ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានថ្លែងថា ចិន-កម្ពុជា នឹងរួមគ្នាដើម្បីការពារសន្តិសុខ ការពារយុត្តិធម៌លើឆាកអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាស្នូល។ ការលើកឡើងរបស់លោកទូត ខាងលើនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ពោលមួយថ្ងៃបន្ទាប់ពី ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា កិច្ចចរចាសន្តិភាពអ៊ុយក្រែន នៅតែលំបាក ខណៈមានវឌ្ឍនភាពមួយចំនួន។ លោក Peskov បានលើកឡើងថា រុស្ស៊ីស្វែងរកការដោះស្រាយជម្លោះអ៊ុយក្រែន ដោយគិតពីផលប្រយោជន៍របស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ការរីកចម្រើនត្រូវបានធ្វើឡើងដូចជា ការផ្អាកជាបណ្តោះអាសន្ននៃការធ្វើកូដកម្ម លើហេដ្ឋារចនាសម្ព័ន្ធថាមពល។ ដោយអត្ថាធិប្បាយលើបទឈប់បាញ់នេះ លោក...
ហ្គាហ្សា៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃសុក្រ បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៤៥នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារការពារជនស៊ីវិល នៅក្នុងតំបន់ហ្គាហ្សា។ លោក Mahmoud Basal អ្នកនាំពាក្យការពារជនស៊ីវិល បានឲ្យដឹងថា នៅទីក្រុងខាន់យូនីស ភាគខាងត្បូងតំបន់ហ្គាហ្សា មនុស្ស ១០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល សំដៅលើផ្ទះលំនៅដ្ឋានមួយ ដែលជាកម្មសិទ្ធិរបស់គ្រួសារ...
ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកស្រី កាន់ ចន្រ្ទា ទៀ វិញ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីកាត់ខ្សែបូរ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឈាបនដ្ឋាន និងសាលាបុណ្យស្ថិតនៅ វត្តគីរីសាគរ(ហៅវត្តចម្លងគោ) ដែលស្ថិតនៅ ភូមិចម្លងគោ ឃុំថ្មសរ...
ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា អ្នកដឹកនាំដែលធ្វើឱ្យប្រទេសពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយ ដែលបន្លាចប្រជាពលរដ្ឋឱ្យភិតភ័យ។ តាមរយៈបណ្ដាញសង្គម នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ លោក ប៉ែន បូណា បានឱ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ ដែលទើបតែកន្លងទៅនេះមានសភាពអធិកអធមយ៉ាងក្រៃលែង។ ភ្ញៀវទេសចរជាតិ និងបរទេសចំនួនជិត ២៤លាននាក់...
មូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ីកាលពីថ្ងៃទី១៧ ខែមេសា បានធ្វើការតវ៉ាយ៉ាងខ្លាំងជាមួយប្រទេសជប៉ុនជុំវិញផែនការរបស់ទីក្រុងតូក្យូ ដើម្បីធ្វើសមយុទ្ធមីស៊ីលប្រឆាំងនាវានៅជិតព្រំដែនប្រទេសរុស្ស៊ី។ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ីបានធ្វើការតវ៉ាជាមួយស្ថានទូតជប៉ុន នៅទីក្រុងមូស្គូ ជុំវិញគម្រោងរបស់ប្រទេសជប៉ុន ដើម្បីធ្វើសមយុទ្ធជាមួយប្រព័ន្ធមីស៊ីលប្រឆាំងនាវា SSM-1 ដែលបំពាក់ដោយមីស៊ីល Type-88 នៅលើកោះហុកកៃដូ ក្បែរព្រំដែនរុស្ស៊ី ក្នុងខែមិថុនា។ សេចក្ដីថ្លែងការណ៍បានឲ្យដឹងថា ទីក្រុងម៉ូស្គូចាត់ទុកសកម្មភាពយោធា “បង្កហេតុ”...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងអនុក្រឹត្យ ចំនួន២ រួមមាន៖ ទី១- អនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា និងទី២- អនុក្រឹត្យស្តីពីការដាក់មន្ត្រីនគរបាលជាតិ ឱ្យស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស នៅសាលប្រជុំនៃទីស្តីការក្រសួងមហាផ្ទៃ។ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានថ្កោលទោសការកែសម្រួល ពន្ធគយរបស់សហរដ្ឋអាមេរិក លើកញ្ចប់តម្លៃទាបថាជា “ការរំខាន” ដោយកត់សម្គាល់ថា វិធានការនេះនឹង “ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ផលប្រយោជន៍អ្នកប្រើប្រាស់អាមេរិក”។ អ្នកនាំពាក្យចិនលោកស្រី He Yongqian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ ដោយសង្កត់ធ្ងន់ថា ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនផ្តល់ នូវអត្ថប្រយោជន៍ពិសេសដូចជាប្រសិទ្ធភាពខ្ពស់ ការដឹកជញ្ជូនលឿន និងការចំណាយទាប។ អ្នកនាំពាក្យរូបនេះបានបន្តទៀតថា វាមិនត្រឹមតែបំពេញតម្រូវការដែលកំពុង...
បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុន Saigon Jewelry បានកើនឡើង 1.7% ដល់កម្រិតខ្ពស់បំផុតគឺ ១២០ លានដុង ស្មើនឹងប្រហែល ៤.៦៣៨,៥៨ ដុល្លារអាមេរិក ក្នុងមួយតម្លឹង គិតមកត្រឹមព្រឹកថ្ងៃសុក្រនេះ។ តម្លៃមាសបានកើនឡើង 2.14% ដល់កម្រិតខ្ពស់រហូតដល់ ១១៩,៥ លានដុងក្នុងមួយតម្លឹង ដែលជាកំណត់ត្រាថ្មីមួយផងដែរ។ យោងតាមសារព័ត៌មាន VN...
ភ្នំពេញ៖ លោក វ៉ាង តុងចូវ (Wang Tongzhou) ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការសាងសង់ព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបានជោគជ័យ តាមផែនការកំណត់ ប្រកបដោយគុណភាពខ្ពស់ ។ ការប្តេជ្ញាចិត្តរបស់ប្រធានក្រុមហ៊ុនខាងលេីនេះ ធ្វេីឡេីងក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត...