ភ្នំពេញ ៖ ក្រុមគ្រូពេទ្យក្រសួងមហាផ្ទៃ បានពិនិត្យសុខភាព និងព្យាបាលជំងឺ នៅតាមគោលដៅជូនមន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃសរុបចំនួន ២២.៦៧៨ នាក់ ស្រី៣.៦៧៧នាក់ ក្នុងនោះមន្ទីរពេទ្យ១៦ឧសភា ដែលជាមន្ទីរពេទ្យរ៉ាប់រងការពិនិត្យសុខភាពជូនកងកម្លាំងនគរបាលជាតិ បានពិនិត្យសុខភាព និងព្យាបាលជំងឺចំនួន ៥.២៧២នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០២៤។ របាយការណ៍ បានឱ្យដឹងទៀតថា ចំនួនអ្នកមកទទួលសេវាសុខាភិបាលរបស់ក្រសួងមហាផ្ទៃ បើធៀបនឹងឆ្នាំ២០២៣ បានកើនឡើងពីចំនួន ៩.៤៧៥នាក់ ...
ម៉ាន់ដាឡេ៖ របបយោធាបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ ដែលបានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ប្រហែល ១.៧០០ នាក់ និងជាង ៣.៤០០ នាក់ផ្សេងទៀតបានរងរបួស ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ជាមួយនឹងមនុស្សជាច្រើន ដែលជាប់នៅក្រោមគំនរបាក់បែក។ ក្រុមជួយសង្គ្រោះទាំងក្នុង និងក្រៅប្រទេសបានបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរកជា ៧២ ម៉ោងដំបូងចាប់តាំងពីការរញ្ជួយដីដ៏ខ្លាំងក្លាដែលចាត់ទុកថាជាបង្អួចដ៏សំខាន់សម្រាប់ការស្វែងរកអ្នកនៅរស់រានមានជីវិតជិតដល់ទីបញ្ចប់ហើយ ប៉ុន្តែការរីកចម្រើនមានភាពយឺតយ៉ាវចំពេលមានការខ្វះខាតគ្រឿងចក្រធុនធ្ងន់។ ប្រភពរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ទីតាំងអគារនេះ...
បរទេស៖ ការរញ្ជួយដីកម្រិត ៧.០ រ៉ិចទ័របានវាយប្រហារនៅជិតកោះតុងហ្គា នៅព្រឹកថ្ងៃចន្ទ ដែលបណ្តាលឱ្យមានការខូចខាតបន្តិចបន្តួច និងការជម្លៀសខ្លួនមួយរយៈពេលខ្លី មុនពេលការគំរាមកំហែងនៃរលកយក្សស៊ូណាមិវាយប្រហារប្រទេសកោះប៉ាស៊ីហ្វិកបានកន្លងផុតទៅ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅព្រឹកព្រលឹម ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ស៊ីរ៉ែនរលកយក្សស៊ូណាមិអាចត្រូវបានគេឮបន្ទាប់ពីការរញ្ជួយដីនៅម៉ោង ១៖១៨នាទី ព្រឹកដោយជំរុញឱ្យអ្នកស្រុកផ្លាស់ទីក្នុងដីនៅក្នុងវីដេអូផ្សាយផ្ទាល់ដែលផ្សាយដោយគណៈកម្មការផ្សព្វផ្សាយតុងហ្គា។ ប្រជាជននៅក្នុងរដ្ឋធានី Nuku’alofa ត្រូវបានគេមើលឃើញថា កំពុងផ្លាស់ទី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំប្រទេសស៊ីរីលោក Ahmed al-Sharaa បានប្រកាសបង្កើតរដ្ឋាភិបាលអន្តរកាលថ្មី ដែលមានសមាជិក២៣រូប ក្នុងគោលបំណងបង្រួបបង្រួមប្រទេស ដែលហែកហួរដោយសង្រ្គាមនេះឡើងវិញ។ កិច្ចខិតខំដែលមានរយៈពេល៤ខែ ដើម្បីបង្កើនគណៈរដ្ឋមន្ត្រីថ្មីនេះធ្វើឡើងបន្ទាប់ពី ការទម្លាក់អតីតប្រធានាធិបតី Bashar Assad ចេញពីតំណែងដែល គណៈរដ្ឋមន្ត្រីរួមមានតំណាងមកពីសាវតាជនជាតិ និងសាសនាផ្សេងៗ។ នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសៅរ៍ លោក al-Sharaa មេដឹកនាំក្រុមជីហាដ...
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងចាត់វិធានការ ដើម្បីរំលាយទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ជាផ្លូវការ និងលុបបំបាត់មុខតំណែងដែលនៅសេសសល់របស់ខ្លួន នេះបើយោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក។ ទាំងក្រសួងការបរទេស និង USAID បានជូនដំណឹងដល់សភាសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រអំពីចេតនា របស់ពួកគេក្នុងការរៀបចំឡើងវិញ ដែលនឹងពាក់ព័ន្ធនឹងការតម្រឹមមុខងាររបស់ USAID មួយចំនួនជាមួយក្រសួងការបរទេសត្រឹមថ្ងៃទី០១ ខែកក្កដា។...
ហ្សាការតា៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានឲ្យដឹងថា ខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការស្តារឡើងវិញ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ ដែលបានវាយប្រហារកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ។ អាស៊ានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញការអាណិតអាសូរ និងរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជាជនមីយ៉ាន់ម៉ា និងថៃថា “អាស៊ានបញ្ជាក់ឡើងវិញនូវសាមគ្គីភាពរបស់ខ្លួនជាមួយក្រុមគ្រួសារ និងសហគមន៍ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដី និងផលប៉ះពាល់របស់វា”។ ដោយទទួលស្គាល់ពីតម្រូវការ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២៥ បានអញ្ជើញសំណេះសំណាល និងចែក័ណ្ណសរសើរ ដល់អ្នកបង្កើតមាតិកាចំនួន ៣៥នាក់បង្កើតឡើង ដោយមន្ទីរទេសចរណ៍ខេត្ត ក្នុងគោលដៅជួយបង្កើតមាតិកាផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យមកកំសាន្តក្នុងខេត្តកំពង់ចាម កាន់តែច្រើនថែមទៀត ។ ស្ថិតក្នុងឱកាសសំណេះសំណាលនោះ លោក អ៊ុន ចាន់ដា...
បរទេស៖ គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃសៅរ៍នេះ ការរញ្ជួយដីកម្រិតស្រាលសរុបចំនួន ៧៧ដង ត្រូវបានកត់ត្រានៅក្នុងប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីការរញ្ជួយដីកម្រិត ៨.២ រិចទ័រ នៅជិតទីក្រុង Mandalay កាលពីរសៀលថ្ងៃសុក្រ , នេះបើយោងតាមផ្នែកអង្កេតការរញ្ជួយដីរបស់នាយកដ្ឋានឧតុនិយមថៃ។នាយកដ្ឋានបាននិយាយថា ការរញ្ជួយដីទាំងនេះមានកម្រិតទាប ហើយមិនបានរង្គើនៅក្នុងតំបន់មួយចំនួននៃប្រទេសថៃនោះទេ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំបណ្តាក្រសួង ស្ថាប័នរបស់រដ្ឋ លើកលែងតែក្រសួងការពារជាតិ ឱ្យរៀបចំឡើងវិញនូវការកំណត់ និងអនុវត្តមុខងារជាសមត្ថកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ កុំឱ្យជាន់តួនាទីភារកិច្ចគ្នា ដើម្បីប្រសិទ្ធភាពការងារ។ យោងតាមសារាចររបស់ រាជរដ្ឋាភិបាល ចេញផ្សាយនាពេលថ្មីៗនេះ បានឱ្យដឹងថា ផ្អែកលើស្នូលនៃ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីកំណើន ការងារ...