បរទេស៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានព្រមានពីការដាក់ទណ្ឌកម្មថ្មី លើទាំងកូរ៉េខាងជើង និងរុស្ស៊ី ប្រសិនបើក្រុងព្យុងយ៉ាងផ្តល់អាវុធ ដល់ទីក្រុងមូស្គូចំពេល មានជម្លោះនៅអ៊ុយក្រែន។ សហរដ្ឋអាមេរិកក៏បាននិយាយដែរថា ខ្លួននឹងអនុវត្តវិធានការដែលមានស្រាប់នេះបើយោងតាម ការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារនៅក្នុងទីក្រុងវ៉ាស៊ីនតោនថា៖ ខ្ញុំនឹងរំលឹកប្រទេសទាំងពីរថា ការផ្ទេរអាវុធពីកូរ៉េខាងជើង ទៅប្រទេសរុស្ស៊ីនឹងបំពានលើដំណោះស្រាយ...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានលើកឡើងថា ក្រុមមេដឹកនាំចិនកំពុងមាន ភាពមមាញឹកខ្លាំងក្នុងការដោះស្រាយ វិបត្តិសេដ្ឋកិច្ចរបស់ប្រទេសខ្លួនធ្វើយ៉ាងណា អាចចាប់ផ្តើមបើកការវាយប្រហារ ទៅលើកោះតៃវ៉ាន់និងត្រឡប់យក ដែនកោះនេះមកគ្រប់គ្រងឡើងវិញ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីចុងសប្តាហ៍កន្លងមក ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋ របស់លោកទៅកាន់ទីក្រុងហាណូយ លោក Biden ត្រូវបានសួរថាតើការតស៊ូសេដ្ឋកិច្ច របស់ទីក្រុងប៉េកាំងអាចនាំទៅរកជំហរ កាន់តែឈ្លានពានចំពោះដែនកោះនេះឬទេ។ លោកប្រធានាធិបតីបានឆ្លើយតបបែបនេះថា៖ ខ្ញុំមិនគិតថា...
តូក្យូ៖ មេដឹកនាំក្រុមប្រទេសទាំង២០ បានបញ្ចប់កិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃរបស់ពួកគេកាលពីថ្ងៃអាទិត្យ ដោយនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានសង្កត់ធ្ងន់ថា លោកបានធានាការយោគយល់ របស់ប្រទេសផ្សេងទៀតអំពី សុវត្ថិភាពនៃការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលពី រោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា។ ខណៈដែលប្រទេសចិន បានអះអាងថា ការហូរទឹកចូលទៅក្នុងសមុទ្រ នឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថានសមុទ្រ និងសុខភាពមនុស្ស លោក គីស៊ីដា បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន មួយបន្ទាប់ពីការបញ្ចប់នៃកិច្ចប្រជុំកំពូល...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ សាំងធម្មតាមានតម្លៃ ៤.៦០០ រៀល ក្នុងមួយលីត្រ ហើយម៉ាស៊ូតតម្លៃ ៤.៧៥០ រៀល ក្នុងមួយលីត្រ៕
បរទេស៖ ស្ថានទូតរុស្សីប្រចាំនៅក្នុងទីក្រុង Helsinki បានចេញសេចក្តីប្រកាសណែនាំ ពលរដ្ឋរបស់ខ្លួនមិនគួរឲ្យធ្វើការ ប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ដែលមានស្លាកលេខរុស្សីនៅពេល ដែលធ្វើដំណើរនៅក្នុង ប្រទេសហ្វាំងឡង់ឡើយ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា រុស្សីមានការព្រួយបារម្ភថា ទណ្ឌកម្មរបស់អឺរ៉ុបនឹងអាចអនុញ្ញាតិឲ្យ រដ្ឋាភិបាលនៃបណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់អឺរ៉ុបនិងហ្វាំងឡង់ផង ក្នុងការអនុវត្តច្បាប់រឹបអូសយកទ្រព្យសម្បត្តិផ្ទាល់ខ្លួន របស់ពលរដ្ឋរុស្សីទាំងអស់។ សេចក្តីថ្លែងការណ៍នោះបានសរសេរថា៖ ដោយការពិចារណាគ្រប់ជ្រុងជ្រោយ ទៅលើហានិភ័យដែលអាចកើតមាន យើងសុំណែនាំឲ្យជនជាតិរុស្ស៊ីទាំងអស់...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន នៅសេសសល់ពេលត្រឹមតែប្រមាណជា ៣០ថ្ងៃទៀតប៉ុណ្ណោះ ក្នុងការបន្តប្រតិបត្តិការវាយបករបស់ខ្លួនប៉ុណ្ណោះ មុនពេលដែលអាកាសធាតុលំបាកខ្លាំង នឹងចូលមកដល់រារាំងមិនអាចឲ្យអ៊ុយក្រែន ធ្វើអ្វីបានទៀតនោះទេ។ ថ្លែងទៅកាន់ BBC កាលពីថ្ងៃអាទិត្យលោកមេបញ្ជាការ Mark Milley បានថ្លែងថាលក្ខខណ្ឌនៃ អាកាសធាតុត្រជាក់ខ្លាំងនឹងអាចធ្វើ ឲ្យកងទ័ពអ៊ុយក្រែនមិនអាចបើកប្រតិបត្តិការ ទៅមុខបានឡើយ ខណៈដែលល្បឿននៃប្រតិបត្តិការនេះ មានសភាពយឺតយ៉ាវរួចទៅហើយ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា លោកខាងលិចបានត្រឹមបរាជ័យ នៅក្នុងកិច្ចប្រជុំកំពូល G20 ដើម្បីស្វែងរកដំណោះស្រាយ ឲ្យជម្លោះនៅអ៊ុយក្រែនហើយ សូម្បីតែបន្តិចក៏មិនមាននោះដែរ។ យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍របស់លោក ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ ក្នុងពេលដែលលោកកំពុងដឹកនាំ ក្រុមគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដេលីប្រទេសឥណ្ឌា។ ក្នុងនោះផងដែរលោករដ្ឋមន្ត្រី បានកោតសរសើរយ៉ាងខ្លាំង...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ កាលពីថ្ងៃសៅរ៍ដោយដកស្រង់សម្តី មេដឹកនាំចលនាពលរដ្ឋក្នុងស្រុកមកពីតំបន់ Zaporozhye ថា កងកម្លាំងរុស្ស៊ីបានកម្ទេចរថក្រោះ Challenger 2 ទីពីរដោយជោគជ័យ ដែលជារថក្រោះក្នុងចំណោម ១៤គ្រឿងដែលទីក្រុងឡុងដ៍ បានផ្គត់ផ្គង់ដល់ទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា រថក្រោះនេះត្រូវបានរុស្ស៊ី ប្រើមីស៊ីលប្រភេទ Kornet...
បរទេស៖ កាសែត Sunday Times បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា អ្នកស្រាវជ្រាវម្នាក់ដែលធ្វើការ ឱ្យសភាចក្រភពអង់គ្លេស និងបុរសទីពីរត្រូវបានចាប់ខ្លួនកាលពីខែមីនា ពីបទសង្ស័យថា បានធ្វើចារកម្ម (លួចយកការណ៍) ឱ្យប្រទេសចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកស្រាវជ្រាវត្រូវបានគេរាយការណ៍ថា បានធ្វើការលើគោលនយោបាយអន្តរជាតិ ហើយមានទំនាក់ទំនងជាមួយ “សមាជិកសភាជាន់ខ្ពស់...
សិង្ហបុរី៖ លោកបណ្ឌិត Richard Hu ដែលបម្រើការជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី អស់រយៈពេល១៦ឆ្នាំ បានទទួលមរណភាពកាលពីថ្ងៃសុក្រ ដោយគាត់មានវ័យ ៩៦ឆ្នាំ ។ គេបានដឹងថា លោកបណ្ឌិត Hu បានចូលប្រឡូកនៅក្នុងឆាកនយោបាយ ជាលើកដំបូងនៅក្នុងឆ្នាំ១៩៨៤ បន្ទាប់ពីបានចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតសកលក្នុងនាម ជាសមាជិកនៃគណបក្សសកម្មភាព ប្រជាជនសម្រាប់មណ្ឌលបោះឆ្នោត Kreta Ayer ជាកន្លែងដែលគាត់ត្រូវបានបោះឆ្នោត...