កំពត ៖ ករណីរឿងចាក់សាំង ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវឱ្យបញ្ចប់ការវែកញែក នៅតាមបណ្ដាញសង្គម ព្រោះថា មានរឿងតិចតួច និយាយគ្នាទៅ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត» នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន...
ភ្នំពេញ៖ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានច្រានចោលថា ពុំមានករណីមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ក្នុងស្រុកលើកដែក ខេត្តកណ្តាលជាប់ព្រំដែនវៀតណាម យកលុយពីក្រុមអាជីវករពី២០ទៅ៣៥ម៉ឺនរៀល ក្នុង១រថយន្តដែលដឹកទំនិញពីវៀតណាមកនោះ ។ ការចេញមកបដិសេធរបស់អ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នេះ បន្ទាប់ពីមានការចុះផ្សាយជាបន្តបន្ទាប់កាលពីថ្ងៃ១៤ មេសា ថា “អាជីវករអះអាងរឿងបង់លុយចូល ហោប៉ៅ មន្ត្រីច្រកទ្វារព្រំដែនក្អមសំណអស់ចាប់ពី ២០ ទៅ ៣៥ម៉ឺនរៀលក្នុង១ឡាន” ។ ក្នុងនោះក៏មាន...
បរទេស៖ យោងតាមនាយកដ្ឋានអង្កេតការរញ្ជួយដីរបស់នាយកដ្ឋានឧតុនិយមថៃ បានឱ្យដឹងថា ការរញ្ជួយដីចំនួន ៧ ដង ត្រូវបានកត់ត្រានៅក្នុងទីក្រុង Mae Hong Son និងតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ាកាលពីព្រឹកថ្ងៃចន្ទនេះ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ចន្លោះពីពាក់កណ្តាលអធ្រាត្រដល់ម៉ោង ៧ព្រឹក ការរញ្ជួយដីចំនួន ៧ដង...
ភ្នំពេញ ៖ ឆ្លៀតក្នុងឱកាសចូលរួមសម្ពោធកំពង់ផែនាខេត្តកំពតទេសចរណ៍អន្តរជាតិកំពត នាព្រឹកថ្ងៃ២១ មេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា នាពេលខាងមុខ នឹងនាវាចម្បាំងរបស់ប្រទេសអាមេរិក រុស្ស៊ី ឥណ្ឌា និងវៀតណាម ចូលសំចតនៅកំពង់ផែរាម ។ ការប្រកាសទុកជាមុនរបស់សម្តេចធិបតីនេះ បន្ទាប់ពីនាវាជប៉ុន ត្រូវបានអនុញ្ញាតឲ្យចូលសំចតមុនគេនៅផែរាម ក្រោយពីកំពង់ផែរាម ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការកាលពីកន្លងទៅថ្មីៗនេះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអេស្តូនីលោក Margus Tsahkna បានអះអាងថា រុស្ស៊ីអាចឈ្លានពានប្រទេសបាល់ទិក ប៉ុន្តែអង្គការណាតូនៅតែមានពេលជាច្រើនឆ្នាំដើម្បីរៀបចំការប្រយុទ្ធនេះនោះទេ។ ទោះបីជាយ៉ាងណាក្តីប្រធានាធិបតី Vladimir Putin បានច្រានចោលការអះអាងម្តងហើយម្តងទៀតដែលថាទីក្រុងមូស្គូថាមានផែនការឈ្លានពានណាមួយចំពោះសមាជិកណាតូថាជាសមហេតុសមផលដែលមានបំណងបំភ័យប្រជាជននៅអឺរ៉ុបខាងលិច និងបង្ហាញអំពីភាពត្រឹមត្រូវនៃការកើនឡើងដ៏ធំនៃការចំណាយយោធា។ នៅក្នុងបទសម្ភាសន៍ជាមួយ France 24 កាលពីថ្ងៃសុក្រលោក Tsahkna បានអះអាងថា យើងមានពេលពីរបីឆ្នាំដើម្បីរៀបចំសម្រាប់សមត្ថភាពឈ្លានពានពេញលេញរបស់ រុស្ស៊ី...
កំពត ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី មានប្រជាពលរដ្ឋជិះរថយន្ដក្រុងដោយឥតគិតថ្លៃ រៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញចំនួន ៨៥៨៤៩នាក់ ដោយសន្សំថវិកាជូនពលរដ្ឋជាង ១លាន ៧សែនដុល្លារ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត...
កំពត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា មិនបានប្រកាន់ជំហរយកប្រទេសណាមួយ ផ្តាច់ចោលប្រទេសណាមួយនោះទេ ខណៈដែលកម្ពុជា មានទំនាក់ទំនងជាមួយគ្រប់បណ្តាប្រទេសលើពិភពលោក។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងជាការឆ្លើយតប ទៅនឹងមតិ និងការវិភាគរបស់ក្រុមអ្នកនយោបាយមួយចំនួនតូចដែលនៅក្រៅប្រទេស លើកឡើងថា កម្ពុជា កំពុងស្រវាចាប់ចិន ហើយបោះចោលសហអាមេរិក...
ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន ២គ្រឿង បានចូលចតនៅ កំពង់ផែមូលដ្ឋានសមុទ្ររាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩-២២ ខែមេសា ឆ្នាំ២០២៥ ។ នាវាកងស្វ័យការពារជើងទឹកជប៉ុននេះ ដឹកនាំដោយលោកវរនាវីឯក SHINSUKE AMANO មេបញ្ជាការកងពលធំបោសសំអាតមីនលេខ៣...
អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយរូប ដែលមានគណនីឈ្មោះ Kuch Naren បានបញ្ចេញទស្សនៈជុំវិញរឿងដែលកំពុងផ្ទុះ និងល្បីខ្លាំងក្នុងបណ្ដាញសង្គម គឺរឿង«អ្នកជិះឡានទំនើប និងបុគ្គលិកចាក់សាំង ជជែកវែកញែករឿងលុយ ១០០០ ឬ២០០០ រៀល » ។ នេះជាខ្លឹមសារទាំងស្រុងរបស់គណនីហ្វេសប៊ុកឈ្មោះ Kuch Naren ដែលបានសរសេរបង្ហោះនាថ្ងៃទី១៩ មេសានេះ «រាល់ពេលមានបញ្ហាកើតឡើង គឺយើងត្រូវរកចំណុចកណ្តាលដើម្បីដោះស្រាយ។ រឿងលុយកាក់នេះទៀតសោត...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ តាន់ស្រ៊ី ដាតុ វីរ៉ា ម៉ូហាម៉ាដ ហាហ្វីស៊ូដេឌីន ប៊ីនចាន់តាន់ មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី និងលោកស្រី នឹងដឹកនាំប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២៣ ខែមេសា...