បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសអ៊ីរ៉ង់បានចេញមក ធ្វើការបដិសេធនូវការចោទប្រកាន់របស់អាមេរិក ដែលថារដ្ឋាភិបាលទីក្រុងតេហរ៉ង់ គឺជាអ្នកជួយបញ្ជូនវត្ថុធាតុដើម និងការងារមួយចំនួនទៀតជួយដល់រុស្សី ក្នុងការកសាងរោងចក្រផលិត ដ្រូនប្រយុទ្ធនៅក្នុងប្រទេសរុស្សី។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani ក៏ជាការឆ្លើយតបទៅនឹងការអះអាង ដោយសេតវិមានអាមេរិកកន្លងមកដែរថា រដ្ឋាភិបាលតេហរ៉ង់បានផ្គត់ផ្គង់ យន្តហោះដ្រូនរាប់រយគ្រឿងរួចមកហើយ ទៅឲ្យប្រទេសរុស្សីដើម្បីប្រតិបត្តិការ ក្នុងប្រទេសអ៊ុយក្រែន។ លោក Kanaani បានបញ្ជាក់ទៀតថា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការណែនាំ និងបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ត្រូវប្រុងប្រយ័ត្នខ្ពស់លើបញ្ហាសន្តិសុខជាតិ ខណៈមានហិង្សាកើតឡើង នៅក្នុងប្រទេសវៀតណាម ដែលស្ថិតក្នុងតំបន់ជាប់ព្រំដែនកម្ពុជា ភាគឦសាន្ត ។ ថ្លែងចេញពីវេទិកា ជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ នាថ្ងៃ១៣ មិថុនា សម្ដេចតេជោ មានប្រសាសន៍ថា “បញ្ហាសន្តិសុខនៅក្នុង...
បរទេស៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Chris Hipkins បាននិយាយនៅថ្ងៃចន្ទថា លោកនឹងដឹកនាំគណៈប្រតិភូ ធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ជាលើកដំបូងចាប់តាំងពីការ ចាប់ផ្តើមនៃជំងឺរាតត្បាតជំងឺ កូវីដ-19។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសទាំងពីរចិន នីវែលសេឡង់ មានទំនាក់ទំនងពាណិជ្ជកម្មដែលបានបង្កើតឡើង។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនូវែលសេឡង់-ចិន ចូលជាធរមានក្នុងខែតុលា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឲ្យបុគ្គលម្នាក់ដែលមានឈ្មោះ ស ឡុងដេត ជាសមាជិករបស់គណបក្សប្រឆាំងនៅកម្ពុជា ឲ្យត្រឡប់មកវិញជាបន្ទាន់ កុំរត់ទៅថៃ ក្រោយទៅដល់ច្រកចាំយាម ហើយឆ្ពោះទៅព្រំដែនខេត្តកោះកុង ត្រៀមទៅថៃ។ សម្តេចតេជោ បានដាក់បញ្ជាឲ្យអាជ្ញាធរមាន សមត្ថកិច្ចកម្ពុជាបើឃើញបុគ្គលរូបនេះ ត្រូវមានចាប់ខ្លួន ព្រោះបុគ្គលនេះ មានដីកាតុលាការ បើសិនរូបគេមិនព្រមត្រឡប់មកផ្ទះដោយខ្លួនឯង ។...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅថ្ងៃចន្ទថា ប្រទេសចិនជំទាស់នឹងចំណាត់ការ របស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងបុគ្គលមួយចំនួនរបស់ចិន ជាមួយនឹងអ្វីដែលហៅថា លេសទាក់ទងនឹងអ៊ីរ៉ង់។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបទៅនឹងសំណួរទាក់ទងនឹង ការវិធានការទណ្ឌកម្មរបស់អាមេរិកថា សកម្មភាពរបស់សហរដ្ឋអាមេរិកខ្វះមូលដ្ឋានការពិត និងខ្វះដំណើរការត្រឹមត្រូវ ហើយធ្វើឱ្យខូចសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាស...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានធ្វើណែនាំពីវិធានការសុខាភិបាលបន្ដ សម្រាប់ការឆ្លើយតបវិបត្តិកូវីដ-១៩ និងការត្រៀមលក្ខណៈ សម្រាប់បង្ការការផ្ទុះឡើងនូវជំងឺឆ្លងថ្មីៗ ដែលអាចកើតមាននាពេលខាងមុខ។ បើតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល នាថ្ងៃ១២ មិថុនា គូសបញ្ជាក់ឲ្យសាធារណជនបន្តវិធានការ ៣ការពារ និង៣កុំ និងបន្ដចាក់វ៉ាក់សាំងកូវីដ-១៩ ។ ការចេញមកជាថ្មីអំពីការណែនាំ របស់ក្រសួងសុខាភិបាលខ្មែរនេះ បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានសម្រេចប្រកាសនៅថ្ងៃ៥ ឧសភាកន្លងមកថា...
បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Vladimir Zelensky កាលពីចុងសប្តាហ៍កន្លងមកនេះ បានចេញមកធ្វើការអះអាងជាផ្លូវការហើយថា ប្រទេសអ៊ុយក្រែនបានបើកប្រតិបត្តិការ វាយប្រហារទៅលើប្រទេសរុស្សីវិញ ដើម្បីដណ្តើមយកទីតាំងមួយចំនួន ដែលជាទឹកដីរបស់ខ្លួនត្រឡប់មកវិញ។ យោងតាមការចេញផ្សាយរបស់ The Kyodo News បានឲ្យដឹងដែរថាប្រតិបត្តិការលើកនេះ នឹងអាចក្លាយទៅជាចំណុចផ្លាស់ប្តូរសង្គ្រាម ដែលបានចាប់ផ្តើមកើតឡើង តាំងតែពីខែកុម្ភៈឆ្នាំទៅនោះ។ លោក Zelensky បានថ្លែងបែបនេះថា ក្នុងពេលដែលកំពុងមានវត្តមាន...
បរទេស៖ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានអះអាងថា កងកម្លាំងយោធារបស់ខ្លួនបានដណ្តើម កាន់កាប់មកវិញនូវភូមិចំនួន ៣កន្លែង ពីកងកម្លាំងយោធារុស្សីដែល ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេស។ យោងតាមការចេញផ្សាយរបស់កាសែត kyodo News បានឲ្យដឹងថាលទ្ធផល ដែលបានមកពីអ្វីដែលអ៊ុយក្រែន បានហៅថាជាប្រតិបត្តិការវាយលុកលើ ប្រទេសរុស្សីជាលើកដំបូងវិញ កាលពីសប្តាហ៍កន្លងទៅ។ កងកម្លាំងយោធានៃប្រទេសអ៊ុយក្រែន បានធ្វើការបង្ហោះទាំងវិដេអូ ដែលអាចបង្ហាញឲ្យឃើញពី សកម្មភាពយោធារបស់ខ្លួន កំពុងបញ្ឈរទង់ជាតិអ៊ុយក្រែន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា សមាជិកក្រុមឧទ្ទាមឃឺដ YPG ចំនួន៧នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍វាយប្រហារមួយ ពីសំណាក់កងកម្លាំងយោធានៃប្រទេសតួគី។ សេចក្តីប្រកាសដែលធ្វើឡើង ដោយក្រសួងការពារជាតិនៃ ប្រទេសតួគីបានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកដែលបាត់បង់ជីវិតទាំងអស់ ក្នុងនោះមានមន្ត្រីជាន់ខ្ពស់ របស់ក្រុមសកម្មប្រយុទ្ធ YPG ចំនួន២នាក់ផងដែរ។ មុននេះបន្តិចក្រុម YPG បានបើកការវាយប្រហារតាមគ្រាប់រ៉ូក្កែត និងគ្រាប់កាំភ្លើងធំជាច្រើនដងមកលើ ទីតាំងឈរជើងរបស់កងកម្លាំងយោធាតួគី ដែលស្ថិតនៅក្នុងតំបន់...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសលើកទឹកចិត្តឲ្យ មានការរឹបអូសផ្ទះសម្បែង បុគ្គលប្រឆាំងណាក៏ដោយ ធ្វើតាមនយោបាយអាក្រក់របស់ជនក្បត់ជាតិ ៣ជំនាន់ ដែលមានចេតនាមិនបង់ប្រាក់ទៅម្ចាស់បុរី។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង ១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣...