ភ្នំពេញ៖ គិតមកដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សកម្មភាពនៃការបាញ់ថ្នាំសម្លាប់មូស នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពបាញ់សារចុះសារឡើងនូវឡើយ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ ពិសេសទប់ស្កាត់ជំងឺគ្រុនឈាម ខណៈដែលជំងឺនេះ តែងតែតាមយាយីសុខភាពប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ។ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨កុម្ភៈនេះថា គិតមកដល់ពេលនេះ ក្រុមការងារបាញ់ថ្នាំសម្លាប់មូស នៅតែអនុវត្តទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...
ភ្នំពេញ ៖ អ្នកចូលចិត្តតាមដានបញ្ហាសង្គម លោក សយ សុភាព បានបង្ហាញការយល់ឃើញពីករណីរបស់លោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាដែលត្រូវក្រុមសមត្ថកិច្ចហៅលោកបណ្ឌិតវាស់ជាតិអាកុល កាលពីអាធ្រាតថ្ងៃ១៧ កុម្ភៈថា សមត្ថកិច្ចមិនគួរប្រើពាក្យសំដី និងកាយវិការមិនសមរម្យលើគាត់ឡើយ ។ តាមរយៈសំណេររបស់លោកបណ្ឌិត ក៏ដួចជាមានការចែកចាយជាបន្តបន្ទាប់នូវវិដេអូដែលបង្ហាញពីលោកបណ្ឌិតតវ៉ាជាមួយក្រុមសមត្ថកិច្ច នៅចំណុចផ្លូវភ្នំពេញហាណូយ មុខសាលាបឋមសិក្សាភ្នំពេញថ្មី ខណ្ឌសែនសុខ ឃើញមានការតឹងសរសៃកដាក់គ្នារឿងផ្លុំជាតិអាល់កុល ។ ក្នុងក៏មានមន្រ្តីប៉ូលីសម្នាក់បានចង្អុលមុខលោកបណ្ឌិតសុខ...
ភ្នំពេញ៖ សហជីពធំៗដែលមានឥទ្ធិពលនៅកម្ពុជា បានប្រកាសគាំទ្រពេញទំហឹងចំពោះប្រជាពលរដ្ឋ សិស្សនិស្សិត និងពលករខ្មែរកំពុងស្នាក់នៅសាធារណរដ្ឋកូរ៉េ ដែលបានប្ដេជ្ញាចិត្តមិនចូលរួមបាតុកម្ម ជាមួយក្រុមជ្រុលនិយមឧទ្ទាមក្រៅច្បាប់ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី ខណៈពួកគេបានថ្កោលទោសអ្នកផ្ដួចផ្ដើម បាតុកម្មទាំងអស់នោះ។ លោក អ៊ុន ដារ៉ា ប្រធានសហភាពកម្ពុជាពន្លឺកម្មករបានថ្លែងថា «ខ្ញុំពេញចិត្តចំពោះការប្ដេជ្ញាចិត្តរបស់បងប្អូន និងក្មួយៗដែលកំពុងស្នាក់នៅ ឬក៏ធ្វើការងារជាពលករនៅសាធារណរដ្ឋកូរ៉េ ដែលមិនចូលរួមពាក់ព័ន្ធបាតុកម្ម ជាមួយក្រុមជ្រុលនិយមទាំងនោះ ព្រោះបាតុកម្មមិនមែនជាដំណោះស្រាយ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានគូសបញ្ជាក់នូវបញ្ជីបំណង នៃការធានាសន្តិសុខ ដែលថាគាត់ចង់បញ្ចូលក្នុងកិច្ចព្រមព្រៀង សន្តិភាពជាមួយរុស្ស៊ី នៅក្នុងបទសម្ភាសន៍ជាមួយ NBC News ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ជំនួយ ផ្នែកយោធាដ៏ច្រើនសន្ធឹកសន្ធាប់ សមាជិកភាពសហភាពអឺរ៉ុបជាបន្ទាន់ និងការការពារស្រដៀងទៅនឹង អ្វីដែលបានផ្តល់ដល់អ៊ីស្រាអែល។ ការទាមទាររបស់គាត់បាន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Vassily Nebenzia ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប មិនអាចជាផ្នែកនៃកិច្ចចរចា សន្តិភាពអ៊ុយក្រែនបានទេ ដោយសារពួកគេគ្មានសមត្ថភាពចរចានោះឡើយ។ អ្នកការទូតរូបនេះបានធ្វើអត្ថាធិប្បាយ ខណៈដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov និងលោក Yury Ushakov ដែលជាជំនួយការគោលនយោបាយការបរទេសកំពូល...
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងប្រាប់ប្រតិភូសភាអាមេរិក ថា សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ មិនអាចនាំចេញពីប្រទេសមួយ ទៅប្រទេសមួយទៀតបានទេ។ នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសភាទំាងពីរគណបក្ស របស់សហរដ្ឋអាមរិក ដឹកនាំដោយ លោក ជីមី ផេនីតា (Jimmy Panetta) សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា...
បរទេស៖ កោះតៃវ៉ាន់កំពុងស្វែងរកទិញសព្វាវុធ ដែលមានតម្លៃរាប់ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ប្រភពបានរាយការណ៍ខ្លីៗ អំពីបញ្ហានេះបាននិយាយថា សង្ឃឹមថានឹងទទួលបានការគាំទ្រ ពីរដ្ឋបាលថ្មីរបស់លោក ត្រាំ នៅពេលដែលប្រទេសចិនបន្ត ដាក់សម្ពាធយោធានៅលើកោះនេះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រភពបីដែលដឹងពីស្ថានភាពនេះ បាននិយាយទៅកាន់សារព័ត៌មាន រ៉យទ័រ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដែលបានផ្តល់ភាពរសើបនៃស្ថានភាពនេះ បានប្រាប់រ៉យទ័រថា...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃ១៨-២០កុម្ភៈ នៅតាមបណ្តាខេត្តមួយចំនួននៅកម្ពុជា អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើ ផ្ទៃដី១០%។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងនាថ្ងៃ១៨ កុម្ភៈ បានឲ្យដឹងថា របបខ្យល់មូសុងឦសានជាមួយសម្ពាធទាបដែលគ្របដណ្តប់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម និងមកលើកម្ពុជា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់វាលទំនាប ចាប់ពីថ្ងៃទី១៨-២០ កុម្ភៈ សីតុណ្ហភាពមធ្យមអប្បបរមា ២២អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤អង្សាសេ។...
ស្វាយរៀង៖ មានអគ្គីភ័យឆេះ អគារC០៤ ជាន់ទី៥ ក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូវីននឺស ដោយសារឆ្លងចរន្តអគ្គិសនី(ផ្ទុះសេខ្សែភ្លើង)នៅក្រុងបាវិតសំណាងមិនមានអ្នករងរបួស។ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិតបានឲ្យដឹងនាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ថាហេតុការណ៏នេះបានកើតឡើងវេលាម៉ោង៩និង១៥នាទី យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចអគារC(០៤) ជាន់ទី០៥ ក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូវីននឺស ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងទៀតថា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហាញពីគុណតម្លៃ ការចូលរួមសន្សំសំចៃ និងការបណ្តុះភាពរឹងមាំនៃ ប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា ចេញពីការកែទម្រង់រដ្ឋបាលសាធារណៈ។ ក្នុងសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់គុណតម្លៃមួយចំនួន ដែលចេញពីដំណើរការនៃការកែទម្រង់រដ្ឋបាលសាធារណៈ។...