បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយថា សមាជិកណាតូមិនទាន់ ឈានដល់ការឯកភាពគ្នាលើលទ្ធភាព នៃការបញ្ជូនយន្តហោះចម្បាំង ទៅកាន់អ៊ុយក្រែននោះទេ។ លោកបានកត់សម្គាល់ថា ចំណាត់ការបែបនេះត្រូវតែ អនុម័តដោយប្លុកទាំងមូល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Morawiecki បានប្រាប់កាសែតអេស្ប៉ាញ...
បរទេស៖ របាយការណ៍ដែលត្រូវបាន ចេញផ្សាយដោយកាសែត The Financial Times កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថារថក្រោះ M1 Abram ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានសន្យាកាលពីពេលថ្មីៗនេះ ទៅឲ្យប្រទេសអ៊ុយក្រែននោះនឹង បានត្រឹមក្លាយទៅជាទំនួលខុសត្រូវប៉ុណ្ណោះ ដោយមិនអាចជួយដល់កិច្ចខំប្រឹងប្រែង របស់អ៊ុយក្រែននោះបានឡើយ។ រថក្រោះទំងន់ជាង៧០តោន ដែលប្រើប្រាស់ថាមពលហ្គាស សម្រាប់បង្វិលតួប៊ីនរបស់ម៉ាស៊ីន នឹងអាចអនុញ្ញាតិឲ្យបង្កើនល្បឿន តាមរយៈការប្រើប្រាស់ប្រេងម៉ាស៊ូត ប៉ុន្តែទាមទារចាំបាច់នូវជំនាញ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានការពារការសម្រេចចិត្តថា រង់ចាំរហូតដល់បាឡុងរបស់ចិន ឆ្លងកាត់សហរដ្ឋអាមេរិក មុនពេលបាញ់ទម្លាក់ ហើយសេតវិមានបានឲ្យដឹងថា ចារកម្មដ៏មានតម្លៃកំពុងត្រូវបាន ដកចេញពីឧបករណ៍នោះ។ ប្រទេសចិនឲ្យដឹងថា បាឡុង គឺជាយន្តហោះសង្កេតអាកាសធាតុខុសឆ្គង ដោយគ្មានគោលបំណងយោធា ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានពណ៌នាថា វាជាយានស៊ើបការណ៍រយៈកម្ពស់ខ្ពស់ដ៏ទំនើប។ យន្តហោះចម្បាំងអាមេរិកមួយគ្រឿង បានបាញ់ទម្លាក់បាឡុងកាលពីថ្ងៃសៅរ៍ ស្ថិតនៅក្បែរឆ្នេរសមុទ្រភាគខាងកើត នៃមហាសមុទ្រអាត្លង់ទិក ហើយកងកម្លាំងទ័ពជើងទឹក...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិឲ្យដឹងថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ជំនួយចាំបាច់ទាំងអស់ ដល់ប្រទេសតួកគី និងប្រទេសស៊ីរី បន្ទាប់ពីគ្រោះរញ្ជួយដីដ៏សាហាវ បានវាយប្រហារប្រទេសទាំងពីរនេះ។ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Lavrov បានផ្ញើសាររំលែកទុក្ខដល់ រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu និងរដ្ឋមន្ត្រីការបរទេសស៊ីរីលោក Faisal...
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ឈើតគាត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានសង្ឃឹមថា ការផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ នឹងកើនឡើងបន្ថែមទៀត បន្ទាប់ពីជំងឺកូវីដ-១៩ បានធូរស្បើយ ព្រមទាំងបើកច្រកព្រំដែនឡើងវិញផងដែរ។ លោកឯកអគ្គរាជទូតគូសបញ្ជាក់ថា «បន្ទាប់ពីជំងឺកូវីដ-១៩បានធូរស្បើយ ប្រទេសទាំងពីរបានបើកព្រំដែន...
វីយែន៖ តម្លៃប្រេងបានកើនឡើង សម្រាប់ថ្ងៃទីពីរនៅថ្ងៃអង្គារនេះ ដោយសារការព្រួយបារម្ភ អំពីការផ្គត់ផ្គង់បន្ទាប់ពីការរញ្ជួយដី បានបិទស្ថានីយនាំចេញដ៏សំខាន់មួយ នៅក្នុងប្រទេសតួកគី និងវាលនៅសមុទ្រខាងជើង បានបិទដោយមិននឹកស្មានដល់ ខណៈដែលតម្រូវការនៅក្នុងប្រទេសចិន ដែលជាប្រទេសនាំចូលធំបំផុត របស់ពិភពលោកមើលទៅនឹងកើនឡើង។ អនាគតប្រេងឆៅរបស់ប្រភេទ Brent បានកើនឡើង ៤០ សេន ឬ ០,៥ភាគរយ ដល់ ៨១,៣៩ ដុល្លារក្នុងមួយបារ៉ែល...
បរទេស៖ ប្រធានក្រុមហ៊ុនផ្គត់ផ្គង់ ថាមពលធំបំផុតរបស់ប្រទេសរុស្សី Rosneft លោក Igor Sechin កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថា ប្រទេសរុស្សីមានបំណង និងបានត្រៀមខ្លួនរួចទៅហើយ ដើម្បីអាចផ្គត់ផ្គង់ប្រេងតាមតំរូវការ របស់ប្រទេសឥណ្ឌាដែលជាដៃគូធំបំផុតមួយ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ លោកបានបញ្ជាក់ប្រាប់ ទៅកាន់បណ្តាសារព័ត៌មានក្នុងស្រុក និងត្រូវបានយកមកចេញផ្សាយដោយ rt.com ថាក្រុមហ៊ុននឹងត្រៀមការងារ ឲ្យបានរួចរាល់ធ្វើយ៉ាងណា អាចផ្គត់ផ្គង់ប្រេងជូនប្រទេសឥណ្ឌា តាមតំរូវការក្នុងឆ្នាំថ្មីនេះ...
ភ្នំពេញ៖ លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំកម្ពុជា(UN Resident Coordinator Cambodia) បានសង្កេតឃើញថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ មានលក្ខណៈកាន់តែល្អប្រសើរច្រើន។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Joseph...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រុមអ្នកជំនាញបានលើកឡើងថា កត្តារួមផ្សំគ្នាបានធ្វើឱ្យការរញ្ជួយដីដ៏ខ្លាំង ដែលបានវាយប្រហារប្រទេសតួកគី និងស៊ីរី កាលពីព្រឹកថ្ងៃចន្ទ ពិសេសសម្លាប់មនុស្ស រួមទាំងពេលវេលា ទីតាំង ខ្សែបន្ទាត់ខុសប្រក្រតី និងសំណង់អគារបាក់រលំ ។ មនុស្សជាង ៣.៧០០នាក់ ត្រូវបានសម្លាប់ដោយ...
បរទេស៖ ប្រភពដែលសុំមិន បញ្ចេញឈ្មោះពីអង្គភាពសារព័ត៌មាន The Sky News កាលពីថ្ងៃចន្ទបានធ្វើការ លើកឡើងថា អង់គ្លេសមកដល់ពេលនេះ គឺកំពុងស្ថិតនៅក្នុងស្ថានភាព ដែលមានបញ្ហាកង្វះខាតថវិកាជាច្រើន សម្រាប់បំពេញតាមផែនការយោធារបស់ខ្លួន។ ប្រភពដដែលបានបន្តថា ស្ថានភាពនេះនឹងបន្តកាន់តែអាក្រក់ឡើង ជាពិសេសក្រោយពេលដែល អង់គ្លេសកំពុងបន្តព្យាយាមចូល កាន់តែជ្រៅក្នុងការផ្គត់ផ្គង់ និងបំពាក់អាវុធកាន់តែច្រើនឡើង ទៅឲ្យប្រទេសអ៊ុយក្រែននោះ។ ប្រភពនេះក៏បានលើកឡើងទៀតថា អង់គ្លេសខ្លួនឯងកំពុងជួបបញ្ហា ប៉ុន្តែបែរជាបន្តធ្វើការផ្គត់ផ្គង់អាវុធ...