បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកនេះបានឲ្យដឹងថា ធនាគារកណ្តាលនៃប្រទេសអាមេរិក នៅតែបន្តធ្វើការបង្កើនអត្រាការប្រាក់របស់ខ្លួន សាជាថ្មីម្តងទៀតដដែលទោះបីជា កំពុងបារម្ភថាវានឹងអាចធ្វើឲ្យចលាចល នៃហិរញ្ញវត្ថុនឹងបន្តប៉ះពាល់ដល់ វិស័យធនាគាររបស់ខ្លួនក្តី។ ធនាគារកណ្តាលអាមេរិកឬ FED បានប្រកាសបង្កើនអត្រាការប្រាក់ ដ៏សំខាន់របស់ខ្លួនបន្ថែមប្រមាណជា ០,២៥ភាគរយទៀត ព្រមទាំងអំពាវនាវឲ្យបណ្តាលធនាគារទាំងឡាយ អនុវត្តតាមហើយបានព្រមានដែរថា វានឹងអាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ។ គួរឲ្យដឹងដែរថាការសម្រេចចិត្តរបស់ FED...
ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញផ្សព្វផ្សាយរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ គ.ជ.ប.ជ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅវិទ្យាស្ថានជាតិអប់រំ។ យោងតាមរបាយការណ៍ ឆ្នាំ២០២២...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា កម្ពុជា នៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀត និងនៅមានមនុស្សច្រើន ទោះបីជាកម្ពុជាទទួលបាន ជោគជ័យលើជំងឺនេះក៏ដោយ។ យោងតាមសារលិខិតរបស់សម្ដេចតេជោ ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា ការស្រាវជ្រាវ និងការព្យាបាលជំងឺរបេងឲ្យ ប្រជាជនដោយឥតបង់ថ្លៃ...
ភ្នំពេញ៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម អញ្ជើញដឹកនាំក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានធ្វើដំណើរទៅដល់អាកាសយានដ្ឋាន អន្តរជាតិណូយបៃ (Noi Bai) រដ្ឋធានីហាណូយ ប្រទេសវៀតណាម ដោយសុវត្ថិភាព នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ។...
ប៉ាគីស្ថាន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ មនុស្សយ៉ាងតិចចំនួន ១២នាក់បានស្លាប់ និងជាង២០០នាក់រងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ បានអង្រួនផ្នែកធំនៃប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ។ គ្រោះរញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ បានធ្វើឱ្យខូចខាតអគារ បង្កឱ្យមានការរអិលបាក់ដី និងបានបញ្ជូនមនុស្សរត់ទៅលើដងផ្លូវ ។ គ្រោះបាក់ដីបានវាយប្រហារ កាលពីល្ងាចថ្ងៃអង្គារ ដែលផ្តោតលើតំបន់ភ្នំមួយនៅភាគឦសាន...
បរទេស៖ យោងតាមការអះអាង ដោយអ្នកនាំពាក្យរបស់ ក្រសួងការបរទេសរុស្សីលោកស្រី Maria Zakharova កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា ផែនការបញ្ជូនអ៊ុយរ៉ាញ៉ូម DU របស់អង់គ្លេសទៅឲ្យអ៊ុយក្រែននោះ គឺបានបង្ហាញថា លោកខាងលិចមិនបានខ្វាយខ្វល់ ទៅនឹងសន្តិភាពនិងអនាគត របស់អ៊ុយក្រែនដូចអ្វីដែល ពួកគេធ្លាប់បានប្តេជ្ញាចិត្តនោះទេ។ ថ្លែងទៅកាន់វិទ្យ Radio Sputnik និងត្រូវបានយកមកចេញផ្សាយ ដោយកាសែត RT...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា យន្តហោះដ្រូនមួយគ្រឿង របស់ប្រទេសអ៊ីស្រាអ៊ែលបានធ្លាក់ នៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃម្សិលមិញនេះ នៅក្នុងពេលកំពុងបំពេញការងារប្រចាំថ្ងៃ។ សេចក្តីថ្លែងការណ៍អះអាង ដែលបានធ្វើឡើងដោយយោធា របស់អ៊ីស្រាអ៊ែលបានឲ្យដឹងដែរថា មកដល់ពេលនេះ មូលហេតុដែលនាំឲ្យមានការធ្លាក់យន្តហោះដ្រូន នៅមិនទាន់ត្រូវបានរកឃើញនៅឡើយ ខណៈដែលការស៊ើបអង្កេត នៅតែបន្តធ្វើនៅឡើយ។ គួរឲ្យដឹងដែរថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ អ៊ីស្រាអ៊ែលបានចូលរួមនៅក្នុងសង្គ្រាមបែប ស្រមោលតាមរយៈការវាយប្រហារ តាមអាកាសជាច្រើនលើកគោលដៅជនជាតិអ៊ីរ៉ង់ និងអាវុធព្រមទាំងក្រុមប្រេសិតពិសេស...
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានស្នើប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ មុនពេលផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទចល័ត និងតាមគណនី ឬតាមរយៈភ្នាក់ងារ ក្រោយមានការឆបោកប្រាក់តាមបណ្តាញសង្គម និងប្រព័ន្ធទូរស័ព្ទ។ នាពេលថ្មីៗនេះ មានជនខិលខូច មួយចំនួន បានព្យាយាមឆបោកប្រាក់តាមគ្រប់រូបភាព នៅតាមបណ្តាញសង្គម ដូចជា Telegram, Facebook និង TikTok ជាដើម ក៏ដូចជាតាមប្រព័ន្ធទូរស័ព្ទ ខណៈពេលដែលវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានប្រឆាំងជាថ្មី ចំពោះគោលនយោបាយ តាំងទីលំនៅរបស់អ៊ីស្រាអែល ដោយថាទីក្រុងវ៉ាស៊ីនតោនមាន “បញ្ហាយ៉ាងខ្លាំង” ដោយច្បាប់របស់អ៊ីស្រាអែល ដែលត្រួសត្រាយផ្លូវ សម្រាប់ការស្តារការតាំងទីលំនៅខុសច្បាប់ នៅភាគខាងជើងនៃតំបន់ West Bank ដែលខ្លួនកាន់កាប់។ អ្នកនាំពាក្យក្រសួងការបរទេសលោក Vedant Patel បានប្រាប់អ្នកយកព័ត៌មានថា ច្បាប់ដែលត្រូវបានអនុម័តដោយ Knesset ប៉ុន្មានម៉ោងមុននេះ បានរំលោភលើការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែល...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា លោក ហ៊ុន ម៉ាណែតមិនបានដឹងខ្លួនជាមុនថា នឹងឡើងឋានន្តរសក្ដិ ជា “នាយឧត្ដមសេនីយ៍”(ផ្កាយ៤)នោះទេ ព្រោះពេលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង គឺលោក ហ៊ុន ម៉ាណែត នៅជាប់បេកសសកម្មនៅតាមបណ្តាខេត្ត។ សម្តេចតេជោ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនាថ្ងៃ២២ មីនាមានប្រសាសន៍ថា លោក...