ខេត្តពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ ចុះពិនិត្យលើវឌ្ឍនភាព ការងារកែលម្អសោភ័ណភាព និងបរិស្ថានក្នុងក្រុង ជាពិសេសនៅបរិវេណលើបុរីវប្បធម៌កោះសំពៅមាស។ ការចុះពិនិត្យលើកនេះ ផ្តោតសំខាន់លើការងារដាំដើមឈើបន្ថែមថ្មី និងការរៀបចំតុបតែងលម្អអោយកាន់តែមានភាពស្រស់ស្អាតបន្ថែមទៀត។ លោកអភិបាលខេត្តពោធិ៍សាត់ ក៍បានជំរុញយ៉ាងខ្លាំងក្លាដល់ក្រុមការងារឱ្យពន្លឿនការងារបំពាក់ ភ្លើងពណ៌ចម្រុះ សម្រាប់លម្អលើដើមឈើ និងហេដ្ឋារចនាសម្ព័ន្ធនានានៅលើកោះសំពៅមាស និងតំបន់ជុំវិញ...
ភ្នំពេញ ៖ នៅរសៀលថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ប្រព័ន្ធចុះបញ្ជិកាកាបូនកម្ពុជា» (Cambodia Carbon Registry – CCR) ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រួមជាមួយលោក អេនរីកូ...
អង់ការ៉ា៖ តួកគី បានឲ្យដឹងថា ការពិភាក្សាកំពុងដំណើរការជាមួយកាតា និងអូម៉ង់ ដើម្បីទិញយន្តហោះចម្បាំង Eurofighter Typhoon បន្ថែម បន្ទាប់ពីកិច្ចព្រមព្រៀងដ៏សំខាន់មួយដែលបានចុះហត្ថលេខាជាមួយចក្រភពអង់គ្លេសកាលពីដើមសប្តាហ៍នេះ ដើម្បីទទួលបានយន្តហោះចម្បាំងថ្មីចំនួន ២០ គ្រឿង។ អ្នកនាំពាក្យក្រសួងការពារជាតិតួកគី លោក Zeki Akturk បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា “ការងារក៏កំពុងបន្តលើការទិញយន្តហោះចម្បាំង Eurofighter Typhoon ពីកាតា...
បរទេស៖ កោះតៃវ៉ាន់មិនចង់បាន “ប្រទេសមួយ ប្រព័ន្ធពីរ” របស់ចិននោះទេ ហើយត្រូវតែរក្សាសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ហើយតាំងចិត្តការពារខ្លួន ។ នេះបើតាមប្រធានាធិបតីកោះតៃវ៉ាន់ លោក William Lai បាននិយាយនៅថ្ងៃនេះ ដោយច្រានចោលការជំរុញចុងក្រោយរបស់ទីក្រុងប៉េកាំង ក្នុងការធ្វើឱ្យតៃវ៉ាន់យល់ព្រមបង្រួបបង្រួម។ យោងតាមសារព័ត៌មាន Taipei Times ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
បរទេស៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក J.D. Vance បាននិយាយថា ការបន្តការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ ដោយទីក្រុងវ៉ាស៊ីនតោន គឺទាមទារដើម្បីធានាថា អាវុធនៅតែដំណើរការ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា...
ខេត្តតាកែវ៖ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ លោកវរសេនីយ៏ទោ ហៀប សុីម អធិការរងនគរបាលស្រុកគីរីវង្ស ខេត្តតាកែវ ទទួលផែនការងារនគរបាលយុត្តិធម៌ និង លោកអនុសេនីយ៏ឯក វង្ស ភារុណ នាយផ្នែកសេនាធិការ បានទទួលនិស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៤ ចំនួន ៦នាក់ ( ស្រី ១នាក់...
ឧត្តរមានជ័យ ៖ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានព្រមព្រៀង និងចុះហត្ថលេខាលើកំណត់ហេតុរួមស្តីពី ការកែសម្រួលយុទ្ធោបករណ៍ អាវុធធុនធ្ងន់ និងឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា នៅថ្ងៃទី៣១...
បរទេស៖ រដ្ឋញូវយ៉ក របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន មុនពេលការផ្អាកជំនួយស្បៀងអាហាររបស់សហព័ន្ធដែលបណ្តាលមកពីការបិទរដ្ឋាភិបាលដែលកំពុងបន្ត។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មានមួយ អភិបាលរដ្ឋ Kathy Hochul បានប្រកាសផ្តល់ថវិការដ្ឋថ្មីចំនួន ៦៥ លានដុល្លារអាមេរិក សម្រាប់ជំនួយស្បៀងអាហារសង្គ្រោះបន្ទាន់ និងបានសន្យាថា នឹងផ្តល់អាហារក្នុងទំហំទឹកប្រាក់ចំនួន...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ការបោះឆ្នោតនេះគឺជានិមិត្តរូប ខណៈដែលសភាអាមេរិកបានអនុម័តច្បាប់ប្រឆាំងនឹងច្បាប់ដើម្បីរារាំងពន្ធគយរបស់លោក Trump រហូតដល់ខែមីនា, នេះបើយោងតាមកាសែត Washington Post...
បរទេស៖ មន្ត្រីការពារជាតិជាន់ខ្ពស់នៃប្រទេសឥណ្ឌា និងរុស្ស៊ី បានជួបប្រជុំគ្នានៅទីក្រុងញូវដែលី ក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកផ្នែកថ្មីសម្រាប់កិច្ចសហប្រតិបត្តិការយោធា និងពង្រឹងទំនាក់ទំនងការពារជាតិដែលមានរយៈពេលយូរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចពិភាក្សានេះត្រូវបានដឹកនាំដោយ ឧត្តមសេនីយឯក Ashutosh Dixit ប្រធានបុគ្គលិកការពារជាតិរួមបញ្ចូលគ្នារបស់ប្រទេសឥណ្ឌា និងឧត្តមសេនីយ៍ឯក Igor Dylevsky របស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី។...