បាត់ដំបង៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញលើកទឹកចិត្តឱ្យកូនខ្មែរជំនាន់ក្រោយបានរៀនសូត្រ យល់ដឹងឱ្យច្បាស់ពីប្រវត្តិសាស្ត្រ និងអរិយធម៌របស់ខ្មែរ ដ៏យូរអង្វែងពីសម័យបរមបុរាណមក។ ក្នុងពិធីសម្ពោធអគារសិក្សានៅសាលាបឋមសិក្សារំចេក៣ ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញលើកទឹកចិត្ត ឱ្យកូនខ្មែរជំនាន់ក្រោយបានរៀនសូត្រ យល់ដឹងឱ្យច្បាស់ពីប្រវត្តិសាស្ត្រ និងអរិយធម៌របស់ខ្មែរដ៏យូរអង្វែងពីសម័យបរមបុរាណមក...
កូឡាឡាំពួរ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ស្ថានការណ៍អន្តរជាតិកាន់តែស្មុគស្មាញ វាកាន់តែចាំបាច់សម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ចិន ជប៉ុន និងកូរ៉េខាងត្បូង (អាស៊ានបូកបី ឬ ១០+៣) ដើម្បីលុបបំបាត់ការជ្រៀតជ្រែក និងបន្តជំរុញដំណើរការសមាហរណកម្មក្នុងតំបន់។ លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី។ លោកឲ្យដឹងថា ចាប់តាំងពីការបង្កើតយន្តការកិច្ចសហប្រតិបត្តិការ...
ដោយសារការរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់នាក់ ត្រូវបានរងផលប៉ះពាល់ដោយការ បិទព្រំដែនបណ្តោះអាសន្ន មិត្តហ្វូនបានបើកសកម្មភាព សប្បុរសធម៌ភ្លាមៗនៅខេត្តព្រះវិហារ និងប៉ៃលិន ដោយផ្តល់ការគាំទ្រជាក់ស្តែង ដើម្បីចែករំលែកការលំបាកដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ នៅស្រុកគូលែន ខេត្តព្រះវិហារ ក្រុមហ៊ុនមិត្តហ្វូនបានផ្តល់កញ្ចប់អំណោយចំនួន ១០០០កញ្ចប់ដល់ គ្រួសារដែលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយការរំខានដល់ជីវភាពរស់នៅរបស់ពួកគេ។ តំបន់នេះក៏ជាកន្លែងរស់នៅរបស់គ្រួសារជាច្រើន ដែលទើបត្រឡប់មកពីប្រទេសជិតខាង ឬតំបន់ព្រំដែនផ្សេងទៀត ដែលធ្វើឲ្យស្ថានភាពរបស់ពួកគេ កាន់តែមានភាពមិនច្បាស់លាស់។ កញ្ចប់នីមួយៗដែលផ្ទុកនូវរបស់ចាំបាច់នានា ត្រូវបានប្រគល់ដោយផ្ទាល់ទៅគ្រួសារក្រីក្រ ដើម្បីជួយពួកគេរក្សាលំនឹងជីវិតរស់នៅប្រចាំថ្ងៃ។...
ភ្នំពេញ៖ ក្រុមអ្នកចិញ្ចឹមត្រីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកចង់ឃើញសមាគមអ្នកផ្គត់ផ្គង់ត្រីគិតពីផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ពិសេសដល់អ្នកចិញ្ចឹមត្រីក្នុងស្រុកដើម្បីជួយលើកកម្ពស់ ពីជីវភាព ពួកគាត់ប្រសើរជាងគិតតែប្រយោជន៍បក្សពួកឬក្រុមខ្លួនពោលគឺគិតចាំតែនាំត្រីចូលពីខាងក្រៅ។ ការលើកឡើងរបស់ក្រុមអ្នកចិញ្ចឹមត្រីនៅក្នុងស្រុកគឺ ស្របតាមគោលនយោ បាយរបស់រាជរដ្ឋា ភិបាលក្នុងការលើកកម្ព ស់ការចិ ញ្ចឹមត្រីក្នុងស្រុកដើម្បីផ្គត់ផ្គង នៅលើទីផ្សារប្រសើរជាងការ នាំចូលពីក្រៅប្រទេស។ ក្រុមអ្នកចិញ្ចឹមត្រូវចង់ឃើញសមាគមអ្នកផ្គត់ផ្គង់ត្រីគិតគូរពីទីតាំង ចិញ្ចឹម មានទាំងពូជ និង ទី ផ្សារសម្រាប់លក់ត្រីឲ្យប្រជាពលរដ្ឋបរិភោគប្រសើរជាងការនាំចូលពីប្រទេសជាងនាំចូលពីខាងក្រៅប្រទេស។ ការលើកឡើងរបស់ក្រុមវារីវប្បករនេះបន្ទាប់ពីសមាគមអ្នកផ្គត់ផ្គង់ត្រីប្រឆាំងនឹងវិធានការរបស់រដ្ឋបាលជលផល ព្រោះខ្លាចរដ្ឋបាលជល ផលអនុវត្តច្បាប់តឹងរឹងដើម្បីប្រយោជន៍វារីវប្បករ...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya បានអំពាវនាវឱ្យមានសណ្តាប់ធ្នាប់សេដ្ឋកិច្ចអន្តរជាតិ “សេរី យុត្តិធម៌ និងបើកចំហ” នៅក្នុងកិច្ចពិភាក្សារបស់លោកកាលពីថ្ងៃព្រហស្បតិ៍ ជាមួយសមភាគីអាស៊ានក្នុងប្រទេសម៉ាឡេស៊ី ចំពេលមានភាពតានតឹងពាណិជ្ជកម្ម ដែលកើតចេញពីការគំរាមកំហែងនៃពន្ធដ៏ខ្លាំង របស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសជប៉ុន និងសមាជិកក្រុម។ ដោយកត់សម្គាល់សមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិកទាំង ១០ គឺ “ជាចំណុចកណ្តាលនៃកំណើនពិភពលោក” លោក Iwaya បានឲ្យដឹងថា...
តូក្យូ៖ ប្រភពរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា យន្តហោះចម្បាំងចិន មួយគ្រឿងបានហោះទៅជិតយន្តហោះកងកម្លាំងស្វ័យការពារដែនអាកាសរបស់ប្រទេសជប៉ុន ពីលើដែនទឹកអន្តរជាតិក្នុងសមុទ្រចិនខាងកើត ក្នុងសកម្មភាពមួយដែលអាចធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែតានតឹង។ ការជួបគ្នាយ៉ាងជិតរវាងយន្តហោះទម្លាក់គ្រាប់បែក JH-7 របស់ចិន និងយន្តហោះស៊ើបការណ៍អេឡិចត្រូនិក ASDF YS-11EB កាលពីថ្ងៃពុធ បានធ្វើតាមឧប្បត្តិហេតុស្រដៀងគ្នានេះនៅលើដែនទឹកអន្តរជាតិនៅប៉ាស៊ីហ្វិកកាលពីខែមុន ដែលនាំឱ្យទីក្រុងតូក្យូ ធ្វើការតវ៉ាជាមួយទីក្រុងប៉េកាំង និងអំពាវនាវឱ្យមានវិធានការបង្ការ។ ប្រភពបានឲ្យដឹងថា ក្រសួងការបរទេស និងការពារជាតិរបស់ជប៉ុនកំពុងវិភាគស្ថានការណ៍។ កាលពីថ្ងៃទី ៧...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានជំនឿមុតមាំថា ការវិនិយោគលើប្រជាជនវ័យក្មេង នាពេលនេះ តាមរយៈការផ្តល់ឱកាសទទួលបានការអប់រំ ការថែទាំសុខភាព និងការងារសមរម្យ កម្ពុជា នឹងទទួលបាននូវវ័យចាស់ដែលមានសុខភាពល្អ និងសកម្ម នាពេលអនាគត។ សារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាប្រជាជនពិភពលោក លើកទី៣៦...
បរទេស៖ សកម្មជននយោបាយរបស់ថៃ លោក Jatuporn Prompan បានបង្កើនការសង្ស័យទាក់ទងនឹងសកម្មភាពនយោបាយថ្មីៗរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដោយលោកចោទសួរថា តើមានកិច្ចព្រមព្រៀងសម្ងាត់ អាចនៅពីក្រោយព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដែលកើតឡើងនៅថ្ងៃតែមួយដែរឬទេ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងក្នុងកម្មវិធី Facebook...
ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានលេីកឡេីង កម្ពុជា ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបញ្ចៀសផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងបង្កើនភាពធន់នៃសេដ្ឋកិច្ច។ នាឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចពិគ្រោះយោបល់គោលនយោបាយ ស្តីពី “ការបង្កើនភាពធន់ម៉ាក្រូសេដ្ឋកិច្ច...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់ លោក Martin Vávra ឯកអគ្គរដ្ឋទូតឆែកថា ទោះបីជាជម្លោះព្រំដែនកម្ពុជា-ថៃ បានអូសបន្លាយជិត២ខែកន្លងមកក៏ដោយ ប៉ុន្តែគោលជំហររបស់កម្ពុជាមិនបោះបង់ចោលឡើយនូវយន្តការ ដោះស្រាយតាមតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ និងលោក Martin...