ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានព្រមានថា ការតស៊ូមតិដោយចេតនានូវអ្វីដែលហៅថា “លទ្ធិប្រជាធិបតេយ្យ ធៀបនឹងរបបផ្តាច់ការ” ហើយការញុះញង់ឱ្យមានការប្រឆាំងរវាងសេរីភាព និងរបបផ្តាច់ការ នឹងធ្វើឱ្យពិភពលោកបែកបាក់គ្នា និងបង្កឱ្យមានការប៉ះទង្គិចនៃអរិយធម៌។ ការថ្លែងរបស់លោក ស៊ី ជីនពីង ត្រូវបានធ្វើឡើងនៅក្នុងសុន្ទរកថា អានដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao នៅក្នុងវេទិកាពាណិជ្ជកម្ម BRICS...
ប៉េកាំង៖ ប្រទេសចិន បានសម្តែងការប្រឆាំងយ៉ាងខ្លាំងកាលពីថ្ងៃអង្គារ ចំពោះផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលពី រោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលខូចចូលទៅក្នុងសមុទ្រនៅចុងសប្តាហ៍នេះ ខណៈដែលកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួនមិនបានរកឃើញបញ្ហាវិទ្យាសាស្ត្រ ឬបច្ចេកទេសទេ បើទោះបីជាមានការប្រឆាំង ក្នុងចំណោមអ្នកស្រុកជាច្រើនក៏ដោយ។ រដ្ឋាភិបាលទីក្រុងហុងកុង បានឲ្យដឹងថា ខ្លួននឹងរឹតបន្តឹងការនាំចូលអាហារសមុទ្រ របស់ប្រទេសជប៉ុនពីខេត្តចំនួន ១០ ដូចជា តូក្យូ ហ្វូគូស៊ីម៉ា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់លោក Fuad Hussein កាលពីថ្ងៃអង្គារម្សិលមិញ បានបើកកិច្ចពិភាក្សាជាមួយនឹង រដ្ឋមន្ត្រីការបរទេសតួគីដែល កំពុងបំពេញទស្សនកិច្ចលោក Hakan Fidan លើប្រធានបទសំខាន់ៗ មួយចំនួនរវាងប្រទេសទាំងពីរ។ នៅក្នុងសន្និសីទសារព័ត៌មានរួមមួយ បន្ទាប់ពីបានជួបជាមួយនឹងលោក Fidan លោក Hussein បាននិយាយថា ភាគីទាំងពីរបានពិភាក្សា អំពីទំនាក់ទំនងទ្វេភាគី...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា “ហ៊ុន ម៉ាណែត បានធ្វើឲ្យខ្ញុំមានមោទកភាពបំផុត សក្កិសមនឹងតម្លៃដែលខ្ញុំបានលះបង់ពីអតីតកាល ដោយយកជីវិត យកក្បាលធ្វើជាដើមទុន បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីភាពរស់រានមានជីវិត របស់ប្រជាពលរដ្ឋរហូតដល់បច្ចុប្បន្ន” ។ ចំណុចដែលសម្តេចបានរៀបរាប់នេះ បានធ្វើឲ្យសម្តេចស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួនទុកជាមុន ។ ចំពោះការស្រក់ទឹកភ្នែកនេះដែរ សម្តេចគូសបញ្ជាក់ថា មិនមែនជាការស្រក់ទឹកភ្នែកដើម្បីទាក់ទាញ...
កូឡុំបូ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ថា យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការងារ និងកិច្ចការបរទេសបានឲ្យដឹងថា កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រទេសស្រីលង្កាបានបង្កើតអង្គភាព លើកកម្ពស់ការធ្វើចំណាកស្រុកដោយសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិ Bandaranaike ក្នុងទីក្រុងកូឡុំបូ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ។ លោក Manusha Nanayakkara រដ្ឋមន្ត្រីក្រសួងការងារ និងកិច្ចការបរទេស...
បរទេស៖ ពន្ធនាគារ Remand ក្នុងទីក្រុងបាងកក របស់ប្រទេសថៃ បានផ្អាកការសួរសុខទុក្ខ របស់សាច់ញាតិអ្នកទោស សម្រាប់ថ្ងៃអង្គារ ដើម្បីរៀបចំសម្រាប់ការឃុំដែលរំពឹងទុក ទៅលើអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ។ យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ភ្នំពេញ៖ សម្ដេច ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា បានយាង និងតំណាងរាស្ដ្រនីតិកាលទី៧ ទាំងអស់ នឹងធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅព្រះបរមរាជវាំង។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភា ស្ដីពីលទ្ធផលសម័យប្រជុំដំបូង និងសម័យប្រជុំលើកទី១ នីតិកាលទី៧ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា អង្គរដ្ឋសភា...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្ហាញការជឿជាក់ថា ការដាក់សម្ពោធឲ្យប្រើប្រាស់ ជាផ្លូវការនូវមហាវិថីសំរោងដែលស្ថាបនាឡើង ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ប្រវែងជាង៥ពាន់ម៉ែត្រ នឹងក្លាយជាមហាវិថីយុទ្ធសាស្ត្រ ជម្រុញឲ្យខណ្ឌព្រែកព្នៅ ដែលជាខណ្ឌមួយនៅជាយក្រុងភ្នំពេញ ក្លាយជាទីក្រុងរណបថ្មីមួយ អាចទាក់ទាញវិនិយោគិន ទាំងក្នុងនិងក្រៅប្រទេសថែមទៀតផង ។ ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មហាវិថីសំរោង ស្ថិតក្នុងសង្កាត់សំរោង...
បរទេស៖ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានលើកឡើងថា ការដឹកនាំរបស់លោកនឹង នៅតែបន្តតាមផែនការទោះបីជា មួយរយៈចុងក្រោយនេះមានបញ្ហារឿងអាស្រូវ នយោបាយជាបន្តបន្ទាប់ក្តី។ ទីភ្នាក់ងារចិនស៊ិនះចេញផ្សាយ នៅថ្ងៃនេះបានសរសេរថា សេចក្តីថ្លែងការណ៍របស់លោក Lee បានធ្វើឡើងនៅក្នុងពេលដែល លោកកំពុងមានវត្តមានក្នុងព្រឹត្តិការណ៍ជាតិ National Day Rally ដោយលោកបានបញ្ជាក់ទៀតថា នឹងមិនមានអ្វីដែលអាចធ្វើឲ្យខកខាន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាបច្ចុប្បន្ននេះអាមេរិកមិនស្ថិតក្នុងទីតាំងមួយ ដែលអាចមានលទ្ធភាពក្នុងការ ផ្គត់ផ្គង់អ៊ុយក្រែននូវមីស៊ីលចំងាយ បែបយុទ្ធសាស្ត្រក្នុងបរិមាណ ដែលអាចជួយបង្វែរលទ្ធផល នៃការវាយលុករបស់ខ្លួន ជាមួយនឹងប្រទេសរុស្សីនោះទេ។ ប្រភពដដែលបានសរសេរទៀតថា អាមេរិកមិនអាចផលិតមីស៊ីលប្រភេទនេះ គ្រប់គ្រាន់តាមការស្នើសុំរបស់ ប្រទេសអ៊ុយក្រែននោះឡើយ ទោះបីជារដ្ឋាភិបាលក្រុងគៀវបានបញ្ជាក់ហើយថា វាគឺជាអាវុធដែលនឹងអាចធ្វើឲ្យមានការ កែប្រែនូវលទ្ធផលនៅក្នុងសមរភូមិប្រយុទ្ធក្តី។ អ្នកជំនាញមួយចំនួន តាមរយៈសារព័ត៌មានអន្តរជាតិ បានព្យាករណ៍និងព្រមានថា ការបន្តផ្គត់ផ្គង់អាវុធរបស់អាមេរិក ទៅឲ្យប្រទេសអ៊ុយក្រែននឹងអាច...