ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការវិភាគ មួយថាបើសិនសង្គ្រាមរុស្ស៊ី ជាមួយអ៊ុយក្រែន នៅតែបន្តអូសបន្លាយទៀតនោះ បញ្ហាវិបត្តិសេដ្ឋកិច្ចនៅតែកើតមាន ពិសេសនៅអឺរ៉ុបតែម្តង។ ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយកម្មករកម្មការិនីនៅរាជធានីភ្នំពេញ និងខេត្ត កណ្តាលជិត២ម៉ឺននាក់ នាថ្ងៃនេះ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖«បញ្ហានៅលើពិភពលោកខ្ញុំយក ការទស្សន៍ទាយវិភាគមួយថា ដរាបណាសង្គ្រាមរុស្ស៊ីនិងអ៊ុយ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋាន ចាក់ឃ្លីបត្រូលឆាវឆាវ ដែលនិយាយជំរុញឱ្យពលរដ្ឋទៅបោះឆ្នោត ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត នាពេលខាងមុខនេះ ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល នាថ្ងៃទី២៤ មិថុនានេះ...
ភ្នំពេញ៖ នៅចំពោះកម្មករជិត ២ម៉ឺននាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបាន ព្រមានដល់អ្នកប្រឆាំង នៅក្នុងស្រុកដែលត្រូវបានលើកលែងទោស ត្រូវឈប់ធ្វើសកម្មភាពប្រឆាំងតទៅទៀតបើមិន ដូច្នេះនឹងជាប់ពន្ធនាគារសារជាថ្មី។ ការព្រមានរបស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីសម្តេចបានស្នើសុំ ព្រះមហាក្សត្រប្រោសព្រះរាជទានលើកលែងទោស ដល់ក្រុមប្រឆាំងមួយចំនួនជាបន្តបន្ទាប់ ហើយថែមទាំងបានផ្តល់តួនាទីនៅក្នុងស្ថាប័ន រដ្ឋទៀតផង។ ប៉ុន្តែក៏មានអ្នកប្រឆាំងខ្លះ ដែលត្រូវបានលើកលែងទោស រួចហើយបានរត់ទៅ រស់នៅ ក្រៅប្រទេស...
បរទេស៖ ជំនួយការផ្ទាល់លោកប្រធានាធិបតីអាមេរិក កិច្ចការងារសន្តិសុខជាតិលោក Jake Sullivan នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសដាណឺម៉ាក នៅចុងសប្តាហ៍នេះដើម្បីចូលរួមកិច្ចប្រជុំកំពូល ស្តីអំពិបញ្ហានៅអ៊ុយក្រែន។ យោងតាមការចេញផ្សាយដោយ The VOA News បានឲ្យដឹងថាកិច្ចប្រជុំនេះ ក៏នឹងមានចូលរួមពីសំណាក់ ប្រទេសមួយចំនួនផ្សេងទៀតផងដែរ ដែលពួកគេបានបដិសេធ មិនព្រមធ្វើការដាក់ទោសឬដាក់ទណ្ឌកម្ម ចំពោះបញ្ហាលុកលុយរបស់អ៊ុយក្រែន។ នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅក្នុងទីក្រុង Copenhagen គឺត្រូវបានរៀបចំឡើងដោយ ប្រទេសអ៊ុយក្រែនហើយប្រធានបទនៃ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានទីភ្នាក់ងារអាតូមិក របស់ប្រទេសរុស្សីលោក Alexey Likhachev បានពិភាក្សាគ្នាដោយផ្ទាល់ ជាមួយនឹងប្រធានទីភ្នាក់ងារអាតូមិកអន្តរជាតិ Rafael Grossi នៅក្នុងប្រទេសរុស្សីអំពីប្រធានបទ មួយចំនួនជាពិសេសបញ្ហាសុវត្ថិភាព នៅរោងចក្រនុយក្លេអ៊ែរក្នុងប្រទេសអ៊ុយក្រែន។ ប្រភពដដែលបានបញ្ជាក់ថា ប្រធានបទដ៏សំខាន់ដែលបានធ្វើនោះ គឺផ្តោតសំខាន់ទៅលើបញ្ហាស្ថានភាពសុវត្ថិភាព បច្ចុប្បន្នរបស់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia nuclear power plant...
រសៀលថ្ងៃទី២១ ខែមិថុនា តាមម៉ោងក្នុងតំបន់ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលបារាំង លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញ ធ្វើដំណើរទៅល់ក្រុងប៉ារីស ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលស្តីពី ប្រព័ន្ធសហហិរញ្ញប្បទានសកលថ្មី។ លោក Li Qiang បានលើកឡើងថា ទំនាក់ទំនងរវាងចិននិងបារាំង បានរក្សាការអភិវឌ្ឍក្នុងកម្រិតខ្ពស់ ដែលប្រកបដោយអត្ថន័យសកល ដែលលើសពីក្របខ័ណ្ឌទ្វេភាគី យ៉ាងឆ្ងាយជាប់រហូតមក។ នាខែមេសាឆ្នាំ២០២៣...
បរទេស៖ បន្ទាប់ពីសុន្ទរកថា របស់លោកប្រធានាធិបតីអាមេរិកលោក Joe Biden ដែលហៅមេដឹកនាំចិនលោក Xi Jinping ថាជា “ជនផ្តាច់ការ” និងបានទាញការថ្កោលទោស ពីទីក្រុងប៉េកាំងមកនោះ , រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា វាជារឿងសំខាន់ដែលសហរដ្ឋអាមេរិក និងចិនរក្សាទំនាក់ទំនង ដូច្នេះប្រទេសទាំងពីរអាច “ធ្វើការរួមគ្នា”...
ភ្នំពេញ៖ កំពង់ផែដងទង់ មានតម្លៃជាង១២ពាន់លានរៀល ស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានបើកឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃ២៣ មិថុនា ក្នុងចលនាលើកកម្ពស់ការតភ្ជាប់ និងភាពសម្បូរបែប នៃការដឹកជញ្ជូនតាមផ្លូវសមុទ្រ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ កំពង់ផែដងទង់នេះ ជាកំពង់ផែទេសចរណ៍ និងទំនិញរាយ ស្ថិតនៅតាមបណ្តោយផ្លូវក្រុងលេខ៩០០ ក្នុងភូមិ២...
បាងកក៖ ទិន្នន័យបានបង្ហាញឲ្យដឹងថា ការនាំចេញរថយន្តរបស់ប្រទេសថៃ បានបន្តកើនឡើងក្នុងខែឧសភា ដោយសារមូលដ្ឋានប្រៀបធៀប ទាបកាលពីឆ្នាំមុន និងការនាំចេញកាន់តែខ្ពស់ ទៅកាន់ទីផ្សារបរទេសភាគច្រើន។ យោងតាមសហព័ន្ធឧស្សាហកម្មថៃ (FTI) បានឱ្យដឹងថា ការនាំចេញរថយន្តបានបញ្ចប់ របស់ប្រទេសបានកើនឡើង ១២,២៥ភាគរយ ធៀបនឹងឆ្នាំមុនកាលពីខែមុនដល់ ៨៦,៣៥៨គ្រឿង បន្ទាប់ពីការកើនឡើងចំនួន ៤៣,៥៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងខែមេសា។ ក្រុមហ៊ុនផលិតរថយន្ត បានផលិតរថយន្តចំនួន ១៥០,៥៣២គ្រឿង...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានចុះពិនិត្យមើលការប្រើប្រាស់ឥណទានគាំទ្រ ដល់សមកម្មភាពដាំដុះបន្លែស្ពៃក្រញាញ់ ខាត់ណាផ្កា និងបន្លែចំរុះ នៅក្នុងផ្ទះសំណាញ់ ដែលមានអាសយដ្ឋានស្ថិតនៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ស្របពេលជាមួយគ្នានេះលោកបណ្ឌិត និងសហការីបានចុះពិនិត្យមើលផល ប៉ះពាល់ដោយបញ្ហាខ្យល់កន្ត្រាក់ លើផ្ទះសំណាញ់ចំនួន ៤ខ្នងផ្ទះសំណាញ់...