ប៉េកាំង៖ ខណៈដែលសហរដ្ឋអាមេរិក នឹងរៀបចំ “កិច្ចប្រជុំកំពូល ដើម្បីប្រជាធិបតេយ្យ” លើកទីពីររបស់ខ្លួនពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍ នេះ អ្នកជំនាញចិនបានឲ្យដឹងថា បើប្រៀបធៀបទៅនឹងកិច្ចប្រជុំកំពូល លើកដំបូងក្នុងឆ្នាំ២០២១ ព្រឹត្តិការណ៍ចុងក្រោយបំផុតមិនបង្ហាញពីអ្វីថ្មី នៅក្នុងធម្មជាតិនៃ លទ្ធិប្រជាធិបតេយ្យក្លែងក្លាយ ប៉ុន្តែអនុត្តរភាពពិតប្រាកដ ដែលជាស្តង់ដារ សម្រាប់ការអញ្ជើញប្រទេសភ្ញៀវ គឺផ្អែកលើចំណង់ចំណូលចិត្តការទូត របស់ទីក្រុងវ៉ាស៊ីនតោន និងបម្រើយុទ្ធសាស្ត្រអនុត្តរភាពរបស់ខ្លួន ក្នុងការបំបែកជាជាងបង្រួបបង្រួម ពិភពលោកដោយលំអៀងមនោគមវិជ្ជា ។...
ផ្អែកលើគោលគំនិតនៃ “កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍ទៅវិញទៅមក” និងការរួមចំណែកដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងក្រុមហ៊ុន Viettel Cambodia (Metfone) និង ISI Group (ISI) ត្រូវបានប្រារព្ធឡើង នៅទីស្នាក់ការកណ្តាលរបស់ ISI Group។...
ប៉េកាំង៖ ប្រេសិតចិនម្នាក់បានឲ្យដឹងថា ប្រទេសចិន គាំទ្រអង្គការសហប្រជាជាតិ បង្កើតគណៈកម្មការឯករាជ្យអន្តរជាតិមួយ ដើម្បីស៊ើបអង្កេតឧប្បត្តិហេតុបំពង់បង្ហូរឧស្ម័ន Nord Stream ។ នៅក្នុងការពន្យល់អំពីការបោះឆ្នោត លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិន ប្រចាំអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ទង្វើដ៏សាហាវនៃ ការបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream ប៉ះពាល់ដល់សន្តិសុខ មិនត្រឹមតែអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងហេដ្ឋារចនាសម្ព័ន្ធឆ្លងប្រទេសផងដែរ។...
ម៉ូស្គូ៖ វិមានក្រឹមឡាំងបានសម្ដែងការសោកស្តាយ ចំពោះការសម្រេចចិត្តដែលធ្វើឡើង ដោយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) ក្នុងការបដិសេធសំណើរបស់រុស្ស៊ី សម្រាប់ការស៊ើបអង្កេតឯករាជ្យ លើការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ត្រូវបានដកស្រង់សម្តីដោយថា “យើងជឿជាក់ថា អ្នករាល់គ្នាគួរតែ ចាប់អារម្មណ៍លើការស៊ើបអង្កេត ដែលមានគោលបំណងពាក់ព័ន្ធនឹងភាគី ដែលចាប់អារម្មណ៍ទាំងអស់...
បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បានបញ្ជាឱ្យមន្ត្រីប៉ូលីសចំនួន ១៣ ០០០ នាក់ទៅកាន់ដងផ្លូវនៃទីក្រុងសំខាន់ៗ របស់ប្រទេសបារាំង ខណៈដែលការតវ៉ាប្រឆាំង នឹងកំណែទម្រង់សោធននិវត្តន៍ ដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាលនៅតែបន្ត។ លោក Darmanin បាននិយាយថា លោករំពឹងថា “សកម្មជនផ្លាស់ប្តូរសង្គម” ពីបរទេស អាចនឹងបង្កញុះញង់ ឲ្យមានអំពើហិង្សានៅក្នុងបាតុកម្ម។ យោងតាមសារព័ត៌មាន RT...
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ប្រទេសចិន បានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយអារ៉ាប៊ីសាអូឌីត ដើម្បីខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីកសាងសហគមន៍ចិន-អារ៉ាប់ ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី និងរួមចំណែកបន្ថែមទៀតដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅមជ្ឈិមបូព៌ា។ លោក ស៊ី បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទ ជាមួយព្រះអង្គម្ចាស់ Saudi Crown...
បរទេស៖ ការតវ៉ាប្រឆាំងនឹង កំណែទម្រង់ប្រាក់សោធននិវត្តន៍ នៅទីក្រុងប៉ារីសបានធ្លាក់ចុះទៅជាអំពើហឹង្សា កាលពីថ្ងៃអង្គារ ខណៈដែលក្រុមអ្នកបះបោរបិទមុខបានប៉ះទង្គិច ជាមួយប៉ូលីសកុបកម្មដែលមានពាសដែក។ អាជ្ញាធរបាននិយាយថា មនុស្សជិត ១០០ ០០០ នាក់បានដើរដង្ហែក្បួននៅក្នុង រដ្ឋធានីរបស់ប្រទេសបារាំង ដោយសារតែកំហឹងសាធារណៈ ចំពោះផែនការកំណែទម្រង់សោធននិវត្តន៍ របស់រដ្ឋាភិបាលបដិសេធមិនផ្តល់ប្រាក់ឧបត្ថម្ភ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ប៉េកាំង៖ ការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋ របស់ប្រទេសចិន កាលពីថ្ងៃអង្គារបានចេញរបាយការណ៍ស្តីពី ការរំលោភសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ របាយការណ៍បានឲ្យដឹងថាឆ្នាំ២០២២ បានឃើញការធ្លាក់ចុះគួរឱ្យកត់សម្គាល់ សម្រាប់សិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក។ ប្រភពបានបន្ថែមថា នៅសហរដ្ឋអាមេរិក ប្រទេសមួយ ដែលដាក់ស្លាកខ្លួនឯងថាជា “អ្នកការពារសិទ្ធិមនុស្ស” ជំងឺរ៉ាំរ៉ៃដូចជានយោបាយលុយកាក់ ការរើសអើងជាតិសាសន៍ អំពើហិង្សាដោយកាំភ្លើង និងប៉ូលីស ក៏ដូចជាការបែងចែកទ្រព្យសម្បត្តិគឺរីករាលដាល។...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ នាព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំក្រុមការងារ នាំយកថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល) ព្រមទាំងភេសជ្ជៈចម្រុះសរុប ១០០កេស ទៅចូលរួមឧបត្ថម្ភក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដែលរៀបចំឡើងនៅសាលាវិទ្យាល័យសម្តេចតេជោ...
Warsaw៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានឲ្យដឹងថា ប្រទេសប៉ូឡូញ នឹងក្លាយជាអ្នកទទួលមូលនិធិដ៏ធំបំផុត របស់សហភាពអឺរ៉ុប ដើម្បីផ្តល់សំណងដល់ប្រទេស ដែលបានបញ្ជូនសម្ភារៈយោធា ទៅកាន់អ៊ុយក្រែន។ លោក Morawiecki បានសរសេរនៅលើបណ្ដាញ Facebook ថា “ឆាប់ៗនេះយើងនឹងទទួលបានសំណងប្រហែល ៣០០ លានអឺរ៉ូ (៣២៣,៦លានដុល្លារអាមេរិក) ហើយប៉ូឡូញ...