អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវឱ្យបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃ ដែលមិនទាន់មានការងារធ្វើ សូមទាក់ទងមកកាន់លេខ១២៩៧ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីទទួលបានឱកាសការងារធ្វើក្នុងស្រុក ដែលមានអត្ថប្រយោជន៍ច្រើនជាង និងមានសុវត្ថិភាពជាង។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ សម្រាប់បងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ ដែលមិនទាន់មានការងារធ្វើ អាចទាក់ទងលេខ១២៩៧ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ...
បរទេស៖ យោងតាមមន្ត្រីសន្តិសុខអឺរ៉ុបពីររូប និងឯកសារដែលឃើញដោយសារព័ត៌មាន Reuters បានឱ្យដឹងថា អ្នកជំនាញខាងយន្តហោះគ្មានមនុស្សបើករបស់ចិនបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីដើម្បីធ្វើការអភិវឌ្ឍន៍បច្ចេកទេសលើយន្តហោះគ្មានមនុស្សបើកយោធានៅរោងចក្រផលិតអាវុធរបស់រដ្ឋដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ យោងតាមសារព័ត៌មាន Global Bank and Finance បានឱ្យដឹងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ថា អ្នកជំនាញចិនបានទៅក្រុមហ៊ុនផលិតសព្វាវុធ IEMZ Kupol ក្នុងឱកាសជាងពាក់កណ្តាល ចាប់តាំងពីត្រីមាសទីពីរនៃឆ្នាំមុន។ ក្នុងអំឡុងពេលនោះ Kupol...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃពុធថា ប្រទេសរបស់លោក មិនស្វែងរកអាវុធនុយក្លេអ៊ែរនោះទេ។ លោកបានលេីកឡេីងថា “ខ្ញុំសូមប្រកាសម្តងទៀត នៅចំពោះមុខសភានេះថា អ៊ីរ៉ង់មិនដែលស្វែងរក និងមិនដែលស្វែងរកការផលិតគ្រាប់បែកនុយក្លេអ៊ែរឡើយ” ដោយលោកបានប្រាប់កិច្ចពិភាក្សាទូទៅនៃមហាសន្និបាតថា”យើងមិនស្វែងរកអាវុធនុយក្លេអ៊ែរនោះទេ”។ លោកបន្ដថា “នេះគឺជាជំនឿរបស់យើងដោយផ្អែកលើការចេញដោយមេដឹកនាំកំពូល និងដោយអាជ្ញាធរសាសនា។ ដូច្នេះហើយ យើងមិនដែលស្វែងរកអាវុធប្រល័យលោកនោះទេ ហើយក៏មិនស្វែងរកអាវុធទាំងនោះដែរ”។ លោក Pezeshkian បានបន្ដថា...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យក្រុមការងារនៃ ក្រុមហ៊ុន Signature Agibiz ដឹកនាំដោយលោក Lee Janghan នាយកផ្នែកផលិតកម្ម និងលោក Leang Lissang អ្នកគ្រប់គ្រង ជួបពិភាក្សាការងារលើការដាំដុះ និងផ្គត់ផ្គង់ត្រសក់ផ្អែម...
ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ (ម៉ោងអាមេរិក) បានអញ្ជើញពិធីថតរូបរួមគ្នានៃបណ្តាប្រទេសដែលផ្តល់សច្ចាប័នលើ BBNJ កិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះ សមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (Biodiversity Beyond National Jurisdiction :BBNJ នាទីតាំង North Delegate...
ភ្នំពេញ ៖ ខួបលើកទី ២៧ឆ្នាំ នៃការបាញ់ប្រហារ នៅខេត្តសៀមរាប, សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានបញ្ជាក់ថា ប្រសិនពេលនោះ សម្តេច ស្លាប់ ឬត្រូវរបួស ប្រទេសកម្ពុជា និងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥...
ថ្ងៃទី១៨ ខែកញ្ញា ភាពយន្តរឿង «៧៣១»បានចាប់ផ្តើមចាក់បញ្ចាំងនៅទូទាំងពិភពលោក គ្រាន់តែបួនថ្ងៃ ទំហំសរុបនៃការលក់សំបុត្រភាពយន្តក៏លើសពី១ពាន់លានយាន់ប្រាក់ចិន ។ ក្នុងរោងភាពយន្ត ឈុតឆាកក្នុងភាពយន្តបានបង្ហាញឡើងវិញពីទិដ្ឋភាពពិតប្រាកដនៃទង្វើដ៏ហិង្សានិងឃោរឃៅរបស់កងទ័ពជប៉ុនដែលឈ្លានពានប្រទេសចិន រីឯនៅក្រៅរោងកុន មជ្ឈដ្ឋានសាធារណមតិអន្តរជាតិចែកជាពីរពួក ម្ខាងទាមទារឱ្យប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះប្រវត្តិសាស្ត្រ ការពិតជាក់ស្តែងមិនត្រូវបិទបាំងទេ ។ ម្ខាងទៀតប្រញាប់ច្រានចោលរឿងរ៉ាវក្នុងប្រវត្តិសាស្ត្រ ហើយចាត់ទុកការបំភ្លេចចោលជាការសម្រាលទោស ។ ក្នុងការផ្សព្វផ្សាយអន្តរជាតិ ជប៉ុនបានឃោសនាបំប៉ោងពីរូបភាពខ្លួនជា “អ្នករងគ្រោះ”ជាបន្តបន្ទាប់ ឃោសនាបំប៉ោងសាចុះសាឡើងពីសោកនាដកម្មនៃការទម្លាក់គ្រាប់បែកបរមាណូនៅក្រុងHiroshima...
គិតរហូតដល់ថ្ងៃទី២៣ ខែកញ្ញា តាមម៉ោងក្រុងប៉េកាំង ក្នុងចំណោមរដ្ឋសមាជិករបស់អង្គការសហប្រជាជាតិចំនួន១៩៣ មានរដ្ឋសមាជិកចំនួន១៥២បានប្រកាស ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយឡែកក្នុងចំណោមរដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន៥ មានតែអាមេរិកតែមួយគត់ដែលនៅមិនទាន់ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដូច្នេះ ការប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនយ៉ាងផុលផុសលើកនេះ ធ្វើឱ្យអាមេរិកនិងអ៊ីស្រាអែលធ្លាក់ក្នុងភាពឯកោនៃកិច្ចការទូតក្នុងបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល ។ បណ្តាញ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែតនៅទូទាំងពិភពលោក ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៨,២ភាគរយសម្គាល់ឃើញថា ការអនុវត្ត “ដំណោះស្រាយរដ្ឋពីរ” ជាច្រកចេញតែមួយគត់សម្រាប់ដោះស្រាយបញ្ហាប៉ាឡេស្ទីន ហើយក៏ជាច្រកចេញជាមូលដ្ឋានសម្រាប់សម្រេចបាននូវសន្តិភាពនៅមជ្ឈិមបូព៌ាផងដែរ ។...
កិច្ចជំនួបពិភាក្សាតាមទូរស័ព្ទរវាងមេដឹកនាំកំពូលនៃប្រទេសចិន និងអាមេរិក ម្តងទៀតបន្ទាប់ពីរំលងអស់រយៈពេល៣ខែ បានទាក់ទាញក្រសែចក្ខុរបស់ពិភពលោកទាំងមូល ។ យប់ថ្ងៃទី១៩ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយធ្វើការផ្លាស់ប្តូរយ៉ាងស្មោះស្ម័គ្រ និងស៊ីជម្រៅអំពីទំនាក់ទំនងរវាងចិននិងអាមេរិកនាពេលបច្ចុប្បន្ន និងបញ្ហាដែលយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងបានផ្តល់ការណែនាំជាយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិកប្រកបដោយស្ថិរភាពនៅដំណាក់កាលបន្ទាប់ ។ លោក Xi Jinping បានលើកឡើងថា...
កាលពីថ្ងៃទី១៩ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ភាពយន្តឯកសារទម្រង់ 8K ស្តីពីសកម្មភាពអវកាសដំបូងគេរបស់ប្រទេសចិនដែលមានចំណងជើងថា “ភពពណ៌ខៀវនៅក្រៅបង្អួច” ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាក់បញ្ចាំងនៅក្នុងពិធីបដិសណ្ឋារកិច្ចដែលរៀបចំដោយស្ថានទូតចិនប្រចាំនៅអង់គ្លេស ដើម្បីអបអរសាទរខួបលើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ នេះជាលើកទីមួយហើយដែលភាពយន្តនេះត្រូវបានចាក់បញ្ចាំងនៅបរទេស ។ ឥស្សរជនមកពីគ្រប់មជ្ឈដ្ឋាននៃអង់គ្លេស មន្រ្តីការទូតបរទេសប្រចាំនៅអង់គ្លេស និងជនចិនអាណិកជនចិនចំនួនជាង ៤០០ នាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ សូមបញ្ជាក់ថា ភាពយន្តរឿង”ភពពណ៌ខៀវនៅក្រៅបង្អួច”គឺជាភាពយន្តឯកសារទម្រង់ 8k...