ភ្នំពេញ ៖ កម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងអនុស្សរណៈនៃការ យោគយល់គ្នាឆ្នាំ ២០០០។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយ នាថ្ងៃទី៧ កក្កដា នេះ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានកត់សម្គាល់នូវសេចក្តីថ្លែងការណ៍ខុសពីការពិតចេញដោយក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ ទាក់ទងនឹងជម្លោះព្រំដែន...
បរទេស៖ អ៊ីស្រាអែលបានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកយ៉ាងធំ ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងប្រទេសយេម៉ែន ដោយក្រុមការពារជាតិអ៊ីស្រាអែល (IDF) បានចោទក្រុមឧទ្ទាម Houthi ថាជា “របបភេរវជន” ពីការរៀបចំកំពង់ផែ និងស្ថានីយថាមពលឡើងវិញសម្រាប់ការប្រើប្រាស់យោធា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា យុទ្ធនាការទម្លាក់គ្រាប់បែកប្រឆាំងនឹង ប្រទេសក្រីក្របំផុតមួយរបស់ពិភពលោកគឺប្រទេស យេម៉ែន ដែលមានឈ្មោះថា Operation...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមដាក់ពន្ធបន្ថែម 10% លើប្រទេសណាមួយដែលធ្វើអាជីវកម្មជាមួយកុ្រមប្រទេស BRICS ដោយគ្មានករណីលើកលែង ដោយចោទប្រកាន់ប្លុកសេដ្ឋកិច្ចនេះថា បានអនុម័ត “គោលនយោបាយប្រឆាំងអាមេរិក”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ការព្រមាននេះបានធ្វើឡើងតែប៉ុន្មានម៉ោងបន្ទាប់ពី មេដឹកនាំនៃក្រុមប្រទេស BRICS បានបញ្ចប់កិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុង...
ត្បូងឃ្មុំ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានជំរុញរដ្ឋបាលខេត្តត្បូងឃ្មុំ បន្តបម្រើប្រជាពលរដ្ឋ ឆ្ពោះទៅរកលទ្ធផលកាន់តែប្រសើរ ថែមទៀត ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅ ការងារឆមាសទី២ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅសាលប្រជុំរំដួល សាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី៥ ខែកក្កដា...
ភ្នំពេញ ៖ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ១៧ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៥)បានមានព្រះរាជបន្ទូលថា ការចុះបញ្ជីនេះបានជួយថែរក្សានិងអភិរក្សប្រាសាទព្រះវិហារ ឲ្យបានស្ថិតស្ថេរគង់វង្សនិងប្រកបដោយចីរភាព នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះអង្គបានកោតសរសើរដ៏ស្មោះចំពោះការចុះប្រាសាទព្រះវិហារក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ដែលនេះគឺជាសម្បត្តិវប្បធម៌ជាតិផង និងជាបេតិកភណ្ឌពិភពលោកផង ។ ព្រះមហាក្សត្រទ្រង់បានសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត...
វីយែន៖ អង្គការ OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលត្រូវបានគេស្គាល់ថាជា OPEC+ បានប្រកាសពីការសម្រេចចិត្ត ដើម្បីបង្កើនទិន្នផលប្រេងចំនួន ៥៤៨,០០០ បារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែសីហា ដែលជាការផ្លាស់ប្តូរលឿនជាងធៀប នឹងខែកក្កដា។ នៅក្នុងខែកក្កដា ប្រទេស OPEC + បានឃើញការកើនឡើងនៃទិន្នផលប្រេង ៤១១,០០០ លានបារ៉ែលក្នុងមួយថ្ងៃ ចំពេលមានផែនការដើម្បីបន្ធូរបន្ថយបន្តិចម្តងៗ នូវការកាត់បន្ថយទិន្នផលចុងក្រោយរបស់ពួកគេ។ ការសម្រេចចិត្តកាលពីថ្ងៃសៅរ៍...
បរទេស៖ សារព័ត៌មាន Korea Herald បានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងកំពុងចាប់ផ្តើមកម្មវិធី ផ្តល់សាច់ប្រាក់យ៉ាងទូលំទូលាយ ដោយផ្តល់ជូននូវអ្វីដែលក្រុមមន្ត្រីបានពិពណ៌នាថាជា “ប័ណ្ណប្រើប្រាស់” ដើម្បីបង្កើនការចំណាយក្នុងស្រុក និងធ្វើឱ្យសេដ្ឋកិច្ចដែលធ្លាក់ចុះរបស់ប្រទេសនេះងើបឡើងវិញ។ យោងតាមសារព័ត៌មាន RT ចេញកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃថវិកាបន្ថែមចំនួន 31.8 ពាន់ពាន់លានវ៉ុន ស្មើនឹងប្រហែល 23.3...
ក្នុងបរិបទនៃសម័យឌីជីថលនាពេលបច្ចុប្បន្ន ការបង្កើតវេទិកាដែលភ្ជាប់យុវសហគ្រិន សហគ្រាស និងអ្នកជំនាញពីវិស័យផ្សេងៗ គឺជាភាពចាំបាច់ដើម្បីជំរុញឱកាស និងចំណេះដឹងសម្រាប់អនាគត។ វេទិកា BDME 2025 (Business Dialogue, Matching and Expo) ដែលរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ នៅថ្ងៃទី 5 និង 6 ខែកក្កដា បានក្លាយជាសកម្មភាពដ៏មានអត្ថន័យសម្រាប់សហគ្រិនក្នុងស្រុក...
ភ្នំពេញ៖ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI Phnom Penh) បានរៀបចំវេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូរផ្គងពាណិជ្ជកម្មប្រចាំឆ្នាំ ២០២៥ ដែលមានឈ្មោះហៅកាត់ថា “2025 BDME – JCI Business Dialogue, Matching & Expo”...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បាននិយាយនៅពេលកំពុងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលកាលពីថ្ងៃអាទិត្យថា អំពើភេរវកម្មបានក្លាយជា បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតសម្រាប់មនុស្សជាតិ។ បន្ថែមលើសពីនេះការលើកឡើងនោះផងដែរលោកនាយករដ្ឋមន្ត្រីក៏បានធ្វើការអំពាវនាវឲ្យក្រុមប្រទេសថ្មីនេះក្នុងការសំដែងនូវការថ្កោលទោសអំពើភេរវកម្ម និងមិនបង្ហាញការស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មលើភេរវករទាំងឡាយឡើយ។ សេចក្តីថ្លែងការណ៍របស់មេដឹកនាំរូបនេះដោយសំដៅទៅលើការវាយប្រហារភេរវកម្មដ៏សាហាវនៅ Pahalgam រដ្ឋ Kashmir ដែលក្នុងនោះមនុស្ស២៦នាក់បានបាត់បង់ជីវិត...