ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានណែនាំឱ្យមន្ដ្រីក្រោមឱវាទ សិក្សាស្រាវជ្រាវបង្កើតច្បាប់មួយ ដើម្បីដាក់បន្ទុកដល់ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់អនីតិជន ត្រូវទទួលខុសត្រូវចិញ្ចឹមបីបាច់ រក្សារហូតដល់អាយុ ១៨ឆ្នាំ។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធី បូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នាថ្ងៃទី៣០...
បរទេស៖ សហរដ្ឋអាមេរិក ត្រូវបានប្រភពជិតស្និទ្ធបានបញ្ជាក់ថា គឺបានប្តេជ្ញាចិត្តចំពោះការ បញ្ជូនរថក្រោះប្រភេទ M1 Abram ទៅអ៊ុយក្រែនក្នុងគោលបំណង ដើម្បីផ្តល់ការគាំទ្រពីក្រោយ ចំពោះអាល្លឺម៉ង់ដែលបានសម្រេច ចិត្តផ្តល់រថក្រោះ Leopard ទៅឲ្យអ៊ុយក្រែន។ ផ្អែកទៅលើប្រភពព័ត៌មានទាំងសងខាងអាមេរិក និងអាល្លឺម៉ង់គេជឿជាក់ថា ដំបូងឡើយអធិកាបតីអាល្លឺម៉ង់លោក Olaf Scholz នៅមានការស្ទាក់ស្ទើរនៅឡើយ ក្នុងការបញ្ជូនរថក្រោះឲ្យអ៊ុយក្រែន ប៉ុន្តែដើម្បីយកឈ្នះការសម្រេចចិត្តនេះ អាមេរិកសុខចិត្តក្នុងការបញ្ជូនរថក្រោះ...
បរទេស៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើការអះអាងមួយសាជាថ្មី នៅក្នុងព្រឹត្តិការណ៍នៃការឃោសនា របស់គាត់នៅទីក្រុង New Hampshire ថាគាត់នឹងអាចបំបែកកំណត់ត្រា បង្កើតបានជាកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្សីនិងអ៊ុយក្រែមិនដល់ពេល ២៤ម៉ោង ប្រសិនបើគាត់ជាប់ឆ្នោតជាប្រធានាធិបតី។ ក្នុងគ្រានោះផងដែរអតីតប្រធានាធិបតីរូបនេះ ក៏បានធ្វើការរិះគន់ខ្លាំង ចំពោះសមត្ថភាពដឹកនាំ គោលនយោបាយបរទេសរបស់ ប្រធានាធិបតីបច្ចុប្បន្នលោក Joe Biden ដូច្នេះថា៖តាមរយៈការដឹកនាំ ដែលទន់ខ្សោយគ្មានការប្រកួតប្រជែងខ្ពស់លោក...
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ថា លោក Shafiullah Rahimi មន្ត្រីនាំពាក្យក្រសួងគ្រប់គ្រង គ្រោះមហន្តរាយធម្មជាតិ និងកិច្ចការមនុស្សធម៌ បានលើកឡើងនៅថ្ងៃអាទិត្យនេះថា ព្រិលធ្លាក់ខ្លាំង និងអាកាសធាតុចុះត្រជាក់បាន ឆក់យកជីវិតមនុស្សអស់ចំនួន ១៧០នាក់ រួមទាំងកុមារ និងស្ត្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល៣សប្តាហ៍កន្លងមកនេះ ។ លោក Rahimi...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ថា កាលពីយប់ថ្ងៃសៅរ៍ យ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់ និង៨១៦នាក់ផ្សេងទៀតរងរបួស នៅក្នុងគ្រោះរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រ ដែលបានវាយប្រហារខេត្ត West Azarbaijan ភាគពាយ័ព្យប្រទេសអ៊ីរ៉ង់ ។ គ្រោះរញ្ជួយដីបានកើតឡើងនៅវេលាម៉ោង ៩និង៤៤នាទីយប់ ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង...
ប៉ាគីស្ថាន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់មនុស្ស ៥១នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ដឹកជញ្ជូន ២ដាច់ដោយឡែក ពីគ្នានៅភាគខាងលិចប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យនៅថ្ងៃអាទិត្យនេះ នៅគ្រាដែលរថយន្តក្រុងបានធ្លាក់ពីលើស្ពាន ហើយទូកដឹកក្មេងៗ មួយក្រុមបានក្រឡាប់ផងដែរ ។ ក្រុមមន្ត្រីបានឲ្យដឹងថា រហូតមកដល់ពេលនេះមនុស្ស ៤១នាក់ ត្រូវបានបញ្ជាក់ថា...
ភ្នំពេញ៖ លទ្ធផលនៃការតភ្ជាប់បង្ហាញច្បាស់ថា ព្រះហស្តទាំងពីរ ដែលព្រះហស្តស្ដាំនៃរូបព្រះបាទជ័យវម៌្ម ទី៧ រកឃើញក្នុងឆ្នាំ១៩៩០ និងដើមដៃឆ្វេងរកឃើញក្នុងឆ្នាំ១៩២៤ ជារបស់ព្រះបាទជ័យវម៌្មទី៧ ។ យោងតាមហ្វេសប៊ុកសារមន្ទីរជាតិនៃកម្ពុជា នាថ្ងៃទី២៨ មករានេះ បានឲ្យដឹងថា បំណែករូបព្រះបាទជ័យវម៌្មទី៧ រកឃើញដោយលោក Henri Marchal នាឆ្នាំ១៩២៤ ហើយបានយកមករក្សាទុក នៅអភិរក្សដ្ឋានអង្គរនៅឆ្នាំ១៩៣១ ។ ក្រោយមកលោក...
បរទេស៖ ប្រទេសបែលហ្ស៊ិក បានអនុញ្ញាតឱ្យផ្តល់ជំនួយយោធាថ្មី សម្រាប់អ៊ុយក្រែនដែលមានតម្លៃ ៩២ លានអឺរ៉ូ (១០០ លានដុល្លារ) ដែលជាការផ្ទេរអាវុធដ៏ធំបំផុត របស់ប្រទេសនេះចាប់តាំងពីជម្លោះ ជាមួយរុស្ស៊ីបានចាប់ផ្តើមកាលពីឆ្នាំមុន។ សព្វាវុធនឹងរួមមានគ្រាប់រំសេវ ប្រឆាំងយន្តហោះ រថពាសដែក និងគ្រាប់បែកដៃប្រឆាំងរថក្រោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សមាជិករបស់អង្គការណាតូ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock កំពុងប្រឈមមុខនឹងរលកនៃ ការរិះគន់បន្ទាប់ពីបាននិយាយ នៅឯសភានៃក្រុមប្រឹក្សាអឺរ៉ុប (PACE) ថា អាល្លឺម៉ង់កំពុងធ្វើសង្រ្គាមជាមួយរុស្ស៊ី។ ការអត្ថាធិប្បាយនេះធ្វើឱ្យអ្នកនយោបាយ បក្សប្រឆាំងចោទជាសំណួរថា តើលោកស្រីសមនឹងការងារនេះឬអត់? យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សមាជិកសភា លោកស្រី...
បរទេស៖ រដ្ឋាភិបាលនៃប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសក្នុងការអនុម័ត កញ្ចប់ថវិកាជំនួយជាយោធា ដែលទំហំធំបំផុតរបស់ខ្លួនមួយ ទៅឲ្យប្រទេសអ៊ុយក្រែន ឬប្រមាណជា ៩២លានអឺរ៉ូ។ កញ្ចប់ថវិកាជំនួយទាំងនោះ ត្រូវបានគេមើលឃើញថា មានរួមទាំងមីសីលប្រឆាំងយន្តហោះចម្បាំង អាវុធប្រឆាំងរថក្រោះកាំភ្លើងយន្ត គ្រាប់បែក និងអាវុធយុទ្ធភណ្ឌជាច្រើនទៀត ហើយភាគច្រើនគឺត្រូវបានផ្តល់ចេញ ពីឃ្លាំងអាវុធស្រាប់របស់ខ្លួន និងមួយចំនួនទៀតនឹង ត្រូវបញ្ជូនទៅតាមក្រោយ។ រដ្ឋមន្ត្រីក្រសួងការពារជាតិប៊ែលហ្ស៊ិកលោក Ludivine Dedonder...