ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសដាក់ឱ្យអនុវត្តនូវ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានចាប់ពីពេលនេះតទៅ បន្ទាប់ពីដំណើរពិគ្រោះយោបល់ដើម្បីទទួលធាតុចូល និងសំណូមពរពី គ្រប់តួអង្គ ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។ ដំណើរការរៀបចំធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មាន បានប្រព្រឹត្តទៅប្រកបដោយការបើកទូលាយ និងបរិយាបន្ន ចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២៤មក ដោយ មានការចូលរួមយ៉ាងច្រើនពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងអង្គការដៃគូ ក្នុងការពិភាក្សា ការផ្លាស់ប្តូរយោបល់ ការលើកឡើងជាសំណូមពរ...
កណ្តាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ទីររៀបចំដែនដី សំណង់ និងសុរិយោដី និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដោយធានាបានថារាល់បណ្ណកម្មសិទ្ធិទាំងអស់ត្រូវឱ្យលឿន ឆាប់រហ័សដល់ដៃប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិ។ លោក គួច ចំរើន បានណែនាំបែបនេះ ក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារអនុវត្តបន្ត...
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រនៅមណ្ឌលខេត្តបាត់ដំបង នាថ្ងៃទី៦ សីហា លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា មិត្តភាពរវាង កម្ពុជា-ចិន ត្រូវបានបន្តពង្រឹង និងពង្រីកឥតឈប់ឈរ រហូតមកដល់ពេលនេះ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិលោក John Healey បាននិយាយថា កងទ័ពអង់គ្លេសនឹងមិនជាប់ពាក់ព័ន្ធក្នុងការដោះស្រាយជាមួយ កុប្បកម្មដែលកំពុងរីករាលដាលនៅទូទាំងចក្រភពអង់គ្លេសនោះទេ ដោយលោក John Healey បានទទូចថា ប៉ូលីសមានអំណាចដើម្បីការពារប្រទេសជាតិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Healey បាននិយាយទៅកាន់សារព័ត៌មាន Sky...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក វីលៀម ខន់ឃ្លីន(William Conklin) នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកកាំង សម្រាប់សាមគ្គីភាពការងារអន្តរជាតិ(ACILS) នៅថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤ បានចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការវិស័យការងារនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អនុស្សរណៈដែលសមភាគីទាំងពីរបានចុះនៅពេលនេះ គឺផ្តោតលើការលើកកម្ពស់សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងសុខភាពនិងសុវត្ថិភាពការងារ (OSH)...
ភ្នំពេញ៖ លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ អតីតនាយកនិងនាយករងរដ្ឋបាលរាជធានីភ្នំពេញត្រូវបានប្រកាសចូលកាន់មុខតំណែង ជាអភិបាលរងរាជធានីភ្នំពេញ បានប្តេជ្ញានឹងខិតខំបំពេញការងារទ្វេដង អនុវត្តយ៉ាងម៉ឺងមាត់ ក្នុងការធ្វើឱ្យភូមិសង្កាត់មានសុវត្ថិភាព ប្រកាន់នូវគុណសម្បត្តិ ៤យ៉ាង គឺឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ។ នៅក្នុងពិធីនេះ តំណាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត ម៉ៅ...
ភ្នំពេញ៖ លោក ឃួង ស្រេង បានលើកឡើងថា គម្រោងសាងសង់ ព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកប្រវត្តិសាស្ត្រទី១ និងជាការទន្ទឹងរង់ចាំជាយូរ របស់ប្រជាជនកម្ពុជា ក្រោមអគ្គមគ្គទេសក៍ឯក ផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ហើយត្រូវបានបើកការដ្ឋាននាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្នុងអាណត្តិរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រាប់មូលនិធិ Nippon ថា ដោយសារប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ការស្ដារនីតិសម្បទា គឺជាការងារអាទិភាពមួយ របស់រាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យលោក Ichiro Kabasawa នាយកប្រតិបត្តិមូលនិធិ Nippon (The...
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នារសៀលថ្ងៃទី៥ សីហា នេះ លោក Kihara Minoru រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន បានលើកឡើងថា ជប៉ុន នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយ ប្រទេសកម្ពុជា។ ក្នុងឱកាសនៃជំនួប លោករដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន បានគោរពជម្រាបជូន សម្តេចធិបតី...
ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅទូទាំងប្រទេស នៅព្រឹកថ្ងៃទី៥ ខែសីហានេះ បានជួបជុំគ្នាដើម្បីទូងស្គរ ទះដៃអបអរសាទរពីធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដោយម្នាក់ៗបង្ហាញពីស្នាមញញឹម មោទកភាពចំពោះជាតិមាតុភូមិ និងរាជរដ្ឋាភិបាល ដែលបានសាងសង់ព្រែកជីកដែលមានលក្ខណៈជាប្រវត្តិសាស្ត្រមួយនេះ។ ការអបអរសាទពិធីជាប្រវត្តិសាស្ត្រជាតិមួយនេះធ្វើឡើង ស្របពេលដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត...