កាលពីថ្ងៃទី១៣ ខែវិច្ឆិកា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកយកព័ត៌មានបានសួរថា៖ លោកស្រី សាណាអេ តាកាអ៊ីឈី នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងនាពេលថ្មីៗនេះថា បើតំបន់ដីគោកនៃប្រទេសចិនប្រើកម្លាំងអាវុធទៅលើតំបន់តៃវ៉ាន់វាមានលទ្ធភាពអាចនឹងបង្កើតជា «វិបត្តិពាក់ព័ន្ធនឹងការស្លាប់រស់របស់ជប៉ុន»។ យោងតាមការផ្សាយដំណឹងឱ្យដឹងថា លោកស្រី តាកាអ៊ីឈី បានអះអាងក្នុងអំឡុងពេលចូលរួមការជជែកដេញដោលនៅរដ្ឋសភាថា ការលើកឡើងពាក់ព័ន្ធនេះគឺស្របនឹងទស្សនៈរបស់រដ្ឋាភិបាលជប៉ុន ដូច្នេះលោកស្រីគ្មានបំណងដកវិញ ឬលុបចោលវានោះទេ។ តើប្រទេសចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?
លោក He Lifeng សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Greenberg អនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលនិងលោក Orlins ប្រធានគណៈកម្មាធិការជាតិស្តីពីនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិននៅទីក្រុងប៉េកាំងកាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា។ លោក He Lifeng បានថ្លែងថា ចិននិងសហរដ្ឋអាមេរិកមានលំហសហប្រតិបត្តការយ៉ាងទូលំទូលាយលើវិស័យពាណិជ្ជកម្ម ចិននិងសហរដ្ឋអាមេរិកគួរតែដើរស្របតាមទិសដៅតែមួយ រួមគ្នាគាំពារឱ្យបានល្អនិងអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួម និងសមិទ្ធផលសំខាន់ៗនៃកិច្ចជំនួបប្រមុខរដ្ឋទាំងពីរនៅក្រុងប៊ូសាន បង្កើនកិច្ចសហប្រតិបត្តិការនិងគ្រប់គ្រង់ការខ្វែងគំនិត ជំរុញឱ្យទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកអភិវឌ្ឍដោយនឹងនរ រំពឹងថាគណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក...
នៅថ្ងៃទី១១ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយស្តីពី “អភិបាលកិច្ចសកល ប្រតិបត្តិការយុវជន” ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក្រោមប្រធានបទ“យុវជនរួមគ្នាពិភាក្សាអំពីអភិបាលកិច្ចសកល និងរួមគ្នាបង្កើតអនាគតទំនើបសម្រាប់ប្រទេសចិននិងអាហ្វ្រិក”បានបើកធ្វើនៅទីក្រុងចូហានណេសប៊ឺក ប្រទេសអាហ្វ្រិកខាងត្បូង។ ពេលថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរ លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានគូសបញ្ជាក់ថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនផ្តោតការយកចិត្តទុកដាក់ចំពោះយុវជនពិភពលោក ភ្ជាប់ទំនាក់ទំនងជាមួយយុវជនពិភពលោក និងគាំទ្រយុវជននៅជុំវិញពិភពលោកជាប់រហូតមក យើងនឹងបង្កើតវេទិកាផ្លាស់ប្តូរកាន់តែច្រើនសម្រាប់ការប្រមូលផ្តុំតម្រិះប្រាជ្ញា និងការពិគ្រោះពិភាក្សាជាមួយគ្នាតាមរយៈ ប្រព័ន្ធផ្សព្វផ្សាយសកលដែលមាន៨៥ភាសា វេទិកាប្រព័ន្ធផ្សព្វផ្សាយចម្រុះ CGTN...
កិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលប្រារព្ធធ្វើនៅពេលមុននេះមិនជាយូរប៉ុន្មានបានពិនិត្យពិភាក្សានិងអនុម័តលើ«សំណើរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការតាក់តែងផែនការអភិវឌ្ឍជាតិ ៥ ឆ្នាំទី ១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិចិន»ដោយបានផ្តោតលើគោលដៅថ្មីស្តីពីការអភិវឌ្ឍនៃការធ្វើទំនើបកម្មតាមបែបផែនចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខរហូតដល់រយៈពេលកាន់តែយូរអង្វែង ។ បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់កើតមានក្នុងអំឡុងពេលមួយសតវត្សរ៍កន្លងទៅកំពុងវិវត្តទៅមុខយ៉ាងលឿន សេដ្ឋកិច្ចសកលងើបឡើងវិញដោយទន់ខ្សោយ ហើយហានិភ័យភូមិសាស្ត្រនយោបាយបានកើនឡើង ។ ផែនការគោលថ្មីសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិនដែលបានគ្រោងដោយកិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ មិនត្រឹមតែពាក់ព័ន្ធដល់ទិសដៅអភិវឌ្ឍន៍របស់ប្រទេសចិនខ្លួនឯងប៉ុណ្ណោះទេ...
ភ្នំពេញ ៖ តាមរយៈជួបពិភាក្សាតាមទូរសព្ទជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, លោក Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក នឹងបន្តតាមដានដោយយកចិត្តទុកដាក់ ដើម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡើងវិញនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេសរថា «នាយប់ថ្ងៃទី ១៤ វិច្ឆិកា...
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ រួមជាមួយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បាននាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត...
ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោលបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងទិវាសហគ្រិនកម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ ចក្ខុវិស័យឆ្នាំ២០៣០៖ “ការវិនិយោគដើម្បីអនាគត” ក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្រី្ត ក្រសួងឧស្សាហកម្ម...
ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូលស្តីពី ហិរញ្ញប្បទានផ្នែកកសិស្បៀងអាហារ៖ ការបិទគម្លាត និងការចាប់យកកាលានុវត្តភាពថ្មីៗ ក្នុងកម្មវិធីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៥ ដែលរៀបចំឡើងដោយក្រសួងកសិកម្ម។ ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ លោកបណ្ឌិត បានសង្កត់ធ្ងន់អំពីគម្លាតហិរញ្ញប្បទានក្នុងវិស័យកសិកម្ម...
ប្រធានាធិបតីចិនថា ប្រទេសចិន និងថៃ តែងតែធ្វើការជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក ដែលធ្វើឱ្យប្រទេសទាំងពីរជាសាច់ញាតិល្អ មិត្តល្អ និងដៃគូល្អ រដ្ឋមន្ត្រីក្រសួងសង្រ្គាមអាមេរិក ប្រកាសប្រតិបត្តិការយោធាថ្មីប្រឆាំងនឹង “ពួកភេរវករ” ចំពេលមានភាពតានតឹងដែលកំពុងបន្តជាមួយប្រទេសវេណេហ្ស៊ុយអេឡា ខេត្ត អយុធ្យា របស់ថៃ ស្ថិតក្នុងគ្រោះមហន្តរាយ ប្រជាពលរដ្ឋចំនួន ៦២.៣៤៨ គ្រួសារ លិចក្នុងទឹកជាង ៤ ខែ...
ប៉ៃលិន៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំជំនាញចុះពិនិត្យមើលសង្វាក់ផលិតកម្មវេចខ្ចប់ផ្លែមៀនប៉ៃលិន របស់ក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៉ីមផត អិចផត (ខេមបូឌា) ឯ.ក សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលមានទីតាំងនៅភូមិសួនអំពៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ នាឱកាសនោះលោកស្រី បាន ស្រីមុំ បានថ្លែងបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកកម្ពុជាដែលមានសម្តេចមហាបវរធិបតី...