ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានផ្ញើព្រះរាជសារអបអរសាទរជូនលោក Nguyen Xuan Phuc ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា និងវៀតណាម ៕
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារអបអរសាទរ ជូនឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ នៃបក្សកុម្មុយនិស្តវៀតណាម ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងវៀតណាម ។
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ថា គ្រោះទឹកជំនន់បានត្រូវគេដាក់ ក្នុងកំណត់ត្រាដែលត្រូវបានគេរំពឹងថា នឹងកើតមាននៅតំបន់ភាគខាងត្បូងនៃប្រទេសចិន ថ្ងៃព្រហស្បតិ៍ (២៣ មិថុនា) ខណៈដែលភ្លៀងធ្លាក់ខ្លាំង បានរុញច្រានកម្រិតទឹកនៅក្នុង តំបន់ដីសណ្ដទន្លេដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជិតមួយសតវត្សរ៍មកនេះ ។ មនុស្សរាប់សែននាក់ត្រូវបានជម្លៀសចេញ ពីតំបន់ដែលរងគ្រោះខ្លាំងជាងគេក្នុងតំបន់ ដែលរួមមានខេត្តក្វាងទុង...
អាហ្វហ្គានីស្ថាន៖ មន្ត្រីខេត្តម្នាក់បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី ដែលបានវាយប្រហារភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថានកាលពីព្រឹកថ្ងៃពុធ បានកើនឡើងដល់ជាង ១០០០ នាក់ ខណៈមនុស្សជាង ១៥០០នាក់បានរងរបួស ដោយបន្ថែមចំនួនអ្នកស្លាប់ និងរបួសអាចនឹងកើនឡើងបន្ថែមទៀត។ លោក Mohammad Amin Haddifa ប្រធាននាយកដ្ឋានព័ត៌មាន និងវប្បធម៌ខេត្តបានឲ្យដឹងថា “មនុស្សជាង ១០០០នាក់បានស្លាប់ និង ១៥០០នាក់...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា តាលីបង់ដែលជាអ្នកកំពុងដឹកនាំ ប្រទេសអាហ្កានីស្ថាននោះកំពុងត្រៀមខ្លួន ដើម្បីទទួលបានជំនួយពីអន្តរជាតិ ជាលើកដំបូង ខណៈដែលប្រទេសនេះ កំពុងប្រឈមមុខទៅនឹង វិបត្តិជាបន្តបន្ទាប់ ជាពិសេសក្រោយហេតុការណ៍ គ្រោះរញ្ជួយដីកម្រិត ៦,១រិចទ័រចុងក្រោយនេះ។ ប្រភពដដែលបានឲ្យដឹងដែរថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះ បានធ្វើឲ្យបាត់បង់ជីវិតពលរដ្ឋអាហ្គានីស្ថាន ដល់ជាង១០០០នាក់ហើយ ខណៈដែលជាង ១៥០០នាក់ទៀត ទទួលរងរបួសដែលក្នុងនោះខេត្ត Paktika...
បរទេស៖ នៅក្នុងសន្នសិទសារព័ត៌មានមួយ កាលពីថ្ងៃពុធម្សិលមិញនេះ ក្រសួងការពារជាតិនៃប្រទេសរុស្សី បានធ្វើការអះអាងថាការ វាយប្រហារចុងក្រោយមួយ ដែលបានធ្វើឡើងទៅលើផែ Nikolaev របស់ប្រទេសអ៊ុយក្រែនកន្លងមកនេះរុស្សី បានសម្លាប់យោធាអ៊ុយក្រែន មួយកងពលតូចទាំងអស់ដែលមានចំនួន ៥០០នាក់។ យោធាអ៊ុយក្រែន ដែលស្ថិតនៅក្រោមកងពលតូច Machanized Brigade ទី៥៩ គឺជាអ្នកការពារទីតាំង រោងចក្រដែលស្ថិតនៅភាគខាងត្បូង នៃទីក្រុងមួយរបស់អ៊ុយក្រែន ចំងាយប្រមាណជា ៦០គីឡូម៉ែត្រ...
បរទេស៖ យោងតាមមន្ត្រីជាន់ខ្ពស់ របស់កូរ៉េខាងត្បូងលោក Kim Sung-han កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា កូរ៉េខាងត្បូងបានរៀបចំផែនការ រួចរាល់ទៅហើយដើម្បី បញ្ចូនបេសកជនពិសេសតំណាងរបស់ខ្លួន ទៅឲ្យធ្វើការនៅស្នាក់ការកណ្តាល របស់អង្គការណាតូ។ រដ្ឋាភិបាលទីក្រុងសេអ៊ូល ដែលជាសម្ព័ន្ធមិត្តជាយូរមកហើយ របស់រដ្ឋាភិបាលអាមេរិកនោះ កំពុងស្វែងរកឱកាសក្នុងការបង្កើន កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ជាមួយនឹងប្លុកដែលដឹកនាំ ដោយអាមេរិកមួយនេះដោយបានអះអាងថា ដោយសារតែបញ្ហាមិនច្បាស់លាស់ នៃស្ថេរភាពសន្តិសុខនៅក្នុងតំបន់ និងអន្តរជាតិទាំងមូលផង។...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការអះអាងទៅកាន់សមាជិក សភាអាល្លឺម៉ង់ហើយថា រដ្ឋាភិបាលទីក្រុងគៀវ បានធ្វើការសន្យា និងប្តេជ្ញាចិត្តរួចរាល់ហើយថា នឹងមិនប្រើប្រាស់អាវុធដែអាល្លឺម៉ង់ បានផ្តល់ជាជំនួយនោះទៅធ្វើការវាយប្រហារ លើប្រទេសរុស្សីជាដាច់ខាត។ ការបញ្ជាក់នេះត្រូវបានធ្វើឡើង បន្ទាប់ពីប្រព័ន្ធកាំភ្លើងធំរបស់អាល្លឺម៉ង់ PzH 2000 Howitzer ចំនួន៧គ្រឿង ត្រូវបានបញ្ជូនទៅដល់ ប្រទេសអ៊ុយក្រែន រួចរាល់ដែលអះអាងថា ត្រូវប្រើប្រាស់សម្រាប់ តែការការពារជាតិប៉ុណ្ណោះ...
បរទេស៖ ស្ថានទូតរបស់ប្រទេសអាមេរិក កាលពីថ្ងៃពុធម្សិលមិញនេះ ត្រូវបានកាសែត rt.com ចេញផ្សាយថាបានធ្វើការ ផ្លាស់ប្តូរទីតាំងរបស់ខ្លួនហើយ ក្រោយទីតាំងដែលកំពុងតាំងបច្ចុប្បន្ននោះ ត្រូវបានរុស្សីប្តូរឈ្មោះទៅជា Donetsk People’s Repulic Square។ Donetsk People Repulic គឺជាតំបន់ដែលត្រូវបានទទួលស្គាល់ ពេញលេញដោយប្រទេសរុស្សី ប៉ុន្តែទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះទាំងសហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួនទៀត នៅមិនទាន់បានទទួលស្គាល់នៅឡើយទេ។...
វ៉ាស៊ីនតោន៖ អនុរដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិកលោក Wally Adeyemo បានសរសើរ “ក្របខ័ណ្ឌដ៏រឹងមាំ” របស់អាមីរ៉ាតអារ៉ាប់រួម UAE ក្នុងការប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ក្នុងអំឡុងពេលធ្វើដំណើរ ទៅកាន់ប្រទេសអេមីរ៉ាត កាលពីថ្ងៃអង្គារ។ លោក Adeyemo កំពុងធ្វើទស្សនកិច្ចនៅ UAE និងតួកគី ដើម្បីពិភាក្សាអំពីវិធីប្រយុទ្ធប្រឆាំងនឹង លំហូរសាច់ប្រាក់ខុសច្បាប់ នៅជុំវិញពិភពលោក...