ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះ មានដូចខាងក្រោម៖ ១-សេចក្តីព្រាងផែនការជាតិទសវត្ស រ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០។ ២-សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ។ ៣-សេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ។...
វ៉ាស៊ីនតោន៖ សេតវិមានបានជំរុញប្រទេសចិន ឱ្យជៀសវាងការ “ប្រតិកម្មហួសហេតុ” ចំពោះការឈប់សម្រាក ដែលបានគ្រោងទុកនៅសហរដ្ឋអាមេរិក ដោយប្រធានាធិបតីតៃវ៉ាន់ ដោយហៅការឆ្លងកាត់នេះថា ជារឿងធម្មតា។ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បានសង្កត់ធ្ងន់កាលពីថ្ងៃពុធថា ការឆ្លងកាត់របស់ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen គឺស្របតាមគោលនយោបាយ របស់សហរដ្ឋអាមេរិក ដែលទទួលស្គាល់ការទាមទាររបស់ចិន លើកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។ លោកបានលើកឡើងថា...
ប៉េកាំង៖ អ្នកនាំពាក្យដីគោក បានជំរុញឱ្យភាគីតៃវ៉ាន់ ចាត់វិធានការជាក់ស្តែង ដើម្បីអនុវត្តផែនការរបស់ខ្លួន ក្នុងការបន្តការហោះហើរត្រង់ ទៅកាន់គោលដៅមួយចំនួន របស់ដីគោកឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ ជនរួមជាតិ និងអ្នកជំនួញតៃវ៉ាន់ កំពុងទន្ទឹងរង់ចាំការដំណើរការ ជើងហោះហើរត្រង់ឡើងវិញពេញលេញ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយក្រុមហ៊ុនអាកាសចរណ៍ទាំងសងខាង ក៏បានដាក់ពាក្យស្នើសុំការហោះហើរឡើងវិញ យ៉ាងសកម្មផងដែរ នេះបើតាមលោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់។...
តួក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា នីតិរដ្ឋគឺជាអប្បបរមាដាច់ខាត ដែលសហគមន៍អន្តរជាតិត្រូវការ ដើម្បីរក្សាសន្តិភាពយូរអង្វែង ខណៈដែលលោកបានចូលរួម ក្នុងកិច្ចប្រជុំកំពូលនិម្មិត ស្តីពីលទ្ធិប្រជាធិបតេយ្យដែល ដឹកនាំដោយសហរដ្ឋអាមេរិក ដោយរំលឹកឡើងវិញពីដំណើរ ទស្សនកិច្ចនាពេលថ្មីៗនេះ របស់លោកទៅកាន់អ៊ុយក្រែន។ នៅថ្ងៃបើកព្រឹត្តិការណ៍រយៈពេលពីរថ្ងៃ ដែលមានការចូលរួមពីប្រទេសប្រហែល ១២០ ក្រុមសង្គមស៊ីវិល និងក្រុមហ៊ុនបច្ចេកវិទ្យា លោក គីស៊ីដា...
ប៉េកាំង៖ ខណៈពេលដែលការអះអាងខ្លួនជា “អ្នកការពារសិទ្ធិមនុស្ស” បញ្ហាដែលចាក់ឫសយ៉ាងជ្រៅ ដូចជានយោបាយលុយកាក់ ការរើសអើងពូជសាសន៍ និងអំពើហិង្សាដោយកាំភ្លើង នៅតែដក់ជាប់ក្នុងសង្គមអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ហើយកាន់តែអាក្រក់ទៅទៀតនោះ ច្បាប់សិទ្ធិមនុស្ស និងប្រព័ន្ធតុលាការបានបោះជំហានថយក្រោយ ដោយធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ប្រជាជនអាមេរិក។ ក្រោមការក្លែងបន្លំនៃអ្វីដែលហៅថា ជើងឯកសម្រាប់សិទ្ធិមនុស្ស ជាការពិតសហរដ្ឋអាមេរិក កំពុងរងទុក្ខជាមួយនឹងកំណត់ត្រា ដ៏អាម៉ាស់នៃការរំលោភសិទ្ធិមនុស្ស។ សុវត្ថិភាពរបស់ពលរដ្ឋមិនអាចធានា បាននៅក្នុងសហរដ្ឋអាមេរិកនោះទេ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា នាយករដ្ឋមន្រ្តីកូសូវូលដែល បានបំបែកចេញពីប្រទេសហ្សែប ធ្លាប់បានស្នើសុំជួបសម្តេច ប៉ុន្តែសម្តេចមិនឆ្លើយតបចំពោះសំណើនេះទេ។ ការមិនឆ្លើយតបនឹងសំណើសុំជួបនេះ ដោយសារសម្តេចមិនយល់ស្រប នឹងគោលការណ៍បំបែករដ្ឋ របស់កូសូវូលចេញពីហ្សែប ។ ចំពោះការបង្ហើប និងទម្លាយអំពីការមិនយល់ព្រម ជួបនាយករដ្ឋមន្រ្តីរបស់កូសូវូលនេះ ដោយសារក្រុមប្រឆាំងកម្ពុជា នៅក្រៅប្រទេសលើកឡើងថា ក្នុងពេលសម្តេចធ្វើដំណើរទស្សនកិច្ច នៅបារាំងបានចោទប្រកាន់ថា...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ថា អាជ្ញាធររុស្ស៊ី អាចនឹងបិទកាសែតរបស់គាត់ ប៉ុន្តែអ្នកកាសែត Dmitry Muratov បានបដិសេធថា លោកមិននៅស្ងៀមឡើយចំពោះរឿងនេះ ។ នៅពេលយើងជួបគ្នានៅទីក្រុងម៉ូស្គូ និពន្ធនាយក Novaya Gazeta និងម្ចាស់រង្វាន់ណូប៊ែលសន្តិភាព របស់រុស្ស៊ីមានការព្រួយបារម្ភ ថាតើ វិមានក្រឹមឡាំងនឹងឈានទៅដល់ការ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនកម្ពុជា បានផ្ដាំសារទៅកាន់ក្រុមប្រឆាំង ដែលធ្លាប់មានទំនាក់ទំនងល្អ ជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបច្ចុប្បន្ន កុំឲ្យមានការយល់ច្រឡំថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកប្រដៅនាយករដ្ឋមន្ត្រីកម្ពុជាឲ្យសោះ។ ការលើកឡើងរបស់សម្ដេចតេជោបែបនេះ ធ្វើឡើង ក្រោយលោក អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានអញ្ជើញមកទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងប្រកាសថា សម្ដេចបានបំបែកឯកគ្គទកម្ម ក្នុងការធ្វើជានាយករដ្ឋមន្ត្រី យូរជាងគេនៅលើពិភពលោក ខណៈកាលពេលមុនធ្វើនាយករដ្ឋមន្ដ្រី ក្មេងជាងគេ។ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ នៅព្រឹកថ្ងៃ៣០ មីនា សម្ដេចតេជោបានគូសបញ្ជាក់ថា សម្ដេច បានធ្វើជានាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំហើយ មកដល់ពេលនេះ ដោយសម្ដេចចោទសួរថា តើនៅលើពិភពលោកនេះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាក្រសួងហិរញ្ញវត្ថុ នៃប្រទេសអ៊ុយក្រែនបានប្រកាសបង្ហាញ នូវខ្ទង់ចំណាយយោធាប្រចាំខែរបស់ខ្លួន ដែលមានទំហំដល់ទៅ ១៣០ពាន់លាន hryvnia លុយអ៊ុយក្រែនឬត្រូវជា ៣,៥ពាន់លានដុល្លារ។ ថ្លែងនៅក្នុងជំនួបជាមួយនឹង សមាគមអ្នកធ្វើពាណិជ្ជកម្មរបស់អឺរ៉ុបឬ EBA កាលពីថ្ងៃពុធម្សិលមិញនេះលោក Sergey Marcehnko រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន បានធ្វើការបង្ហាញនូវតួលេខនៃប្រាក់ចំណេញ របស់រដ្ឋដែលមានប្រមាណជា ២,២ពាន់លានដុល្លារ ជារៀងរាល់ខែនោះផងដែរ។...