ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ការលាបពណ៌ នយោបាយជ្រុលនិយម រើសអើង និងការស្អប់ខ្ពើម គឺជាប្រភពនៃការបែកបាក់សាមគ្គីភាពផ្ទៃក្នុង ដែលនេះជាអ្វីដែលនាំដល់ការចុះខ្សោយនៃប្រជាជាតិយើងក្នុងអតីតកាល។ ការថ្ឲលែងរបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ធ្វើឡើងស្របពេលថ្ងៃទី១៨ ខែមីនានេះ គឺជាខួបទី៥៥ នៃរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ...
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឲ្យបន្តលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ជាមួយអត្ថប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណ មូលនិធិសមធម៌សុខាភិបាល ។ ការស្នើរបស់លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត នាថ្ងៃ១៧ មីនា ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមណ្ឌលសុខភាពពង្រឹងការ ផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសការខិតខំពន្យល់អំពីអត្ថប្រយោជន៍...
បរទេស៖ Sebastian ‘Baste’ Duterte ដែលកូនប្រុសរបស់អតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានប្ដេជ្ញាថា នឹង «តស៊ូតបវិញ» ប្រឆាំងនឹងការឃុំខ្លួនឪពុក របស់លោកដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬ ICC។ លោក Sebastian ‘Baste’ Duterte ដែលបច្ចុប្បន្នជាអភិបាលក្រុង Davao បានអំពាវនាវឱ្យអ្នកគាំទ្រ “ក្រោកឈរឡើង”...
ភ្នំពេញ៖ ក្នុងជំនួបជាមួយលោក វណ្ណឡាលវ៉ូណា បយធ្លង់ (Vanlalvawna BAWITLUNG) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជានាថ្ងៃ១៧ មីនា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ត្រូវបន្តរក្សាជំហរពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យសុខាភិបាលកម្ពុជា-ឥណ្ឌា តាមរយៈប្រព័ន្ធថែទាំសុខភាព និងភាពជាដៃគូរវាងប្រទេសទាំង២ ជាពិសេសការពង្រឹងច្បាប់ និងលើកកំពស់ទំនុកចិត្តលើវិស័យឯកជន។ ក្នុងជំនួបសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីផែនការ អាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងអាណត្តិទី៧...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានលើកឡើងថាក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស មិនដែលមានសេចក្តីសុខនៅក្នុងខ្លួននោះទេ ។ មិនមានសេចក្តីសុខនៅក្នុងខ្លួនដែលលោកប៉ែន បូណា បាននិយាយនោះដោយសារ ក្រុមជ្រុលនិយមមិនគោរពច្បាប់នាំឲ្យមានទុក្ខទោសផ្នែកច្បាប់ និងម្យ៉ាងទៀតគិតតែពីដើរញុះញង់ឲ្យប្រជាពលរដ្ឋ មានកំហឹងរហូតដល់ឈានទៅបំពានច្បាប់ ។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ថា “មួយក្រុមតូចហ្នឹងដែលប្រកាន់នយោបាយបែបជ្រុលនិយម យើងឃើញហើយគាត់មានសេចក្តីសុខមកពីណា អត់មានទេ រត់ចោលស្រុក ជាប់ទោសទណ្ឌជាហូរហែរ ។...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ហៅកាត់ថាOECDបានបង្ហាញអំពីការព្យាករណ៍របស់ខ្លួនថា កំណើន GDP សកលត្រូវបានព្យាករក្នុងកម្រិតមធ្យមពី៣,២ភាគរយក្នុងឆ្នាំ២០២៤ ដល់ ៣,១ ភាគរយក្នុងឆ្នាំ២០២៥ និងត្រឹមតែ៣ភាគរយប៉ុណ្ណោះនៅក្នុងឆ្នាំ២០២៦ ។ OECD ដដែលបានកត់សម្គាល់ឃើញថា ការពិនិត្យឡើងវិញធ្លាក់ចុះពីការព្យាករណ៍ពីមុនរបស់ខ្លួនឆ្លុះបញ្ចាំងពី របាំងពាណិជ្ជកម្មកាន់តែខ្ពស់នៅក្នុងសេដ្ឋកិច្ច G20 មួយចំនួន និងការកើនឡើងនូវភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ និងគោលនយោបាយដែលថ្លឹងថ្លែងលើការវិនិយោគ និងការចំណាយគ្រួសារ។ អង្គការនេះបានព្រមានថាការកើនឡើងបន្ថែមទៀតនៃរបាំងពាណិជ្ជកម្មនឹងបង្អាក់កំណើនពិភពលោក និងរួមចំណែកដល់សម្ពាធអតិផរណាហើយ...
បរទេស៖ គេហទំព័រព័ត៌មានអាមេរិក Semafor បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីមនុស្សពីរនាក់ដែលដឹងពីបញ្ហានេះថា សហរដ្ឋអាមេរិកកំពុងពិចារណាទទួលស្គាល់តំបន់ គ្រីមៀ ជាផ្នែកមួយនៃប្រទេសរុស្ស៊ី ហើយអាចនឹងជំរុញឱ្យអង្គការសហប្រជាជាតិធ្វើដូចគ្នានេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមគេហទំព័រ Semafor, ប្រធានាធិបតីអាមេរិកលោក Donald Trump មិនបានធ្វើការសម្រេចចិត្តណាមួយឡើយ។ ការពិភាក្សាអំពីស្ថានភាពនៃតំបន់គ្រីមេគឺស្របនឹង...
បាកដាដ៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mohammed Shia’ al-Sudani បានសង្កត់ធ្ងន់ថា ការបន្ធូរបន្ថយ និងកិច្ចសន្ទនា គឺជាផ្លូវដ៏មានប្រសិទ្ធភាពបំផុត ក្នុងការដោះស្រាយវិបត្តិនៅក្នុងតំបន់មួយ ដែលមានលក្ខណៈរសើប និងសំខាន់ដូចជាមជ្ឈិមបូព៌ា។ លោកបានធ្វើការកត់សម្គាល់ចំពេល មានភាពតានតឹងកើនឡើងបន្ទាប់ពី ការវាយប្រហារដោយយោធារបស់ សហរដ្ឋអាមេរិកលើក្រុមហ៊ូទី របស់យេម៉ែន។ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth...
ម៉ូស្គូ៖ ប្រទេសរុស្ស៊ី បានច្រានចោល ការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពណាតូ នៅក្នុងប្រទេសអ៊ុយក្រែន ដោយស្នើឱ្យអ្នកសង្កេតការណ៍គ្មានអាវុធ ឬក្រុមឃ្លាំមើលជនស៊ីវិល បញ្ជូនទៅកាន់ទីនោះ ដើម្បីត្រួតពិនិត្យកិច្ចព្រមព្រៀងសន្តិភាព ដ៏មានសក្តានុពលមួយ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Alexander Grushko បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Izvestia របស់រុស្ស៊ីកាលពីថ្ងៃអាទិត្យថា ការពិភាក្សាស្តីពីកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពនៅអ៊ុយក្រែន នៅតែមិនទាន់គ្រប់អាយុ ហើយគួរតែធ្វើឡើងបន្ទាប់ពី កិច្ចព្រមព្រៀងសន្តិភាពផ្លូវការត្រូវបានឈានដល់។...