យេរ៉ូសាឡឹម៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) និងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល បានប្រកាសថា ពួកគេបានសម្លាប់លោក Nidal Al-Najar ដែលជាប្រធានអង្គភាពការពារដែនអាកាសរបស់ក្រុមហាម៉ាស់ នៅទីក្រុងហ្គាហ្សា។ លោក Al-Najar ត្រូវបានគេកំណត់អត្តសញ្ញាណថាជាអ្នករៀបចំការជ្រៀតចូលតាមអាកាសចូលក្នុងទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំមុន នេះបើតាមសេចក្តីថ្លែងការណ៍រួម។ សេចក្តីថ្លែងការណ៍បានពណ៌នាលោក Al-Najar ជាតួអង្គសំខាន់ក្នុងការវាយប្រហារលើកងកម្លាំងអ៊ីស្រាអែល និង IDF រួមទាំងប្រតិបត្តិការយន្តហោះដ្រូនសំដៅលើកងទ័ពនៅតំបន់ហ្គាហ្សាភាគកណ្តាល។...
មីនស៍៖ ដំណើរទស្សនកិច្ចទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន និងសមភាគីបេឡារុស្សលោក Alexander Lukashenko បានចុះហត្ថលេខាលើសន្ធិសញ្ញាថ្មីមួយ ស្តីពីការធានាសន្តិសុខរវាងរុស្ស៊ី និងបេឡារុស្ស ក្នុងក្របខ័ណ្ឌនៃរដ្ឋសហភា ពនេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ វិមានក្រឹមឡាំងបានរាយការណ៍ដោយដកស្រង់សម្តីលោក ពូទីន នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សារដ្ឋសហភាពនៅទីក្រុងមីនស៍ ថា “ខ្ញុំប្រាកដណាស់ថា សន្ធិសញ្ញានេះនឹងការពារសន្តិសុខរបស់រុស្ស៊ី និងបេឡារុស្ស ប្រកបដោយភាពជឿជាក់ ហើយជាលទ្ធផលបង្កើតលក្ខខណ្ឌសម្រាប់ការបន្តការអភិវឌ្ឍដោយសន្តិភាព និងនិរន្តរភាពនៃប្រទេសទាំងពីរ”...
គៀវ៖ យ៉ាងហោចណាស់មនុស្ស ១២នាក់បានស្លាប់ និង ៣៩នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហាររបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេវារដ្ឋសម្រាប់គ្រាអាសន្នបានឲ្យដឹងថា មនុស្ស ១០នាក់បានបាត់បង់ជីវិត និង ២០នាក់ផ្សេងទៀតបានរងរបួសនៅពេលដែលការទម្លាក់គ្រាប់បែកពីលើអាកាសបានវាយប្រហារទីក្រុង Zaporizhzhia ភាគខាងត្បូងអ៊ុយក្រែន ដោយបានឆាបឆេះនៅស្ថានីយ៍សេវារថយន្តមួយកន្លែង។ អគ្គិភ័យដែលឆេះរាលដាលដល់ផ្ទៃដី ២៥០ម៉ែត្រការ៉េ និងខូចខាតយានយន្ដ ៦គ្រឿង ក្រោយមកទើបត្រូវបានពន្លត់។...
ប៉េកាំង៖ អ្នកនាំពាក្យរបស់ចិនដីគោកបានឲ្យដឹងថា សកម្មភាពរបស់លោក ឡៃ ឈីងតេ ក្នុងអំឡុងពេល “ឈប់សម្រាក” របស់លោកនៅសហរដ្ឋអាមេរិកម្តងទៀត បានបង្ហាញឱ្យឃើញថា ការឈប់សម្រាកដែលគេហៅថា គ្រាន់តែជាឧបាយកលនយោបាយរបស់អាជ្ញាធរគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ប៉ុណ្ណោះ (DPP) ដើម្បីស្នើសុំការគាំទ្រសហរដ្ឋអាមេរិក សម្រាប់ “ឯករាជ្យភាពតៃវ៉ាន់” ។ លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា “ការឈប់សម្រាក”...
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានសុំទោស សម្រាប់ការធ្វើឱ្យមានភាពចលនាចល ក្នុងចំណោមសាធារណជនជាមួយនឹងការប្រកាសច្បាប់អាជ្ញាសឹក របស់លោកកាលពីដើមសប្តាហ៍នេះ។ នៅក្នុងសុន្ទរកថាទៅកាន់សាធារណជន លោក Yoon បានឲ្យដឹងថា លោកនឹងមិនលាក់បាំងពីការទទួលខុសត្រូវផ្នែកច្បាប់ និងនយោបាយដែលកើតចេញពីការប្រកាសនេះទេ ប៉ុន្តែមិនបាននិយាយពីការលាលែងពីតំណែងនោះទេ។ នៅក្នុងនោះដែរក្រោយពីច្បាប់អាជ្ញាសឹកត្រូវបានប្រកាស និងដកវិញភ្លាមៗយ៉ាងណាក្ដី គណបក្សប្រជាធិបតេយ្យប្រឆាំងដ៏សំខាន់ (DP) បានឲ្យដឹងថា ខ្លួននឹងជំរុញឱ្យមានការបោះឆ្នោតនៅថ្ងៃសៅរ៍...
ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក និងជាអគ្គនាយក អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ ក្រសួងការពារជាតិ លោក ម៉ឹង ពន្លក នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងធ្វើជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលនានា នៅក្នុងវត្តអង្គកែវ ដែលស្ថិតនៅភូមិអង្គកែវ ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ។ សមិទ្ធផលដែលសម្ពោធនាពេលនេះ ដូចជាសាលាធម្មសភា កុដ្ឋិ...
ភ្នំពេញ៖ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ បានលែងត្រីរាជមួយក្បាលចូលបឹងធម្មជាតិវិញ។ ត្រីរាជដែលមានទម្ងន់ ១៣២គីឡូក្រាម និងប្រវែងដងខ្លួនជាង ២ម៉ែត្រ មានសុខភាពល្អ ត្រូវអ្នកនេសាទចាប់បានដោយចៃដន្យ នៅដាយត្រីគន្លងលេខ៣A (ដាយរាជធានីភ្នំពេញ)។នេះបើតាមការផ្សាយរបស់ក្រសួងព័ត៌មាន។ ក្រុមការងារនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានបំពាក់ស្លាកសញ្ញាម្តងទៀត និងលែងត្រីរាជនោះចូលបឹងធម្មជាតិវិញដោយសុវត្ថិភាព ក្នុងគោលបំណងសិក្សាតាមដានការបន្លាស់ទី...
រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំអាជ្ញាធរចាត់វិធានការ រុះរើ និងហាមដាក់ផ្ទាំង បដាផ្សព្វផ្សាយល្បែង តាមដងផ្លូវទីសាធារណៈ បណ្ឌិត យង់ ពៅ៖ ដំណើរទស្សនកិច្ចសម្តេចតេជោនៅចិន បញ្ជាក់ការពង្រឹងមិត្តភាពដែកថែប និងប្រតិបត្តិការឆកោណត្បូងពេជ្រ ឲ្យកាន់តែរឹងមាំ ខែវិច្ឆិកា គម្រោងវិនិយោគចំនួន៤៣ មានទុនវិនិយោគ ៩៤០លានដុល្លារ ត្រូវបានអនុម័តដោយ CDC សម្ដេចធិបតី ៖ ទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាល...
រដ្ឋមន្រ្តីការពារជាតិអាមេរិក លុបចោលដំណើរទស្សនកិច្ច មកកាន់កូរ៉េខាងត្បូង ក្រោយប្រធានាធិបតី Yoon Suk Yeol ប្រកាសច្បាប់អាជ្ញាសឹក លោក Macron ប្តេជ្ញាចិត្ត ក្នុងការបន្តដឹកនាំ ប្រទេសរហូតដល់ឆ្នាំ២០២៧ អ្នកកាសែត៖ ទាហានអ៊ុយក្រែន យ៉ាងហោចណាស់ ១០៥,០០០នាក់ ត្រូវបានសម្លាប់ឬបាត់បង់ លោក ពូទីន ថ្លែងថា ពាណិជ្ជកម្មរវាងរុស្ស៊ី...
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ) បានចែករំលែកឧត្តមានុវត្តន៍ និងបទពិសោធរបស់កម្ពុជា អំពីដំណើរនៃការធ្វើបរិវត្តកម្មឌីជីថល ពិសេសការធ្វើអភិបាលកិច្ច និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការកសាងសមត្ថភាពលើជំនាញឌីជីថលនៅកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ) នៅថ្ងៃទី៦ ធ្នូ នេះ ថា ក.ប.ទ បានផ្ដល់ការគាំទ្រក្នុងការរៀបចំសិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពថ្នាក់តំបន់ ក្រោមប្រធានបទ «បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងវិស័យសាធារណៈ៖...