ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃ២២ តុលានេះ បានដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញហើយ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំលើកទី៧៦ របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងណាឌី សាធារណរដ្ឋហ្វ៊ីជី។ ក្នុងឱកាសអញ្ជើញធ្វើមាតុនិវត្តន៍ សាស្រ្តាចារ្យរដ្ឋមន្ត្រី បានពាំនាំនូវវឌ្ឍនភាព និងលទ្ធផលចម្បងៗនៃកិច្ចប្រជុំ ជូនដល់ថ្នាក់ដឹកនាំសុខាភិបាល និងដល់បណ្តាសារពត៌មាន ដែលក្នុងនោះ រួមមាន...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំធ្វើតេស្តស្វែងរកសារធាតុញៀនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ចាប់ពីថ្ងៃទី ២២-២៨ ខែតុលា ឆ្នាំ២០២៥ នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការធ្វើតេស្តស្វែងរកសារធាតុញៀននេះ ជាការអនុវត្តតាមបទបញ្ជាលេខ០១ ប ប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន...
ត្បូងឃ្មុំ៖ គ្រឿងញៀនប្រភេទ ប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក)ទម្ងន់ ១១៨៥,៦ក្រាម និងប្រភេទ WYទម្ងន់ ៦០ក្រាម និវត្ថុតាងផ្សេងទៀតដែលដកហូតបានពីឧក្រិជនជួញដូរគ្រឿងញៀន ត្រូវបានដុតកម្ទេចចោល នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិ ប្រុយុទ្ធប្រឆាំងគ្រឿងញៀន និងលោក...
ភ្នំពេញ ៖ ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទសរុប១៤៧ ករណី ក្នុងនោះមានអាជីវកម្មផ្លូវភេទ៩២ករណី។ ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២០៥នាក់ ស្រី៣៧នាក់ និងជនបរទេស១៩នាក់ បញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ។ បើតាម អ្នកនាំពាក្យរង ក្នុងចំណោមការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទទាំង១៤៧ករណីនោះ...
ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ប្រភេទ 4F ដែលជាប្រភេទព្រលានយន្តហោះខ្នាតធំ ស្ថិតនៅក្រុងតាខ្មៅ ខេត្ដកណ្ដាល ទទួលបានការការពារហានិភ័យជំងឺគ្រុនឈាម និងជំងឺឆ្លងបង្កដោយវ៉ិចទ័រផ្សេងៗ ក្រោយចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នា ជាមួយមូលនិធិ GX FOUNDATION ។ កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត...
ខេត្តត្បូងឃ្មុំ៖ លោកស្រី ហេង សំអាន ប៉ែន ប៉ែនកុសល្យ ប្រធានកិត្តិយស សមាគមនារីដើម្បីអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ និងលោកស្រី នី ចាន់ធីតា អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខា សមាគមននារីដើម្បីអភិវឌ្ឍន៍ខេត្ត បានដឹកនាំសមាជិក សមាជិការសមាគមនារីថ្នាក់ខេត្ត ចូលរួមពិធីសំណេះសំណាលរបស់ថ្នាក់ដឹកនាំគណៈកម្មាធិការកណ្តាល សមាគមនារី កម្ពុជា ដើមកបីសន្តិភាព និងអភិវឌ្ឍន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់...
ភ្នំពេញ៖ លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុបានបង្ហាញក្តីរំពឹងទុកជាមុនថា កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កម្ពុជា-ថៃនឹងអាចពិភាក្សាគ្នាក្នុងបរិយាកាសមិត្តភាព ការស្ថាបនា ។ ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទចូលរួមកិច្ចប្រជុំ GBC នៅព្រឹកថ្ងៃ២២ តុលានេះ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋមកពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃ នៅសាលាគរុកោសល្យ ខេត្តកំពង់ចាម ពីសំណាក់គ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសអូស្ត្រាលី ។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា រយៈពេល ៣...
ពោធិ៍សាត់៖ លោក ហេង សុភាណា អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា និងផ្ទៀងផ្ទាត់ លើការធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លីនៃតំបន់ជុំវិញបឹងទន្លេសាប ក្រោមអធិបតីភាព លោក តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ ដេីម្បីឈានទៅរៀបចំផែនការប្រេីប្រាស់ដីតាមឃុំ...
គជអប៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ខាងមុខ ឃុំចំនួន២ ក្នុងខេត្តមណ្ឌលគិរី និងមានការដេញថ្លៃគម្រោងស្ថាបនាផ្លូវចំនួន ២ខ្សែរដោយ -ទី១ឃុំស្រែឈូកស្រុកកែវសីមានិងស្ថាបនាផ្លូវបេតុងអាមេ ទទឹង៥ម៉ែត្រ បណ្តោយ៣០០ ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ក្នុងភូមិចក់ចារ ក្មុងតម្លៃប៉ាន់ស្មាន១៦០.៧៣០.៤៣៩ រៀល (មួយរយហុកសិបលាន ប្រាំពីររយសាមសិបពាន់ បួនរយរៀលគត់)-ទី២ឃុំណងឃីលិក ភូមិណងបួរ ស្រុកកោះញែកវិញ គឺជួសជុលផ្លូវគ្រួសក្រហម...