បរទេស៖ ប្រទេសឥណ្ឌា នាពេលបច្ចុប្បន្ននេះ តាមសេចក្តីរាយការណ៍ កំពុងតែពិចារណាបន្តនាំ ចេញថ្នាំវ៉ាក់សាំងកូវីដ១៩ឆាប់ៗនេះ ដែលជាចម្បងគឺនាំទៅតំបន់អាហ្វ្រិក ស្របពេលដែលខ្លួនបានចាក់ថ្នាំវ៉ាក់សាំង ឲ្យដល់មនុស្សពេញវ័យភាគច្រើន ហើយការផ្គត់ផ្គង់បាន មានការកើនឡើងខ្លាំង។ ប្រភពមួយ ដែលបដិសេធសុំមិនបញ្ចេញឈ្មោះ ព្រោះមិនទទួលបានសិទ្ធិនិយាយ ប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ ស្តីពីរឿងនេះនោះ បាននិយាយប្រាប់ដូច្នេះថា “ការសម្រេចចិត្តនាំចេញ គឺជាកិច្ចព្រមព្រៀងបានធ្វើរួចហើយ ហើយប្រទេសឥណ្ឌាចង់ជួយអាហ្វ្រិកទាំង រឿងថ្នាំវ៉ាក់សាំងនិងទម្រង់ ប្រតិបត្តិការកូវីដ១៩របស់ខ្លួន”...
ភ្នំពេញ៖ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានរៀបចំវេទិកាពិភាក្សា ជាមួយអ្នកសារព័ត៌មាន តាមប្រព័ន្ធ Zoom ក្រោមប្រធានបទ «ការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប»។ វេទិកាតាមប្រព័ន្ធ Zoom នាពេលព្រឹកនេះ មានវាគ្មិនចូលរួមដោយ លោក ពុយ គា អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជា លោក លុយ...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក ៣រូប គឺលោក ចច ដាប់ប៊លយូ ប៊ូស លោក ប៊ីល គ្លីនតុន និងលោកប៉ារ៉ាក់ អូបាម៉ា បានចូលរួមជុំគ្នា នៅពីក្រោយក្រុមថ្មីមួយ ដែលមានគោលដៅគាំទ្រ ដល់ជនភៀសខ្លួន មកពីប្រទេសអាហ្វហ្គានីស្ថាន ដែលចូលទៅរស់នៅសហរដ្ឋអាមេរិក ក្រោយការដកទ័ព របស់អាមេរិកថ្មីៗនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កម្មវិធី...
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន និងកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានបា្ររព្ធធ្វើកិច្ចពិភាក្សាគ្នា ក្នុងទីក្រុងសេអ៊ូល ស្របពេលមានក្តីព្រួយបារម្ភ ជុំវិញការបាញ់តេស្តមីស៊ីលថ្មីៗនេះ របស់កូរ៉េខាងជើង និងកិច្ចចរចាលុបបំបាត់ នុយក្លេអ៊ែជាប់គាំង រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន។ ជំនួបគ្នានេះ គឺត្រូវបានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពី កូរ៉េខាងជើងបាននិយាយថា ខ្លួនទើបបានធ្វើតេស្តគ្រួសមីស៊ីល វាយប្រហារក្នុងចម្ងាយឆ្ងាយ យុទ្ធសាស្ត្រថ្មីមួយ បានយ៉ាងជោគជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ...
បាងកក៖ ប្រទេសថៃនៅថ្ងៃពុធនេះ បានកត់ត្រាករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៣,៧៩៨ករណី និងការស្លាប់ចំនួន ១៤៤ នាក់ទៀត នេះបើយោងតាមមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ (CCSA)។ (CCSA) ដែលជាក្រុមការងារ ពិសេសទទួលបន្ទុកជំងឺកូវីដ-១៩ របស់ប្រទេសថៃ បានឲ្យដឹងថា ការឆ្លងថ្មីភាគច្រើនត្រូវបាន រកឃើញនៅតាមរោងចក្រផ្សារ និងកន្លែងបោះជំរុំកម្មករសំណង់។ រដ្ឋធានីបាងកក បានបញ្ជាក់ពីករណីថ្មីចំនួន ២,៧៧២...
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២១ ប្រព័ន្ធធនាគារមានទ្រព្យ សកម្មសរុប ២២១,៨ ទ្រីលានរៀល កើនឡើង១៧,៦% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ ស្របពេលប្រាក់បញ្ញើ បានកើនឡើង១៩,៧% ចំនួន ១៣០,៨ ទ្រីលានរៀល។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ធនគារជាតិនៃកម្ពុជា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើធនាគារពិភពលោក (World Bank) ជួយគាំទ្រខ្សែច្រវាក់ផលិតកម្មបន្លែ និងពង្រឹងផលិតភាពផលិតកម្មបន្លែ នៅទូទាំងប្រទេសកម្ពុជា ហើយបន្តធ្វើទំនើបកម្មនូវវិស័យកសិកម្ម។ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Maryam Salim នាយកគ្រប់គ្រងធនាគារពិភពលោកថ្មី ប្រចាំកម្ពុជា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១...
បរទេស៖ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឈានទៅដល់កិច្ចព្រមព្រៀងមួយ ជាមួយនឹងក្រុមហ៊ុនផលិត ឱសថធំៗលើលោកដូចជា AstraZeneca និង Pfizer ផងដើម្បីធ្វើការលើក ស្ទួយដល់កិច្ចការងារ វិនិយោគទៅលើវិស័យសុខាភិបាល។ កិច្ចព្រមព្រៀងដែលបាន ធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ តាំងពិពណ៍ដ៏ធំមួយនៅក្នុងទីក្រុង Riyadh ឆ្នាំ២០២១ ដែលបានដំណើរការ ចាប់ពីថ្ងៃអង្គារទៅដល់ ថ្ងៃព្រសហ្បតិ៍ នេះបើយោងតាមការ បញ្ជាក់ដោយក្រសួង...
បរទេស៖ កាលពីថ្ងៃចន្ទកន្លងទៅលោក Qin Gang អគ្គរដ្ឋទូតចិនប្រចាំ នៅសហរដ្ឋអាមេរិក បានធ្វើការប្រកាសអំពាវនាវ ទៅដល់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក្នុងការបង្កើនកិច្ចខំប្រឹងប្រែងឲ្យ បានខ្លាំងបំផុតដោយផ្តោតសំខាន់ ទៅលើកិច្ចសហប្រតិបត្តិការ ទៅលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងគ្នា។ លោក Qin បានបញ្ជាក់ថា តាមការស្រាវជ្រាវចុងក្រោយដោយ USCBC (US-China Business Council) សម្រាប់ទំនាក់ទំនងរវាងអាមេរិក...
បរទេស៖ នាយករដ្ឋមន្ត្រីនៃ ប្រទេសសិង្ហបុរីលោក Lee Hsien Loong កាលពីថ្ងៃអង្គារម្សិលមិញ បានជួបជាមួយនឹង លោករដ្ឋមន្ត្រីក្រសួងការទេសចិន Wang Yi ដើម្បីជួបពិភាក្សគ្នា។ ជាលទ្ធផលនៃកិច្ចប្រជុំភាគី ទាំងពីរបានសម្រេចក្នុងការបង្ហាញ នូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការ ពង្រឹងនិងការលើកស្ទួយដល់ កិច្ចការងារសហប្រតិបត្តិការ នៅលើគ្រប់វិស័យព្រមទាំង ការងារដើម្បីជម្រុញចំណងទំនាក់ទំនង រវាងចិននិងអាស៊ាន។ នៅក្នុងកិច្ចពិភាក្សានោះ ផងដែរលោកWang...