វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួននឹងមិនធ្វើតេស្ដមីស៊ីលប្រឆាំង ផ្កាយរណបដ៏បំផ្លិចបំផ្លាញ ដែលបង្កើតបរិមាណដ៏ច្រើន នៃកំទេចកំទីក្នុងគន្លង និងបង្កគ្រោះថ្នាក់ដល់ សុវត្ថិភាពអវកាសយានិក និងផ្កាយរណបនោះឡើយ ដោយក្លាយជាប្រទេសដំបូងគេ ដែលធ្វើការប្តេជ្ញាចិត្តបែបនេះ។ សហរដ្ឋអាមេរិកបានរិះគន់រុស្ស៊ី និងចិន សម្រាប់ការធ្វើតេស្ដបែបនេះ ដោយទីក្រុងមូស្គូ មួយបានអនុវត្តកាលពីឆ្នាំមុន ដឹកនាំអវកាសយានិកនៅលើ ស្ថានីយអវកាសអន្តរជាតិ ដើម្បីជ្រកកោនជាបណ្តោះអាសន្ន។ អនុប្រធានាធិបតីលោកស្រី Kamala Harris...
ភ្នំពេញ៖ លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ត្រីមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធបានប្រមាណជា១ ២៦៣.០៧ លានដុល្លារ ស្មើនឹង៤៤.៨០% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំ ឆ្នាំ២០២២ កើនឡើង ២២.២៥%។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន អគ្គនាយករដ្ឋាពន្ធដារ។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែមីនា និងត្រីមាសទី១...
ចូហានណេសប៊ឺក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ថា លោក Cyril Ramaphosa ប្រធានាធិបតីអាហ្រ្វិកខាងត្បូង បានប្រកាសពីស្ថានភាពគ្រោះមហន្តរាយជាតិ កាលពីយប់ថ្ងៃចន្ទ ខណៈដែលទឹកជំនន់កាលពីសប្តាហ៍មុន ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខេត្ត KwaZulu-Natal បានកើនឡើងដល់រាប់ពាន់លានដុល្លារអាមេរិក ។ លោក Ramaphosa បានលើកឡើងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍របស់លោកថា គណៈរដ្ឋមន្ត្រីបានជួបប្រជុំគ្នានៅក្នុងសម័យប្រជុំពិសេសមួយ កាលពីយប់ថ្ងៃអាទិត្យ ហើយបានសម្រេចចិត្តប្រកាសរដ្ឋ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្សចំនួន ១២នាក់ បានជាប់ក្រោមគំនរនៃអគារ នៅក្នុងហេតុការណ៍មួយនៃ ការរលំបាក់ផ្សារមួយកន្លែង នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។ ទូរទស្សន៍ Metro បានរាយការណ៍ថា មនុស្សតិចបំផុតចំនួន ១២នាក់ បានកប់នៅក្រោមគំនរនៃអគារផ្សារ មួយកន្លែងដែលបានដួលរលំ នៅក្នុងស្រុក Banjar ខេត្ត...
LVIV៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ថា កងកម្លាំងរុស្ស៊ីបានបើកការ វាយលុកដែលរំពឹងទុករបស់ពួកគេ នៅភាគខាងកើតអ៊ុយក្រែន ដោយព្យាយាមរុញច្រានតាម ខ្សែការពារតាមបណ្តោយជួរមុខ ទាំងមូលនៅព្រឹកថ្ងៃអង្គារនេះ នៅក្នុងអ្វីដែលមន្ត្រីអ៊ុយក្រែន បានពិពណ៌នាថា ជាដំណាក់កាលទី២នៃសង្រ្គាម។ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា...
ភ្នំពេញ៖ អំណោយសម្រាប់ប្រយុទ្ធប្រឆាំង ទៅនឹងការរីករាលដាលជំងឺកូវីដ-១៩ ជាច្រើនមុខ ត្រូវបានអង្គការទស្សនៈពិភពលោក World Vision យកមកប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ដេីម្បីចូលរួមចំណែក ឧបត្ថម្ភគាំទ្រដល់យុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាល ជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ។ ពិធីប្រគល់និងទទួលសម្ភារៈខាងលើនេះ ត្រូវបានធ្វើឡើង នារសៀលថ្ងៃទី១៩ មេសាឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក សេង វណ្ណៈ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានហាមឃាត់ការផ្សព្វផ្សាយលក់ ផលិតផលជំនួយអារម្មណ៍ផ្លូវភេទឈ្មោះ PHILTER (BLACK ROSE) ដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងឡើយ។ ការលើកឡើងរបស់ក្រសួងសុខាភិបាល បន្ទាប់ពីពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ Vail Shap កំពុងផ្សព្វផ្សាយលក់ ផលិតផលជំនួយអារម្មណ៍ផ្លូវភេទឈ្មោះ PHILTER (BLACK ROSE) គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពី...
ភ្នំពេញ៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២២ ក្រុមការងារតាមដានគេហទំព័រហ្វេសប៊ុករបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទទួលសំណូមពរ និងសំណួរពីប្រជាពលរដ្ឋចំនួន ២៦៩គណនី ក្នុងនោះ ដោះស្រាយបានចំនួន ៥៨គណនី ខណៈ១៣៧គណនីទៀត កំពុងដោះស្រាយ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ សម្ដេច...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្ត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១៤នាក់ទៀត ខណៈជាសះស្បើយចំនួន១២នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ០៩០នាក់ អ្នកជាសះស្បើយចំនួន ១៣២ ៨០១នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៥នាក់ ៕
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកផ្ដល់ប្រាក់ឧបត្ថម្ភដល់ កម្មករនិយោជិតចំនួន ១,៩២៩នាក់ នៃសហគ្រាសទាំង១៤ នៃវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៨០)។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី១៨ មេសា បានឲ្យដឹងថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់...