ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ បានស្នើដល់អាជ្ញាធរ បន្ដពង្រឹងយន្ដការសម្របសម្រួល ក្នុងការបង្ការទប់ស្កាត់ អន្ដរាគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់ និងផ្ដល់សេវាយុត្តិធម៌សង្គម ដោយធានាឲ្យមានសមភាពរវាង កុមារា និងកុមារី។ តាមរយៈសារលិខិតរបស់រាជរដ្ឋាភិបាល ក្នុងឱកាសខួបលើកទី៧៣ ទិវាកុមារអន្ដរជាតិ ១មិថុនា ខួបលើកទី២១...
ភ្នំពេញ៖ តុលាការកំពូលកាលពីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានប្រកាសសាលដីកា និងសម្រេចដោះលែង ជនជាប់ចោទឈ្មោះ លោកឧកញ៉ា ប៉ែន នួន ពីមន្ទីរពន្ធនាគារ ជាបណ្ដោះអាសន្ន ជាប់ពាក់ព័ន្ធនឹងបទល្មើស ឆបោក និង រំលោភទំនុកចិត្ត ប្រព្រឹត្តនៅ ភូមិព្រៃពាយ និង ភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង...
បរទេស៖ យោងតាមការបញ្ជាក់អះអាង ដោយអជ្ញាធរនៃកោះតៃវ៉ាន់ កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងយន្តហោះចម្បាំងតៃវ៉ាន់ បានបើកប្រតិបត្តិការរំខានយន្តហោះចម្បាំង របស់រដ្ឋាភិបាលចិនចំនួនដល់ទៅ ៣០គ្រឿង ដែលបានបើកហោះកាត់ ពីលើដែនអាកាសរបស់ខ្លួន។ ក្រសួងការពារជាតិនៃកោះតៃវ៉ាន់ ក៏បានចេញមកធ្វើការអះអាងបញ្ជាក់ដែរថា ក្នុងចំណោមនោះគេសង្កេតឃើញថា យន្តហោះចម្បាំងសម្រាប់ ប្រយុទ្ធសរុបមាន ២២គ្រឿង ខណៈដែលយន្តហោះចម្បាំងផ្សេងទៀត សុទ្ធតែជាយន្តហោះប្រើប្រាស់ ក្នុងមុខងារផ្សេងទៀតក្នុងសង្គ្រាមដែរ ដូចជាយន្តហោះសម្រាប់ប្រកាសអាសន្ន ព្រមទាំងយន្តហោះសម្រាប់...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តប្រកាសថា កម្ពុជាមិនមានអ្នកឆ្លង និងស្លាប់ថ្មីទៀតទេ ខណៈជាសះស្បើយចំនួន៣នាក់។ គិតត្រឹមព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងសរុបចំនួន១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២០៤នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
បរទេស៖ ប្រេងបានឡើងថ្លៃលើសពី ១២០ដុល្លារ ក្នុងមួយបារ៉ែលនៅថ្ងៃចន្ទនេះ ដែលត្រូវបានជំរុញដោយការ ខិតខំប្រឹងប្រែងបន្តរបស់អឺរ៉ុប ក្នុងការហាមឃាត់ប្រេងរុស្ស៊ី និងការរំពឹងទុកនៃការជំរុញសកម្មភាព សេដ្ឋកិច្ចរបស់ប្រទេសចិន ខណៈដែលទីក្រុងប៉េកាំង បន្ធូរបន្ថយការរឹតបន្តឹងទាក់ទងនឹងជំងឺរាតត្បាត។ ប្រេងឆៅប្រភេទ Brent ដែលជាតម្លៃគោលសម្រាប់ប្រេង ចំនួនពីរភាគបី នៃពិភពលោកបានកើនឡើង ពីកម្រិតខ្ពស់ជិតបីខែ កាលពីថ្ងៃសុក្រ ដោយកើនឡើង ០,៧៨ភាគរយ ដល់ ១២០,៤...
បរទេស៖ ប្រទេសអេស្បាញ បានបញ្ចុះបញ្ចូលប្រទេសជិតខាងរបស់ខ្លួន នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែល ដែលចាប់ផ្តើមពីថ្ងៃច័ន្ទ ដើម្បីបំបែកតម្លៃនៃខ្សែថាមពលថ្មីឆ្លងកាត់ Pyrenees ដើម្បីបង្កើនការផ្គត់ផ្គង់ប្រេងរបស់អឺរ៉ុប ពីអ្វីដែលក្រុមមន្ត្រីបានហៅថា “កោះថាមពល” នៃឧបទ្វីប Iberian ។ ជាមួយនឹងអឺរ៉ុប ដែលកំពុងស្វែងរកជម្រើស ជំនួសឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez មើលឃើញឱកាសមួយ ដើម្បីលក់ការផ្គត់ផ្គង់ថាមពលកកើតឡើងវិញ និងឧស្ម័នធម្មជាតិរាវយ៉ាងច្រើន...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព និងថ្លែងសុន្ទរកថាបើក «សិក្ខាសាលាស្តីពី ការរួមចំណែករបស់កម្ពុជា ចំពោះអាស៊ាន» (Workshop on Cambodia’s Contribution to ASEAN) នៅសណ្ឋាគារ Hyatt...
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួការពាជាតិ និងក្រុមគ្រួសារ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ បានចាក់វ៉ាក់សាំងដូសជំរុញ “ដូសទី៥” រួចរាល់ហើយ ដើម្បីចូលរួមទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ-១៩ ។ តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុកផ្ទាល់ខ្លួន សម្ដេច ទៀ បាញ់...
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំវេទិកាពិភាក្សា ស្ដីពី «វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និងយុត្តិធម៌នៅកម្ពុជា» នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ស្អែកនេះ។ វេទិកាពិភាក្សា ប្រព្រឹត្តឡើងក្នុងគោលបំណង ជជែកដេញដោលជាសាធារណៈ ជាមួយបណ្ដាញសារព័ត៌មាន និងអង្គការក្រៅរាជរដ្ឋាភិបាលមួយចំនួន លើវិស័យសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌ បន្ទាប់ពីរាជរដ្ឋាភិបាល បានអនុវត្តគោលនយោបាយ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌កម្លងមក។ កិច្ចសន្ទនានេះ នឹងធ្វើឲ្យឃើញនូវតម្លាភាពនិងគណនេយ្យភាព នៃកិច្ចប្រឹងប្រែងរបស់ក្រសួងយុត្តិធម៌...
បរទេស៖ ប្រធានាធិបតីនៃប្រទេសស៊ែប៊ីលោក Aleksandar Vucic កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការយល់ព្រមក្នុងការបន្តកុងត្រាថ្មីដែលមានរយៈពេល ៣ឆ្នាំទៀត ជាមួយនឹងរដ្ឋាភិបាលប្រទេសរុស្សី ជាការទិញលក់ហ្គាសនៅក្នុងអំឡុងពេល នៃជំនួបគ្នាជាមួយនឹងសមភាគី ប្រធានាធីបតីរុស្សីលោក Vladimir Putin ។ ក្រៅតែពីកុងត្រាទាំងនោះ ប្រធានាធិបតីទាំងពីរ ក៏បានពិភាក្សាគ្នាអំពីទិដ្ឋភាពទូទៅ នៃការបង្កើនទីតាំងស្តុកហ្គាស មួយចំនួនទៀតនៅក្នុងប្រទេសស៊ែប៊ីផងដែរ ដោយក្នុងនោះលោកប្រធានាធិបតី Vucic អះអាងថា...