សេអ៊ូល៖ ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា មន្ត្រីទូតកំពូលរបស់កូរ៉េខាងត្បូង និងអាមេរិកបានជួបគ្នា តាមទូរស័ព្ទដើម្បីពិនិត្យ បញ្ហាតេស្តមីស៊ីលចុងក្រោយនេះ ដោយកូរ៉េខាងជើង។ រដ្ឋមន្ត្រីក្រសួងការបរទេស កូរ៉េខាងត្បូងលោក Chung Eui Yong បានទូរស័ព្ទជួបជាមួយ នឹងរដ្ឋមន្ត្រីក្រសួង ការបរទេសអាមេរិក Antony Blinken អំពីហេតុការណ៍បាញ់មីស៊ីល ជាច្រើនដងដោយកូរ៉េខាងជើង និងបញ្ជាក់...
អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google Alphabet បានប្រឆាំងនឹងភាពអាប់អួរ ជុំវិញវិស័យបច្ចេកវិទ្យា ខណៈអាជីវកម្មផ្សាយពាណិជ្ជកម្ម តាមអ៊ីនធើណេតដែលកំពុងរីកចម្រើន បានជួយក្រុមហ៊ុនឲ្យទទួលបាន លទ្ធផលល្អប្រសើរជាងការរំពឹងទុក។ ភាគហ៊ុនបានកើនឡើងជិត ៩ភាគរយ នៃការជួញដូរក្រោយម៉ោងបន្ទាប់ពី Alphabet បាននិយាយថា ប្រាក់ចំណូលសម្រាប់ត្រីមាសទី៤ បានកើនឡើង ៣២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ ៧៥.៣ ពាន់លានដុល្លារ...
ប៉េកាំង៖ ពាណិជ្ជកម្មរវាងប្រទេសចិន និងបណ្តាប្រទេសអ៊ឺរ៉ុប បានឃើញកំណើនដ៏រឹងមាំ ក្នុងឆ្នាំ២០២១ ដែលបង្ហាញពីភាពរឹងមាំ និងភាពធន់នៅក្នុង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ពួកគេ បើទោះបីជាការស្ទុះងើបឡើងវិញ ជាសកលដ៏ទន់ខ្សោយ ដែលត្រូវបានរំខានដោយការ រីករាលដាលនៃមេរោគកូវីដ-១៩ ដែលមិនមានការថមថយក៏ដោយ។ ទិន្នន័យផ្លូវការបានបង្ហាញថា ពាណិជ្ជកម្មរបស់ចិន ជាមួយសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២១ មានចំនួន ៨២៨,១ ពាន់លានដុល្លារអាមេរិក កើនឡើង ២៧,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។...
អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ថា មនុស្ស២នាក់បានស្លាប់ និង៦នាក់ផ្សេងទៀត បានលោតចេញមកខាងក្រៅ ដោយមិនមានរបួសស្នាមអ្វីនោះទេ បន្ទាប់ពីរថយន្តដឹកប្រេង ១គ្រឿង បានផ្ទុះឆេះកាលពីថ្ងៃពុធនៅក្នុងរដ្ឋ Ogun ភាគនិរតីនៃប្រទេសនីហ្សេរីយ៉ា ប៉ូលិសក្នុងតំបន់បាន លើកឡើងយ៉ាងដូច្នេះ ។ រថយន្ត ៣គ្រឿង និងម៉ូតូមួ១គ្រឿង បានចូលរួមនៅក្នុងឧប្បត្តិហេតុ ដែលបានកើតឡើងនៅក្នុងទីក្រុង...
ម៉ូស្គូ៖ វិមានក្រឹមឡាំង បានឲ្យដឹងថា ទីក្រុងមូស្គូមានការ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះ “ភាពមិនអាចទាយទុកជាមុនបាន” នៃអាកប្បកិរិយារបស់ ទីក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងការដាក់ទណ្ឌកម្ម ខណៈពេលដែលកំពុងធ្វើការ ដើម្បីកាត់បន្ថយផលវិបាក នៃហានិភ័យដែលអាចកើតមាន។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានពន្យល់ថា ក្តីបារម្ភរបស់ទីក្រុងមូស្គូ ត្រូវបានសមហេតុផលដោយ “អាកប្បកិរិយាដាក់ទណ្ឌកម្ម ដែលមិនអាចទាយទុក ជាមុនបានរបស់ទីក្រុងវ៉ាស៊ីនតោន” ដែលនៅតែបន្តក្នុងឆាកអន្តរជាតិ...
កុងហ្គោ៖ រដ្ឋមន្ត្រីក្រសួង Hydrocarbons នៃសាធារណរដ្ឋកុងហ្គោលោក Bruno Jean Richard Itoua ដែលជាប្រធានសន្និសីទ ថ្នាក់រដ្ឋមន្ត្រីបច្ចុប្បន្ននៃ អង្គការប្រទេសនាំចេញប្រេង (OPEC) បានប្រកាសកាលពីថ្ងៃពុធថា OPEC នឹងបង្កើនការផលិតប្រេងដល់ ៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។ យោងតាមការលើកឡើងរបស់លោក Itoua បានឲ្យដឹងថា ការសម្រេចចិត្តនេះមានគោលបំណង រក្សាស្ថិរភាពទីផ្សារប្រេងពិភពលោក នេះបើយោងតាមការចុះផ្សាយ...
វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិអាមេរិក បានប្រកាសឲ្យដឹង ដោយលើកឡើងពីភាពតានតឹង នៅតាមព្រំដែនរបស់ប្រទេសអ៊ុយក្រែនថា សហរដ្ឋអាមេរិក នឹងដាក់ពង្រាយទាហាន ៣០០០នាក់បន្ថែមទៀត ទៅកាន់តំបន់អឺរ៉ុប។ ការដាក់ពង្រាយនេះ រួមមានទាហាន ១០០០នាក់ ដែលបច្ចុប្បន្នមានមូលដ្ឋាន នៅប្រទេសអាល្លឺម៉ង់ ដែលត្រូវបញ្ជូនទៅកាន់ប្រទេសរូម៉ានី និងទាហាន ២០០០នាក់ផ្សេងទៀត ដែលត្រូវបញ្ជូនពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសអាល្លឺម៉ង់ និងប៉ូឡូញ។ អ្នកនាំពាក្យក្រសួងលោក John...
អាឌីស៖ ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី ដែលជាក្រុមអាកាសចរណ៍ដ៏ធំបំផុត របស់ទ្វីបអាហ្រ្វិក បានធ្វើការហោះហើរយន្តហោះ ប៊ូអ៊ីង ៧៣៧ MAX របស់ខ្លួនជាលើកដំបូងកាលពីថ្ងៃអង្គារ បន្ទាប់ពីសោកនាដកម្ម ធ្លាក់យន្ដហោះក្នុងឆ្នាំ ២០១៩ ។ ក្រុមហ៊ុននេះបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី បានប្រគល់យន្តហោះ ប៊ូអ៊ីង ៧៣៧ MAX របស់ខ្លួនត្រឡប់ទៅដំណើរការ ជើងហោះហើរវិញនៅថ្ងៃនេះ...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ កងទ័ពជើងគោកនៃ កងយោធពលខេមរភូមិន្ទ លោកនាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jittkaewtae) អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានអញ្ជើញមកបំពេញ ទស្សនកិច្ចជាផ្លូវការរយៈពេល ២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូងបន្ទាប់ពី នាយឧត្តមសេនីយ៍ បានចូលកាន់តំណែង។ នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤៦នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ក្នុងនោះឆ្លងសហគមន៍ចំនួន៤១នាក់ និងអ្នកដំណើរពីបរទេសចំនួន៥នាក់ ខណៈជាសះស្បើយចំនួន៩២នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២១ ៤៨៤នាក់ អ្នកជាសះស្បើយចំនួន ១១៧ ៨២០នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់៕