ម៉ូស្គូ៖ រុស្ស៊ី និងអ៊ុយក្រែន បានផ្លាស់ប្តូរអ្នកទោសចំនួន ៣០៣ នាក់កាលពីថ្ងៃអាទិត្យ ដោយបានបញ្ចប់ការផ្លាស់ប្តូរអ្នកទោសដ៏ធំបំផុតក្រោមកិច្ចព្រមព្រៀង ដែលសម្រេចបានក្នុងអំឡុងពេល កិច្ចចរចានាពេលថ្មីៗនេះនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ទាហានរុស្ស៊ី ៣០៣ នាក់ “បានវិលត្រឡប់ពីទឹកដី ដែលគ្រប់គ្រងដោយទីក្រុងគៀវ” ខណៈពេលដែលអ្នកទោសអ៊ុយក្រែនចំនួនស្មើគ្នា ក៏ត្រូវបានដោះលែងផងដែរ។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា អ្នកទោសរុស្ស៊ី ដែលត្រូវបានដោះលែងគឺនៅលើទឹកដី នៃសាធារណរដ្ឋបេឡារុស្ស...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកបានប្តេជ្ញាថា នឹងដាក់ពន្ធ៥០ភាគរយ លើការនាំចូលទាំងឡាយពីប្លុកអឺរ៉ុប EU ក្នុងគ្រាដែលការជាប់គាំងការចរចា ពាណិជ្ជកម្មនៅបន្តកើតឡើងនៅឡើយ។ យោងតាមរបាយការណ៍ របស់វិទ្យាស្ថានសេដ្ឋកិច្ចអាល្លឺម៉ង់ឬ IW បានឱ្យដឹងថា សេដ្ឋកិច្ចអាល្លឺម៉ង់អាចបាត់បង់រហូតដល់ ២០០ពាន់លានអឺរ៉ូ នៅចុងឆ្នាំ២០២៨ ប្រសិនបើពន្ធ៥០ភាគរយ នៅតែមានសុពលភាពរហូតដល់ចុងបញ្ចប់ នៃអាណត្តិរបស់ប្រធានាធិបតីអាមេរិក Donald Trump នេះបើយោងតាមរបាយការណ៍...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានព្រមានថា គោលនយោបាយការធ្វើចំណាកស្រុក និងការគ្រប់គ្រងព្រំដែនជាតិកាន់តែតឹងរ៉ឹង អាចបង្កវិនាសកម្មសម្រាប់សហភាពអឺរ៉ុប ។ អតីតអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ក៏បានព្រមាន ដែរថាបញ្ហានេះនឹងអាចកើតឡើង នៅបន្ទាប់ពីការផ្លាស់ប្តូរនាពេលថ្មីៗនេះ របស់ទីក្រុងប៊ែរឡាំង ដើម្បីទប់ស្កាត់លំហូរចូល នៃអ្នកស្វែងរកសិទ្ធិជ្រកកោន។ លោកស្រីMerkel បានធ្វើការកត់សម្គាល់នៅក្នុងព្រឹត្តិការណ៍...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារអញ្ជើញ ចុះពិនិត្យ ការថែទាំផ្លូវនៅស្រុកព្រៃឈរ និងលទ្ធភាពជួសជុលផ្លូវឡើងវិញ ដែលខូចដោយជំនន់ទឹកភ្លៀង នៅស្រុកបាធាយ ។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម...
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានប្រកាសច្រាលចោល ចំពោះការចុះផ្សាយដោយចោទប្រកាន់ថ្នាក់ដឹកនាំមន្ទីរនិងប្រធានជញ្ជីងថ្លឹងរថយន្ត នៅផ្លូវជាតិលេខ៤ គឺស្ថានីយជញ្ជីងអូរចំណារ ស្រុកព្រៃនប់ និងស្ថានីយជញ្ជីងស្ទឹងច្រាល ស្រុកកំពង់សីលាខេត្តព្រះសីហនុ។ តាមរយៈសេចក្តីបំភ្លឺព័ត៌មាន បានលើកឡើងថា ការបង្កើតព័ត៌មានបំពុលសង្គមថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ប្រែក្លាយ ទៅជាស្ថានីយជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃតាមអំពើចិត្ត។ ការចុះផ្សាយរបស់ Page ជួយខ្មែរ ដែលបាន ចុះផ្សាយនៅថ្ងៃទី...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស បានលើកឡើងថា ការចូលរួមប្រារព្ធទិវា “ទិវាជាតិនៃការចង់ចាំ” គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់អនាគតកូនចៅជំនាន់ក្រោយ ដែលទិវានេះ មិនគ្រាន់តែរំលឹកអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែជាមេរៀនប្រវត្តិសាស្ត្រ នៃការបែកបាក់ និងឈឺចាប់ ដែលដានប្រវត្តិសាស្ត្រត្រូវតែចៀសវាងមិនឱ្យកើតមាននាពេលបច្ចុប្បន្ន និងពេលអនាគត។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសលោក អញ្ជើញជាអធិបតីប្រារព្ធពិធី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រុមហ៊ុនអាមេរិកបាននឹងកំពុងវាយតម្លៃលទ្ធភាព និងការចំណាយក្នុងការចាប់ផ្តើមឡើងវិញ នូវរោងចក្រថាមពលនុយក្លេអ៊ែររបស់ប្រទេសអាល្លឺម៉ង់ ដែលធ្លាប់ត្រូវបានបញ្ឈប់ដំណើរការ មួយចំនួនឡើងវិញ។ សេដ្ឋកិច្ចដ៏ធំបំផុតរបស់សហភាពអឺរ៉ុប បាននឹងកំពុងតស៊ូជាមួយនឹង ការកើនឡើងនៃថ្លៃថាមពល និងការធ្លាក់ចុះសេដ្ឋកិច្ចដ៏យូរ។ ប្រទេសអាល្លឺម៉ង់បានប្រកាសបិទម៉ាស៊ីនរ៉េអាក់ទ័រ ចំនួនបីចុងក្រោយរបស់ខ្លួននៅក្នុងខែមេសា ឆ្នាំ២០២៣មកម្ល៉េះ បន្ទាប់ពីការសម្រេចចិត្តរបស់សភាក្រោយទីក្រុង Fukushima ដើម្បីបញ្ឈប់ថាមពលបរមាណូ។ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងទិន្នផលឧស្សាហកម្មរបស់ ប្រទេសនេះស្ថិតនៅក្រោមសម្ពាធ ការអំពាវនាវឱ្យផ្លាស់ប្តូរគោលនយោបាយនេះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្តើមផ្លាស់ប្តូរអ្នកទោស ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរដ៏សំខាន់មួយ ដែលបានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុន។ យោងតាមក្រសួងការពារជាតិនៅទីក្រុងមូស្គូ ភាគីទាំងពីរបានបញ្ជូនទាហាន ២៧០នាក់ និងជនស៊ីវិលប្រមាណជា ១២០នាក់មកវិញកាលពីថ្ងៃសុក្រហើយ វាបានបន្ថែមថា ការដោះដូរនេះនឹងបន្តនៅប៉ុន្មានថ្ងៃខាងមុខនេះ។ យោងតាមក្រសួងបានឱ្យដឹងថា ទាហាន និងជនស៊ីវិលរុស្ស៊ីដែលត្រូវបានដោះលែង ពីការជាប់ឃុំឃាំងរបស់អ៊ុយក្រែន បច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសបេឡារុស្ស ដែលជាសម្ព័ន្ធមិត្ត និងអ្នកជិតខាងដ៏ជិតស្និទ្ធរបស់រុស្ស៊ី។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានចោទប្រកាន់អ៊ុយក្រែនថា បានបង្កើនសកម្មភាពចារកម្ម នៅក្នុងប្រទេសសមាជិកសហភាពអឺរ៉ុប ដោយប្រើប្រាស់កម្លាំងនយោបាយប្រឆាំង ដែលនៅក្នុងប្រទេស។ តាមរយៈការអះអាងនេះធ្វើឡើងចំពេលមាន ការប្រេះឆាផ្នែកការទូតកាន់តែខ្លាំងឡើង រវាងប្រទេសជិតខាង។ ភាពតានតឹងដ៏យូរអង្វែងរវាងហុងគ្រី និងអ៊ុយក្រែនបានកើនឡើងកាលពីដើមខែនេះ នៅពេលដែលប្រទេសទាំងពីរ បានបណ្តេញអ្នកការទូតចំនួន២នាក់រៀងៗខ្លួន បន្ទាប់ពីចោទប្រកាន់គ្នាទៅវិញទៅមកពីបទចារកម្ម។ លោក Orban...
មូស្គូៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា កងកម្លាំងរុស្ស៊ីកំពុងធ្វើការលើការបង្កើត តំបន់ការពារសន្តិសុខតាមបណ្តោយព្រំដែន របស់ប្រទេសជាមួយអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ពូទីន បានឲ្យដឹងនៅឯកិច្ចប្រជុំរដ្ឋាភិបាល ដោយសំដៅទៅលើតំបន់ការពារថា “ទីតាំងបាញ់របស់សត្រូវ កំពុងត្រូវបានបង្ក្រាបយ៉ាងសកម្ម ហើយការងារកំពុងបន្ត” ។ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានកត់សម្គាល់ពីភាពចាំបាច់ដើម្បីចាប់ផ្តើមការងារ ស្តារឡើងវិញនៅតំបន់ព្រំដែននៃទីក្រុង...