ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅតែបន្ដរក្សាការប្រើប្រាស់ទឹកខ្មៅ លុបមិនជ្រះរបស់ក្រុមហ៊ុន MYSORE PAINTS &VARNISH LTD. នៃប្រទេសឥណ្ឌា សម្រាប់ប្រើដំណើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។ នេះប;យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ គ.ជ.ប។ ក្នុងកិច្ចផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើតេស្តទឹកខៅ្មលុបមិនជ្រះ...
ពេលជួបពិភាក្សាការងារជាមួយលោក Olaf Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ តាមប្រព័ន្ធវីដេអូនិងសន្ទនាគ្នា តាមទូរស័ព្ទជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំងដោយឡែក ពីគ្នាថ្ងៃកាលពីថ្ងៃទី៩ និងថ្ងៃទី១០ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា នឹងគាំទ្រប្រទេសអឺរ៉ុបក្តាប់ជាប់ សន្តិសុខរបស់អឺរ៉ុបក្នុងដៃរបស់ខ្លួន ។ រយៈពេលពីរខែបានកន្លងផុតទៅហើយ ប៉ុន្តែការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន មិនត្រឹមតែគ្មានតម្រុងត្រូវ...
ភ្នំពេញ៖ ក្នុងឱកាសនៃកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយលោក Antony Blinken រដ្ឋមន្រី្តការបរទេសសហរដ្ឋអាមេរិក ។
ភ្នំពេញ៖ ថ្លែងចេញពីសហរដ្ឋអាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ត្រូវទៅចាក់វ៉ាក់សាំងដូសជំរុញ ឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍។ តាមរយៈសារសំឡេងចេញ ពីសហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជា មិនមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧ថ្ងៃមកហើយ។ សម្ដេចតេជោ បញ្ជាក់ថា...
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា នៅទូទាំងពិភពលោក សមាជិកភាពរបស់ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានមានចំនួនជិត ១៨០ក្រុមហ៊ុន បានបង្កើតប្រាក់ចំណូលជិត ៧ទ្រីលានដុល្លារអាមេរិក និងផ្តល់ការងារប្រមាណជាង ១៤.៥លាននាក់។ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ បានចូលរួមអម សម្តេចតេជោ...
ភ្នំពេញ៖ តុលាការកំពូល កាលពីពេលថ្មីៗនេះ បានប្រកាសសាលដីកា តម្កល់ ទោស កំបាំងមុខ ទណ្ឌិត ឈ្មោះ អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez-Davidson) ជាអតីតស្ថាបនិកចលនាមាតាធម្មជាតិ ជាប់គុក ២០ ខែ ដដែល ជាប់ពាក់ព័ន្ធនឹងបទល្មើស«សមគំនិត ក្នុងអំពើញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម»...
បឺលីន៖ រដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុ លោក Robert Habeck បានឲ្យដឹងក្នុងអំឡុងសុន្ទរកថារបស់លោក នៅក្នុងសភាជាន់ទាបរបស់ប្រទេសនេះ ដោយលើកឡើងថា ប្រទេសអាល្លឺម៉ង់ កំពុងប្រឈមមុខនឹងទណ្ឌកម្មថាមពល ដែលដាក់ដោយប្រទេសរុស្ស៊ី។ លោក Habeck បានលើកឡើងថា “យើងបានរៀបចំខ្លួន យើងសម្រាប់ស្ថានភាព” ដោយកត់សម្គាល់ថា ទីផ្សារថាមពលបានផ្តល់ជម្រើសគ្រប់គ្រាន់ និងអាចទូទាត់សង សម្រាប់ការបាត់បង់ឧស្ម័នពីប្រទេសរុស្ស៊ី។ ក្រុងម៉ូស្គូកាលពីថ្ងៃពុធ...
សេអ៊ូល៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៣២,៤៥១ករណគ គិតត្រឹមពាក់កណ្តាលអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ធៀបនឹង ២៤ ម៉ោងមុន ដែលបង្កើនចំនួនអ្នកឆ្លងសរុបដល់ ១៧,៧២៧,០៨៦ ករណី។ ករណីផ្ទុកប្រចាំថ្ងៃបានធ្លាក់ចុះពី ៣៥៩០៦ករណីកាលពីថ្ងៃមុន ប៉ុន្តែវាខ្ពស់ជាងចំនួន ២៦៧០១ករណី កាលពីមួយសប្តាហ៍មុន នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ...
សេអ៊ូល៖ របាយការណ៍របស់រដ្ឋាភិបាល បានឲ្យដឹងនៅថ្ងៃសុក្រនេះថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង កំពុងប្រឈមមុខនឹងការព្រួយបារម្ភ អំពីកំណើនការនាំចេញយឺត ការធ្លាក់ចុះនៃការវិនិយោគ និងអតិផរណាខ្ពស់ ទោះបីជាមានការស្ទុះងើបឡើងវិញ នៃការប្រើប្រាស់ និងការងារក៏ដោយ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹង នៅក្នុងរបាយការណ៍សេដ្ឋកិច្ចប្រចាំខែ របស់ខ្លួនដែលហៅថា Green Book ថាសេដ្ឋកិច្ចកូរ៉េខាងត្បូងមើលឃើញ ការងើបឡើងវិញជាបន្តបន្ទាប់នៃការងារ និងហានិភ័យកម្រិតមធ្យម សម្រាប់ការប្រើប្រាស់ឯកជន...
ភ្នំពេញ៖ ក្នុងជំនួបនៅរដ្ឋធានីវ៉ាស៊ីនតោន ទឹកដីសហរដ្ឋអាមេរិក លោក Muhammad Lutfi រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី បានអញ្ជើញលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេស G20 ដែលគ្រោងនឹងប្រព្រឹត្តទៅខែកញ្ញាខាងមុខ នៅឥណ្ឌូនេស៊ី ។ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោក...