ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកមានជំនឿលើបារមីអង្គរ បានលើកឡើងថាយ័ន្តដែលស្តេចថៃ (ព្រះមហាចក្រី សារិនដន (Maha Chakri Sirindhorn) ឱ្យទៅកាន់មេភូមិភាគ២ ចែកកូនទាហាននៅតាមព្រំដែន នឹងអស់ឬទិ្ធ ចាញ់បារមីអតីតព្រះមហាក្សត្រ មេទ័ពកំពូលរបស់ខ្មែរ។ ការលើកឡើងថានេះ ធ្វើឡើងបន្ទាប់ពីមានការចែករំលែកព្រោងព្រាត នូវរូបភាពជាច្រើន នៅលើបណ្ដាញសង្គម អំពីការដើរចែកយន្ត ដោយភ្ជាប់រួបព្រះមហាចក្រី...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ទៅកាន់ក្រុមគ្រួសារទាំង៣ ដែលរងផលប៉ះពាល់ ពីគម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម–ព្រែកប្រា) បើមិនព្រមទទួលសំណង ជាង៣លានដុល្លារនោះទេ រដ្ឋបាលរាជធានីភ្នំពេញ គ្មានជម្រើសអ្វី ក្រៅពីអនុវត្តវិធានការរដ្ឋបាល ដើម្បីរុះរើនោះទេ ខណៈដែលក្រោយការអនុវត្តវិធានការរដ្ឋបាលដើម្បីរុះរើ អាចបន្តប្តឹងទៅតុលាការបាន។ ការលើកឡើងរបស់លោក ឃួង ស្រេង ខាងលើនេះ...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាក្នុងពិធី “រុក្ខទិវា” នៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានមានព្រះរាជបន្ទូលថា ការដាំឈើ និងរុក្ខជាតិគ្រប់ប្រភេទ គឺជាការវិនិយោគបៃតងលើធម្មជាតិដែល ផ្តល់ពហុប្រយោជន៍សម្រាប់មនុស្សជាតិ សត្វ...
បរទេស៖ ក្រុមហ៊ុនផលិតរថយន្តស្ព័រប្រណិតរបស់អាល្លឺម៉ង់ គឺ Porsche បានរាយការណ៍ពីការធ្លាក់ចុះនៃការលក់ ជាសាកលនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥នេះ ដោយលើកឡើងពីផលប៉ះពាល់នៃ ការប្រកួតប្រជែងដ៏តឹងរឹងនៅក្នុងប្រទេសចិន, នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ការចែកចាយសកលបានធ្លាក់ចុះ 6% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលជំរុញដោយការធ្លាក់ចុះយ៉ាងខ្លាំង 28% នៅក្នុងប្រទេសអាស៊ី។...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមយកពន្ធលើក្រុមប្រទេស BRICS ទាំងជាង ៣០ប្រទេស និងអ្នកដែលមានសម្ព័ន្ធភាពជាមួយ BRICS ដោយនិយាយថា សមាជិកនៃប្លុកសេដ្ឋកិច្ចអាចបង់ពន្ធបន្ថែម 10% ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក ប៊ូយ ថាញ់សឺន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម ក្នុងតួនាទីជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មេគង្គ-ជប៉ុន លើកទី១៦ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១៣ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំទាំងពីរ ដែលគ្រោងនឹង ប្រព្រឹត្តទៅនៅថ្ងៃទី១០ និងថ្ងៃទី១១...
ភ្នំពេញ៖ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥ នេះ មានភ្ញៀវទេសចរឆែក មកទស្សនាកម្ពុជាប្រមាណជិត ៤.០០០នាក់ទៅហើយ ខណៈដែលកាលពីឆ្នាំ២០២៤ កន្លងទៅ មានចំនួនជិត ៦.០០០នាក់ ការណ៍នេះបានបង្ហាញថា ចំនួនភ្ញៀវទេសចរឆែក មកទស្សនាកម្ពុជា មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ យោងតាមជំនួបសម្ដែងការគួរសម និងជម្រាបលា ជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី៨...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះករណីក្លែងបន្លំរូបភាពបញ្ញាសិប្បនិម្មិត (AI) ដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល។ ការក្រើនរំលឹករបស់ ក្រសួងមហាផ្ទៃ បន្ទាប់ពីថ្មីៗនេះមានការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម នូវរូបភាពកុមារកំព្រា ជនពិការ ដ៏គួរឱ្យសោកសង្រែងកំពុងត្រូវការជំនួយសប្បុរសសង្គ្រោះបន្ទាន់ ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ពីជនខិលខូច ក្នុងគោលដៅឆបោកប្រាក់ប្រជាពលរដ្ឋស្លូតត្រង់ ដែលមានចិត្តអាណិតអាសូរពិតប្រាកដតាមរយៈការបរិច្ចាគថវិកាទៅកាន់ពួកគេ។...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា នឹងបើកសម័យប្រជុំលើកទី៤ នីតិកាលទី៧ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា៣៣ ក្នុងការបើកផ្លូវអនុញ្ញាតឲ្យរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ និងប្រជាពលរដ្ឋខ្មែរដោយគុបគិតជាមួយបរទេស។ ការកំណត់កិច្ចប្រជុំនេះ ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី៨ ខែកក្កដាឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេច...
កំពង់ស្ពឺ ៖ ដើម្បីពន្លឿន នៃការអភិវឌ្ឍវិស័យអប់រំ នៅកម្ពុជា, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យបន្តធ្វើសមាហរណកម្ម បច្ចេកវិទ្យាឌីជីថលទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត ដោយបន្តជំរុញ ការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិក្រាំងពន្លៃ...