ភ្នំពេញ៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក (JCI Toul Kork) នឹងរៀបចំកម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត – Yoga & Meditation for Wellbeing” លើកទី៥ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។ កម្មវិធីនេះ នឹងប្រារព្ធធ្វើឡើងនៅក្នុងវត្តនិគ្រោធវ័ន...
ភ្នំពេញ៖ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឆ្លើយតបទៅបុរសឈ្មោះ ប៊ុន រស្មី ហៅប៊ុន ផាកអំពីពាក្យសន្តិភាព មុនពេលបុរសរូបនេះ នឹងមកបំភ្លឹនៅស្នងការនាថ្ងៃ២១ មីនា ស្អែកនេះ តាមការអញ្ជើញរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ។ ការឆ្លើយតបរបស់លោក សំ វិច្ឆិកានេះ បន្ទាប់ពីបុគ្គល...
បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានបដិសេធការរិះគន់ដែលថា លោកស្រីហាក់ដូចជាមិនខ្វល់ខ្វាយពីបញ្ហារបស់សង្គម ដោយនាំកូនៗរបស់លោកស្រី ទៅលេងនៅវាលស្មៅនៃវិមានរដ្ឋាភិបាល ចំពេលមានការតវ៉ារបស់កសិករ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកស្រី ផែតងតាន ត្រូវបានគេប្រដៅព្រោះលោកស្រី បែរជានៅមើលកូនប្រុសស្រីរត់លេង ខណៈកាលពីថ្ងៃអង្គារ...
បរទេសៈ ចៅក្រមសហព័ន្ធរបស់សហរដ្ឋអាមេរិក បានបញ្ជាឱ្យក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលដឹកនាំដោយលោក Elon Musk ឱ្យផ្អាកការរុះរើទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារជំនួយអាមេរិក USAID ដែលទទួលខុសត្រូវក្នុងការ គ្រប់គ្រងជំនួយបរទេសស៊ីវិល និងជំនួយអភិវឌ្ឍន៍...
បរទេស៖ ក្រុមអ្នកសិក្សាបាន កាលពីថ្ងៃពុធបានព្រមានរដ្ឋាភិបាល អំពីការអនុវត្តសំណើរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដើម្បីដោះស្រាយបំណុលគ្រួសារ ដោយនិយាយថា វាប្រហែលជាមិនអាចដោះស្រាយបញ្ហាមូលដ្ឋានបានទេ ហើយថែមទាំងអាចថយក្រោយទៀតផង។ គំនិតរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា , ដើម្បីដោះស្រាយបញ្ហាបំណុលគ្រួសារ ដោយអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនទិញ និងគ្រប់គ្រងបំណុលពីប្រព័ន្ធធនាគារ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២០...
ព្រះវិហារ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹកជាថ្មីដល់កម្លាំងនគរបាល ការពារព្រំដែន ត្រូវសហការជាមួយបណ្ដា អង្គភាពកម្លាំងប្រដាប់អាវុធផ្សេងទៀត បង្កើនការល្បាតតាមបន្ទាត់ព្រំដែន ដោយយកចិត្តទុកដាក់ ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី។ នាឱកាសអញ្ជើញដឹកនាំ ប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៤ ស្ថិតនៅឃុំស្រអែម ស្រុមជាំក្សាន្ត ខេត្តព្រះវិហារ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥។ ក្រសួងមុខងារសាធារណៈ បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ ពិធីបើកបានធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី...
ឡុងដ៍៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បានរំលឹកឡើងវិញ ពីការគាំទ្រ ឥតងាករេ របស់ប្រទេសលោក សម្រាប់អ៊ុយក្រែន នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី នៅល្ងាចថ្ងៃអង្គារ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់វិមាន Downing Street ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា...
មូស្គូ៖ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍នៅថ្ងៃពុធនេះថា សហភាពអឺរ៉ុប បានកត់ត្រាកម្រិតខ្ពស់បំផុតនៃការនាំចូលឧស្ម័នពីប្រទេសរុស្ស៊ី ក្នុងរយៈពេលពីរឆ្នាំ ក្នុងខែមករានេះ ដោយបានទិញឧស្ម័នតាមបំពង់បង្ហូរប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) សរុបចំនួន ១,៩ពាន់លានអឺរ៉ូ (ប្រហែល ២.០៨ពាន់លានដុល្លារ)។ យោងតាមទិន្នន័យរបស់ Eurostat និងការគណនារបស់ TASS បានឲ្យដឹងថា សហភាពអឺរ៉ុបបាននាំចូល LNG...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានឲ្យដឹងថា ទណ្ឌកម្មបន្ថែមនឹងត្រូវដាក់លើប្រទេសវេណេស៊ុយអេឡា លុះត្រាតែប្រទេសនេះទទួលយកពលរដ្ឋរបស់ខ្លួនដែលធ្វើមាតុភូមិនិវត្តន៍ ពីសហរដ្ឋអាមេរិក។ លោក Rubio បានបង្ហោះនៅលើវេទិកាសង្គម X លុះត្រាតែរដ្ឋាភិបាលវេណេស៊ុយអេឡា “ទទួលយកលំហូរនៃជើងហោះហើរនិរទេសដោយគ្មានលេស ឬការពន្យារពេលបន្ថែមទៀត សហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្មថ្មី ធ្ងន់ធ្ងរ និងកើនឡើងខ្លាំងជាងមុនទៅទៀត” ។ ទន្ទឹមនឹងនេះដែរ...