ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov កាលពីថ្ងៃអង្គារបានសម្តែង ការត្រៀមខ្លួនរបស់ប្រទេសលោក ក្នុងការបន្តទំនាក់ទំនងជាមួយលោកខាងលិច ដោយឈរលើមូលដ្ឋានស្មើភាពគ្នា ប៉ុន្តែមានការសង្ស័យពីឆន្ទៈ របស់លោកខាងលិចក្នុងការជួប ជាមួយរុស្ស៊ីពាក់កណ្តាលផ្លូវ។ លោក Lavrov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ជាមួយរុស្ស៊ីថា “យើងនៅតែបើកចំហ ចំពោះទំនាក់ទំនង ប៉ុន្តែដោយឈរលើមូលដ្ឋានស្មើភាពគ្នា និងដោយមានការពិចារណាជា ចាំបាច់អំពីផលប្រយោជន៍របស់រុស្ស៊ី ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនៅអឺរ៉ុប និងតំបន់...
គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងថា ប្រទេសអ៊ុយក្រែ ននឹងពិភាក្សាអំពីលទ្ធភាពនៃ ការចូលរួមជាមួយអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអូតង់ និងអ៊ុយក្រែន នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។ លោក Kuleba ត្រូវបានដកស្រង់សម្តីដោយសេវាកម្ម សារព័ត៌មានរបស់រដ្ឋាភិបាលថា “សមាជិកភាពរបស់អ៊ុយក្រែន នៃអង្គការណាតូនឹងក្លាយជា ប្រធានបទសំខាន់មួយនៃកិច្ចពិភាក្សាថ្ងៃនេះ”...
ភ្នំពេញ៖ នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរត្រលប់មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីបានអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្រោមមូលបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣៕
នៅឆ្នាំ២០២៣ ជាខួបទី ១០ឆ្នាំនៃការលើកឡើង គំនិតផ្តួចផ្តើមស្តីពីសហគមន៍ រួមវាសនារបស់មនុស្សជាតិដែលលោក Xi Jinping មេដឹកនាំកំពូលនៃ ប្រទេសចិនបានលើកឡើង ចំពោះសហគមន៍អន្តរជាតិ ។ នៅថ្ងៃទី ៤ ខែមេសា វិទ្យាស្ថានសិក្សាស្រាវជ្រាវហិរញ្ញវត្ថុChongyang នៃសាកលវិទ្យាល័យ Renmin នៃប្រទេសចិនបានចេញផ្សាយ របាយការណ៍ពិសេសមួយស្តីពី “ខួប ១០ ឆ្នាំនៃគំនិតផ្តួចផ្តើមស្តីពីសហគមន៍...
ហែលហ្សេនគី៖ ប្រទេសហ្វាំងឡង់ បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងបិទការិយាល័យ ស្ថានកុងស៊ុលរបស់ខ្លួនជា បណ្តោះអាសន្ននៅទីក្រុង Petrozavodsk ប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមក្រសួងការបរទេសហ្វាំងឡង់ ការសម្រេចចិត្តនេះកើតឡើង បន្ទាប់ពីមានការថយចុះគួរឱ្យកត់សម្គាល់ នៃកិច្ចការស្នូលរបស់ការិយាល័យ ទោះបីជាវាអាចបើកឡើងវិញ នៅពេលក្រោយប្រសិនបើចាំបាច់ក៏ដោយ។ ការិយាល័យប្រចាំនៅទីក្រុង Petrozavodsk ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ ហើយផ្តោតលើបញ្ហាទាក់ទងនឹងការចូល ការតភ្ជាប់ទ្វេភាគី និងការលើកកម្ពស់...
ម៉ូស្គូ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី៤ ខែមេសាម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងឆ្លើយតបជាមួយនឹង “វិធានការបច្ចេកទេសយោធា និងផ្សេងទៀត” ដើម្បីដោះស្រាយការគំរាមកំហែងសន្តិសុខជាតិ ដែលកើតឡើងពីការចូលជា សមាជិករបស់ហ្វាំងឡង់ ទៅក្នុងអង្គការណាតូ។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ការសម្រេចចិត្តជាក់លាក់ទាក់ទងនឹង ការកសាងសមត្ថភាពការពារ នៅតាមព្រំដែនភាគពាយ័ព្យ របស់រុស្ស៊ីនឹងអាស្រ័យលើលក្ខខណ្ឌ ជាក់លាក់ដែលហ្វាំងឡង់ ចូលរួមជាមួយណាតូ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួងស្រេង នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញបង្ហូតទង់ថ្មី នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់តាមរយៈមេដឹកនាំកំពូលលោក Ali Khamenei បានអះអាងថា សហរដ្ឋអាមេរិកកំពុងធ្លាក់ចុះ នៃឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំង ឆ្ពោះទៅកាន់របៀបរៀបចំសណ្តាប់ធ្នាប់ថ្មី របស់ពិភពលោក។ មេដឹកនាំកំពូលរូបនេះបានធ្វើការ កត់សម្គាល់នៅក្នុងសុន្ទរកថា ទៅកាន់កម្មវិធីប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់ អ៊ីរ៉ង់មួយដែលក្នុងនោះ រួមមានទាំងវត្តមានរបស់ប្រធានាធិបតី Ebrahim Raisi ប្រធានសភា Mohammad Baqer Qalibaf...
បរទេស៖ នៅក្នុងសុន្ទរកថាពីរមណីយដ្ឋាន Mar-a-Lago ក្នុងរដ្ឋផ្លរីដា អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានស្តីបន្ទោសទៅលើ រដ្ឋអាជ្ញានៅទីក្រុងញូវយ៉ក បន្ទាប់ពីបានសារភាពថា លោកមិនមានទោសពីបទឧក្រិដ្ឋចំនួន៣៤ ហើយ លោក Donald Trump ក៏បានចោទប្រកាន់គណបក្សប្រជាធិបតេយ្យ ពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និង “ការស៊ើបអង្កេតក្លែងបន្លំ” ផងដែរ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានស្នើទូតអូស្ដ្រាលី ជួយចលនាអ្នកវិនិយោគ និងអ្នកទេសចរអូស្រ្តាលី មកបណ្តាក់ទុន និងទស្សនានៅកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។ នាឱកាសអនុញ្ញាឱ្យលោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា...