន្លែ...
ប៉េកាំង៖ ទិន្នន័យផ្លូវការបានបង្ហាញថា ល្បឿននៃកំណើនសេដ្ឋកិច្ចពិតប្រាកដរបស់ប្រទេសចិន បានធ្លាក់ចុះដល់ ៥.២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងអំឡុងខែមេសា ដល់ខែមិថុនាពី ៥.៤ ភាគរយនៅក្នុងត្រីមាសមុន ចំពេលមានភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ ប៉ុន្តែផលិតផលក្នុងស្រុកសរុប ដែលត្រូវបានកែសម្រួលដោយអតិផរណា នៃប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ បានលើសពីគោលដៅកំណើនដ៏មានមហិច្ឆតាប្រហែល ៥ ភាគរយដែលបានកំណត់សម្រាប់ឆ្នាំ ២០២៥ ដោយសារវិធានការជំរុញដែលត្រូវបានអនុវត្តដោយទីក្រុងប៉េកាំង និងកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន បានវាយប្រហារកាលពីខែឧសភា ដើម្បីកាត់បន្ថយភាពតានតឹង។ ផ្អែកលើមូលដ្ឋានពីត្រីមាសមួយទៅត្រីមាស...
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនបទពិសោធន៍ភ្ញៀវទេសចរណ៍ លើកកម្ពស់ទេសចរណ៍ឆ្លាតវៃ និងគាំទ្រការផ្លាស់ប្តូរឌីជីថលនៅមូលដ្ឋាន មិត្តហ្វូនបានចាប់ដៃគូជាមួយរដ្ឋាភិបាលខេត្តកំពត និងខេត្តកែប រួមជាមួយនឹងមន្ទីរទេសចរណ៍ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ បានបើកកម្មវិធីផ្តល់សេវា Wi-Fi សាធារណៈដោយឥតគិតថ្លៃ នៅតំបន់ទេសចរណ៍ពេញនិយមចំនួនពីរគឺ រូបសំណាកសេះសមុទ្របាញ់ទឹក និង ខ្ញុំស្រលាញ់ខេត្តកែប។ កម្មវិធីនេះបានចាប់ផ្តើមនៅខែកក្កដា ឆ្នាំ ២០២៥ ហើយនឹងដំណើរការរយៈពេលមួយឆ្នាំ ដែលអនុញ្ញាតឱ្យទាំងអ្នករស់នៅ និងអ្នកទេសចរអាចប្រើប្រាស់អ៊ីនធឺណេតល្បឿនលឿនដោយមិនគិតថ្លៃនៅតំបន់ដែលមានចរាចរណ៍ខ្ពស់។ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់គុណភាពនៃបទពិសោធន៍ទេសចរណ៍...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្នើឲ្យស្រ្តីរូបស្រស់ម្នាក់ មកបំភ្លឺជាបន្ទាន់ ចំពោះការប្រើភាសាអសីលធម៌ ប្រមាថមកលើថ្នាក់ដឹកនាំនៃស្នងការខេត្ត ។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ការឲ្យស្រ្តីស្អាតម្នាក់នេះមកស្រាយបំភ្លឺ ក្រោយពីស្រ្តីនេះដែលមានផេកហ្វេសប៊ុកឈ្មោះ Ka Green បានថតក្បួនរថយន្ត ប្រតិភូ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងភូមិសាស្រ្តខេត្តកំពង់ធំបង្ហោះដោយប្រើពាក្យសំដីអសីលធម៌ ជេរប្រមាថមកលើថ្នាក់ដឹកនាំ និងក្បួនប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដែលបានត្រឡប់ពីការអញ្ជើញសំណេះសំណាល សួរសុខទុក្ខ...
ភ្នំពេញ៖ កម្លាំងជំនាញអង្គភាព CMAC នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានឆ្លើយតបបោសសម្អាតអាវុធកប់ទុកសំណល់សង្គ្រាម ស្ថិតនៅភូមិទូកពីរ ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានជួបកាំភ្លើងកប់លាក់ទុកនៅសមយ័សង្រ្គាមមានចំនួន ៥២ដើម និងវិទ្យុទាក់ទងចំនួន ៣គ្រឿង ។ នេះបើតាមហ្វេសប៊ុកលោក ហេង រតនា អគ្គនាយក CMAC ។
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង តំណាងក្រុមហ៊ុនហង្ស ហាវេស នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យមើល ឡសម្ងួត និងឃ្លាំងស្តុកទុកពោតក្រហមធំៗស្ថិតនៅក្នុងទីតាំងមួយចំនួន ក្នុងមូលដ្ឋានស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងនៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។...
ភ្នំពេញ ៖ មន្រ្តីក្រសួងបរិស្ថាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលខេត្ត ដែលមានតំបន់ការពារធម្មជាតិ ត្រូវបានទទួលការគាំទ្រ នូវសម្ភារបច្ចេកទេស ទំនើប ដើម្បីគ្រប់គ្រងធនធានធម្មជាតិ ឱ្យមាននិរន្តរភាពសម្រាប់កូនចៅតជំនាន់ នៅតាមតំបន់ការពារធម្មជាតិ។ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងអំណរគុណ ដល់មន្រ្តីនិងអាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមសហការល្អ...