លោក Donald Trump និយាយថា លោកកំពុងពិចារណាវិធី ដើម្បីកាន់តំណែងសម្រាប់អាណត្តិទីបី ជាប្រធានាធិបតីថែមទៀត នាវាមុជទឹកនុយក្លេអ៊ែររបស់អូស្ត្រាលី អាចនឹងធ្វើប្រតិបត្ដិការនៅជិតកោះតៃវ៉ាន់ និងប្រជុំកោះសេនកាគូ របស់ជប៉ុន រដ្ឋាភិបាលថៃ ចាប់ផ្តើមការស៊ើបអង្កេត មូលហេតុ នៃការដួលរលំនៃអគារកម្ពស់ ៣០ជាន់ ក្រោយមានការចោទសួរ អំពីស្តង់ដារ របស់អ្នកម៉ៅការចិន ស្ថាបនិកក្រុមហ៊ុន TikTok ក្លាយជាអ្នកដែល...
ប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានជួបជជែកជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដោយជំរុញឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហាររបស់ខ្លួនលើតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅពេលល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ លោក ម៉ាក្រុង បានប្រកាសនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាលោកបាននិយាយជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ណេតាន់យ៉ាហ៊ូ ដោយអំពាវនាវឱ្យបញ្ចប់ការវាយប្រហារលើតំបន់ហ្គាហ្សា ដើម្បីស្តារបទឈប់បាញ់ និងបើកការផ្តល់ជំនួយមនុស្សធម៌។ លោក...
បរទេស៖ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ កាលពីថ្ងៃសុក្រ បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងស្ពាន និងផ្លូវថ្នល់ ដែលធ្វើឱ្យមានការលំបាកសម្រាប់ប្រតិបត្តិការមនុស្សធម៌ក្នុងការចូលទៅកាន់តំបន់ដែលត្រូវការជំនួយ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការខូចខាតផ្លូវល្បឿនលឿនពីទីក្រុង Yangon-Nay...
បរទេស៖ នៅថ្ងៃទី៣០ ខែមីនា ទាហាន ប៉ូលីស ជាង ១០០នាក់ និងសត្វសុនខ ផងដែរ ទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ក្រោយគ្រោះរញ្ជួយដី។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧត្តមសេនីយទោ Pham Van...
កំពង់ចាម៖ លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នេះ បានប្រារព្ធពិធីប្រគល់ទទួលសមិទ្ធផលថ្មី ជាប្រព័ន្ធធារាសាស្ត្រ ជូនដល់ប្រជាពលរដ្ឋ ក្នុងឃុំព្រែក្របៅ ឃុំព្រែកក្របៅ ស្រុកកងមាស ដើម្បីជាប្រយោជន៍បានទឹកស្រោចស្រព ក្នុងការបង្កបង្កើនផលដំណាំកសិកម្ម ។...
ព្រឹកថ្ងៃទី២៨ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយតំណាងមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មអន្តរជាតិនៅក្រុងប៉េកាំង ។ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ថា ចិនមានឆាកអាជីវកម្មធំ អនាគាតទីផ្សារដ៏ទូលំទូលាយ ការរំពឹងទុកគោលនយោបាយដ៏នឹងនរនិងស្ថានការណ៍សន្តិសុខដ៏ល្អប្រសើរ ពិតជាគោលដៅពេញនិយមដែលមានអំណោយផលដល់ការវិនិយោគនិងធ្វើអាជីវកម្មនៃសហគ្រាសទុនបរទេស ។ ប្រធានក្រុមប្រឹក្សាភិបាលទូទាំងពិភពលោក CEO នៃសហគ្រាសទុនបរទេសនិងតំណាងសមាគមពាណិជ្ជកម្មចំនួនជាង៤០រូបដែលចូលរួមកិច្ចជំនួបលើកនេះបានចាត់ទុកប្រទេសចិនជា “ដីកោះប្រកបដោយភាពប្រាកដប្រជានិងជាគោលដៅពេញនិយមសម្រាប់វិនិយោគនិងធ្វើអាជីវកម្ម” ដោយបង្ហាញថា នឹងពង្រីកការវិនិយោគនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនយ៉ាងមុតមាំមិនងាករេ...
ឆ្នាំនេះ ជាខួប ៦០ឆ្នាំនៃការបង្កើតភូមិភាគស្វយ័តស៊ីចាំងរបស់ប្រទេសចិន ។ នៅថ្ងៃទី២៨ ខែមីនា ដែលជាទិវារំលឹករំដោះទាសកសិករស៊ីចាំងរាប់លាននាក់ រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅសក្រោមចំណងជើងថា 《ការអភិវឌ្ឍ និងវឌ្ឍនភាពនៃកិច្ចការសិទ្ធិមនុស្សនៅភូមិភាគស្វយ័ត ស៊ីចាំង ក្នុងយុគសម័យថ្មី》 ដែលបានបង្ហាញដោយគ្រប់ជ្រុងជ្រោយនិងសត្យានុម័តពីបម្រែបម្រួលយ៉ាងខ្លាំងរបស់តំបន់ស៊ីចាំងតាមរយៈទិន្នន័យយ៉ាងលម្អិត។ សិទ្ធិរស់រានមានជីវិតជាមូលដ្ឋាននៃសិទ្ធមនុស្សទាំងអស់ ។ ពេលមុននឹងតំបន់ស៊ីចាំងត្រូវបានរំដោះដោយសន្តិភាពកាលពីឆ្នាំ១៩៥១ សុវត្ថិភាពអាយុជីវិតរបស់ទាសកសិករនិងទាសករទាំងឡាយមិនអាចទទួលការធានាបានទេ ពួកគេគ្មានសេរីភាពផ្ទាល់ខ្លួន សេរីភាពទ្រព្យសម្បិត្តនិងសេរីភាពគំនិត និយាយពីឫសគល់គឺគ្មានសិទ្ធិរបស់មនុស្សទាល់តែសោះ ។ បន្ទាប់ពីតំបន់ស៊ីចាំងត្រូវបានរំដោះដោយសន្តិភាព...
ថ្ងៃទី២៩ ខែមីនា នៅក្រុង សានយ៉ា ខេត្តហៃណាន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន វិទ្យាស្ថានស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូងរបស់ប្រទេសចិន និងមជ្ឈមណ្ឌលស្រាវជ្រាវសមុទ្រHuaYang បានរួមគ្នារៀបចំធ្វើពិធីបង្កើតគណៈកម្មាធីការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូងរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង» ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។ លោក Shen Haixiong បានថ្លែងថា...
កំពង់ចាម៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំគណប្រតិភូ ប្រារព្វពិធីក្រុងពាលីបួងសួងសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់ស្ពានបេតុងស្ទឹងឆ្វេង ស្ថិតនៅព្រំប្រទល់ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ និងភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស...
បរទេស៖ អ្នកនាំពាក្យទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន បាននិយាយថា ទីក្រុងប៉េកាំងនឹងផ្តល់ជំនួយដល់មីយ៉ាន់ម៉ាចំនួន ១០០លានយន់ ស្មើនឹងប្រហែល ១៣,៨លានដុល្លារ ជាជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះរញ្ជួយដី។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ទន្ទឹមនឹងនោះដែរ ប្រធានាធិបតីចិនលោក Xi Jinping បានចូលរួមរំលែកទុក្ខដល់មេដឹកនាំមីយ៉ាន់ម៉ា Min Aung Hlaing។...