តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា នឹងមិនមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះទេ ប្រសិនបើសហរដ្ឋអាមេរិក ព្យាយាមបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់។ លោកបានធ្វើការកត់សម្គាល់នៅក្នុង បទសម្ភាសន៍ផ្ទាល់មួយជាមួយទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋ នៅមុនការចរចានុយក្លេអ៊ែរ ដោយប្រយោលលើកទី៥ រវាងគណៈប្រតិភូអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅទីក្រុងរ៉ូម នៅថ្ងៃសុក្រ។ លោកបានលើកឡើងថា “ភាពខុសគ្នាជាមូលដ្ឋាននៅតែមានរវាងពួកយើង។...
ការ៉ាកាស៖ រដ្ឋមន្ត្រីមហាផ្ទៃវេណេស៊ុយអេឡា លោក Diosdado Cabello បានឲ្យដឹងថា កិច្ចពិភាក្សារវាងប្រទេសវេណេស៊ុយអេឡា និងសហរដ្ឋអាមេរិក ត្រូវបានបន្ត ហើយកំពុងធ្វើឱ្យមានវឌ្ឍនភាព ក្នុងផលប្រយោជន៍នៃប្រទេសទាំងពីរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងកម្មវិធីទូរទស្សន៍ប្រចាំសប្តាហ៍របស់គាត់ លោក Cabello បានលើកឡើងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្រគល់បេសកជនពិសេសលោក Richard...
ភ្នំពេញ ៖ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង នៃការឆបោក ឬឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិត ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់ភាគីពាក់ព័ន្ធ ចូលរួមជំរុញការយល់ដឹងអំពីសុវត្ថិភាពឌីជីថល ជំរុញនវានុវត្តន៍ និងសហការរួមគ្នា ដើម្បីទប់ស្កាត់ និងការពារសុវត្ថិភាពឌីជីថលនាអនាគតរបស់កម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់ លោក ឡុង វីបុណ្យឫទ្ធ អគ្គនាយករងប្រតិបត្តិការ ធនាគារជាតិនៃកម្ពុជា។ ការលើកឡើងរបស់ លោក...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ តបតាមការ អញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។ បើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី២៣...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពកំណត់យកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្ដរជាតិតេជោ លំដាប់ថ្នាក់ ៤F។ ចំណែកឯពិធីសម្ពោធជាផ្លូវការ ព្រលានយន្តហោះអន្តរជាតិតេជោ នឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។ យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចេញផ្សាយនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍...
បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា កាលពីថ្ងៃព្រហស្បតិ៍ បានប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីការពារខ្លួនប្រឆាំងនឹងសេចក្តីសម្រេច របស់តុលាការរដ្ឋបាលកំពូល ដែលបានបញ្ជាឱ្យលោកស្រីបង់ប្រាក់ការខូចខាតជាង ១០ ពាន់លានបាត ស្មើនឹងប្រហែលជាង ៣០០លានដុល្លារអាមេរិក ជុំវិញគម្រោងសន្យាទិញស្រូវ ដែលបរាជ័យរបស់រដ្ឋបាលលោកស្រី។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី តបតាមការអញ្ជើញរបស់លោក ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥ ។...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន២។ របៀបវារៈចំនួន២ រួមមាន ៖ ១/ ការពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួចដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៅទីក្រុងមូស្គូបានរាយការណ៍ថា ប្រព័ន្ធមីស៊ីលប្រតិបតិ្តការ Iskander-M របស់រុស្ស៊ីបានបំផ្លាញប្រព័ន្ធការពារដែនអាកាស Patriot ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដែលដំណើរការដោយយោធាអ៊ុយក្រែន។ នៅក្នុងការបង្ហោះនៅលើបណ្តាញ Telegram របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងបានរាយការណ៍ថា ការវាយប្រហារលើទីតាំងមួយនៅក្នុងតំបន់ Dnepropetrovsk របស់អ៊ុយក្រែន នឹងបានបំផ្លាញរ៉ាដា AN/MPQ-65 ពហុមុខងារ អង្គភាពបញ្ជា ក៏ដូចជាឧបករណ៍បាញ់បង្ហោះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការបាញ់ប្រហារមួយបានកើតឡើង នៅខាងក្រៅទីស្នាក់ការកណ្តាល របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ហៅកាត់ថា CIA នៅជិតទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍។ ការប្រកាស នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនរបស់សហរដ្ឋអាមេរិកដោយក្នុងនោះ ជនសង្ស័យជានារីវ័យក្មេងម្នាក់ ត្រូវសន្តិសុខឃាត់ខ្លួនយកទៅឃុំខ្លួនរួចហើយផងដែរក្រោយព្យាយាម បាញ់រារាំងរថយន្តរបស់នាងភ្លាម។ ហេតុការណ៍នេះ ត្រូវបានគេរាយការណ៍មកថា បានកើតឡើងនៅម៉ោងប្រហែល ៤ទៀបភ្លឺ នៅពេលដែលសន្តិសុខបានប្រទះឃើញរថយន្តមួយគ្រឿង បើកឆ្ពោះទៅច្រកទ្វារធំ...