ភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ លោក ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត (ក្រុមទី២) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត ឆ្នាំ២០២៥ របស់ការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត និងក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត...
គណៈកម្មការបទប្បញ្ញត្តិពន្ធគយរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញសេចក្តីប្រកាសនៅថ្ងៃទី ៩ ខែមេសា ដោយបញ្ជាក់ថា ឆ្លងតាមការអនុម័តពីក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ប្រទេសចិននឹងកែសម្រួលអត្រាពន្ធគយបន្ថែមដែលមានចែងក្នុង «សេចក្តីប្រកាសរបស់គណៈកម្មការបទប្បញ្ញត្តិពន្ធគយរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនស្តីពីការដាក់ពន្ធគយបន្ថែមលើផលិតផលនាំចូលដែលផលិតនៅសហរដ្ឋអាមេរិក» (សេចក្តីប្រកាសលេខ ៤ ឆ្នាំ ២០២៥របស់គណៈកម្មការពន្ធគយ) ដោយដំឡើងពន្ធគយពី ៣៤% ដល់ ៨៤% ចាប់ពីវេលាម៉ោង ១២ និង ០១នាទី ថ្ងៃទី ១០ ខែមេសា...
នៅក្នុងឱកាសដែលលោក Xi Jinាping ប្រធានរដ្ឋចិននឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា កម្មវិធី “ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន នឹងចាប់ផ្តើមចាក់ផ្សាយចាប់ពីថ្ងៃទី ១៧ ខែមេសា តាមម៉ោងក្នុងស្រុក នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ទូរទស្សន៍អប្សរា ទូរទស្សន៍ហង្សមាស គេហទំព័រសារព័ត៌មាន Fresh...
កំពង់ធំ៖ នៅថ្ងៃទី០៩-១០ ខែមេសា ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្ត បានសហការជាមួយគម្រោង QSA ដើម្បីបើកវគ្គបណ្តុះបណ្តាលស្តីពី ការទប់ស្កាត់អំពើហិង្សា និងការគ្រប់គ្រងអារម្មណ៍ ដល់អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់ ទាំង៨១ឃុំ/សង្កាត់ ក្នុងខេត្តកំពង់ធំ នៅសាលប្រជុំមន្ទីរកិច្ចការនារី ក្រោមអធិបតីភាព លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារី ដែលមានអ្នកចូលរួមសរុប៨១នាក់ ស្រី៨០នាក់។...
ភ្នំពេញ ៖ ជំនួបជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥លោក Tull TRAISORAT ឯកអគ្គរាជទូតថៃថ្មី ប្រចាំកម្ពុជា បានប្តេជ្ញាពង្រឹង ពង្រីកកិច្ចទំនាក់ទំនង និងសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។ ក្នុងជំនួបនោះ, លោក Tull TRAISORAT...
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំខេត្តភាគឦសានទាំង៤ យកចិត្តទុកដាក់លើសន្តិសុខ ពិសេសទប់ស្កាត់បទល្មើសបច្ចេកវិទ្យា សម្ដេចធិបតី៖ តើអាចការពារទឹកដីរបស់យើង ដោយនាំគ្នាស្រែកតាម Facebook ពីក្រៅប្រទេសបានដែរ ឬយ៉ាងណា ប្រសិនបើគ្មានកងទ័ព និងប្រជាជន ការពារ ឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ត្រូវផ្ទេរពីស្នងការរងខេត្តបន្ទាយមានជ័យ មកនាយកដ្ឋានវិទ្យុទាក់ទង ចំណុះអគ្គស្នងការ បណ្ឌិត...
សហរដ្ឋអាមេរិក ប្រកាសដាក់ពន្ធ 104% លើការនាំចូលពីប្រទេសចិន ហើយនឹងចូលជាធរមានភ្លាមៗ អឺរ៉ុប កំពុងពិចារណាលើពន្ធសងសឹក ២៥% លើទំនិញមួយចំនួនរបស់អាមេរិក រុស្សីរំពឹងទុកថា នឹងមានវត្តមានមេដឹកនាំឥណ្ឌាលោក Modi នៅក្នុងព្រឹត្តិការណ៍ ជ័យជំនះរបស់ខ្លួន Victory Day ក្រុមហ៊ុន Nissan នឹងផ្លាស់ប្តូរផលិតកម្មមួយចំនួន ទៅកាន់អាមេរិក ដើម្បីបន្ថយផលប៉ះពាល់ពីបញ្ហាពន្ធគយ វិបត្តិអ៊ុយក្រែន...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្ដីជូនដំណឹងស្ដីពី ហាមឃាត់ការប្រើខ្សាច់សមុទ្រ និងខ្សាច់គ្រប់ប្រភេទ នៅតំបន់សមុទ្រ ក្នុងវិស័យសំណង់ នៅខេត្តព្រះសីហនុ ព្រោះមានកំហាប់អំបិលខ្ពស់ងាយប្រតិកម្មជាមួយនឹងដែក។ តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា អនុលោមតាមច្បាប់ស្តីពីសំណង់ ការប្រើប្រាស់ខ្សាច់សមុទ្រ និងខ្សាច់គ្រប់ប្រភេទ នៅតំបន់សមុទ្រ ត្រូវបានហាមឃាត់ដោយសារតែខ្សាច់ប្រភេទនេះ មានកំហាប់អំបិលខ្ពស់ងាយប្រតិកម្មជាមួយនឹងដែក បណ្តាលឱ្យច្រេះ ប៉ះពាល់ដល់គុណភាពបេតុង...
អូតាវ៉ាៈ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដា លោក François-Philippe Champagne បានបញ្ជាក់ថា វិធានការតបតថ្មីរបស់កាណាដា ដែលបានប្រកាសកាលពីសប្តាហ៍មុន ដើម្បីឆ្លើយតបទៅនឹងពន្ធរបស់សហរដ្ឋអាមេរិក លើឧស្សាហកម្មរថយន្តកាណាដា នឹងចូលជាធរមាននៅថ្ងៃពុធ ទី៩ ខែមេសា នេះហើយ។ លោក Champagne បានលើកឡើងថា ប្រទេសកាណាដានឹងបន្ត “ឆ្លើយតបដោយបង្ខំ” ចំពោះពន្ធដែលមិនមានការធានា និងមិនសមហេតុផលទាំងអស់ ដែលដាក់ដោយសហរដ្ឋអាមេរិក...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងជាសមាជិកគណ:កម្មការជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមពិធីប្រកាសសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន” ដែលរៀបចំឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។ នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...