ប៊ែរឡាំង៖ កិច្ចប្រជុំលើកទី២៥ នៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន បានកោះប្រជុំកាលពីថ្ងៃព្រហស្បតិ៍ នៅឯមូលដ្ឋានទ័ពអាកាសអាមេរិកនៅទីក្រុង Ramstein ប្រទេសអាល្លឺម៉ង់ ប្រឆាំងនឹងភាពមិនច្បាស់លាស់ ខណៈដែលអ្នកចូលរួមបានសម្តែងការព្រួយបារម្ភអំពីការផ្លាស់ប្តូរសក្តានុពលនៅក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិក ជាមួយនឹងការសម្ពោធនាពេលខាងមុខ របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំជាលើកចុងក្រោយក្នុងនាមរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden ដែលផុតអាណត្តិបានប្រកាសកញ្ចប់ជំនួយថ្មីចំនួន ៥០០...
គែរ៖ ក្រសួងការបរទេសអេហ្ស៊ីប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Badr Abdelatty បានសង្កត់ធ្ងន់លើការគាំទ្ររបស់ប្រទេសរបស់លោក ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឆាដ ក្នុងការរក្សាស្ថិរភាព និងសន្តិសុខរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការកត់សម្គាល់របស់គាត់ត្រូវបានធ្វើឡើងក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីឆាដលោក Abderaman Koulamallah ដែលក្នុងនោះអ្នកទាំងពីរ បានពិភាក្សាអំពីវិធីជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមទាំងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការកសាងសមត្ថភាព។ លោក Abdelatty...
យូអិន៖ របាយការណ៍របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចសកលត្រូវបានព្យាករណ៍ថានឹងនៅតែមានកម្រិត ២,៨ ភាគរយក្នុងឆ្នាំ២០២៥ ដែលមិនផ្លាស់ប្តូរពីឆ្នាំមុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួន់ៗ របាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចពិភពលោក និងទស្សនវិស័យឆ្នាំ២០២៥ របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ទោះបីជាអតិផរណាធ្លាក់ចុះ ការកែលម្អលក្ខខណ្ឌទីផ្សារការងារ និងការបន្ធូរបន្ថយរូបិយវត្ថុក៏ដោយ កំណើនពិភពលោកត្រូវបានគេព្យាករណ៍ថានឹងនៅតែទាបជាងល្បឿន ដែលបានឃើញមុនពេលជំងឺរាតត្បាត ហើយសេដ្ឋកិច្ចពិភពលោកនៅតែបន្តប្រឈមមុខនឹងភាពមិនច្បាស់លាស់។ របាយការណ៍បានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ២,៩ ភាគរយនៅឆ្នាំ២០២៦។ របាយការណ៍នេះបានឲ្យដឹងថា អតិផរណាទាប...
សេអ៊ូល៖ ការិយាល័យរបស់លោកបានឲ្យដឹងថា ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងលោក Choi Sang-mok នៅថ្ងៃសុក្រនេះ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសកម្មភាពការទូត ដើម្បីរក្សាភាពជឿជាក់របស់កូរ៉េខាងត្បូង នៅក្នុងទីផ្សារពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ លោក Choi បានធ្វើការកត់សម្គាល់នេះ ក្នុងជំនួបជាមួយប្រេសិតថ្មីចំនួនពីររូប ដែលបានទទួលភារកិច្ចលើកកម្ពស់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិ និងកិច្ចសហប្រតិបត្តិការវិនិយោគអន្តរជាតិរៀងៗខ្លួន នេះបើយោងតាមក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូង។ លោកបានលើកឡើងថា “សកម្មភាពការទូតសេដ្ឋកិច្ចដែលមានគោលបំណងរក្សាភាពជឿជាក់ខាងក្រៅរបស់កូរ៉េខាងត្បូង គឺមានសារៈសំខាន់” ដោយលើកឡើងពីភាពមិនច្បាស់លាស់ ដែលកើនឡើងដែលកើតចេញពីស្ថានភាពនយោបាយក្នុងស្រុក...
ភ្នំពេញ ៖ នៅរសៀលថ្ងៃ១១ មករានេះ ក្រុមសមត្ថកិច្ចកម្ពុជាបានបញ្ជូនឃាតកបាញ់សម្លាប់លោក លិម គិមយ៉ា ទៅថៃវិញហើយ តាមនៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យក្រោយពីឃាតកនេះបានរត់ចូលកម្ពុជានាយប់ថ្ងៃ៧ មករា ក្រោយធ្វើសកម្មភាពបាញ់សម្លាប់រួចនៅបាងកក។ បើតាមការផ្សាយពីសារព័ត៌មានថៃ គឺសមត្ថកិច្ចថៃ ជិះឧទ្ធម្ភាគចក្រមកទទួលឃាតករ ជនជាតិថៃជាឃាតកនេះ នៅច្រកក្លងឡឹក ខេត្តស្រះកែវជាប់ជាមួយច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មានថៃ៕
ប្រ៊ុចស៊ែល៖ ថ្ងៃសុក្រនេះ ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ពិភពលោកទើបតែជួបប្រទះរយៈពេលពេញមួយឆ្នាំដំបូង ដែលសីតុណ្ហភាពសកលលោកបានឡើងលើសពី ១,៥អង្សាសេ លើសពីសម័យមុនឧស្សាហកម្ម ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានបញ្ជាក់ដោយ ក្រុមសេវាកម្មដោះស្រាយការបំរ៉ែបំរួលអាកាសធាតុ ហៅកាត់ថា (C3S) របស់សហភាពអឺរ៉ុប ដែលបានបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឲ្យសីតុណ្ហភាព របស់ភពផែនដីដល់កម្រិតដែលមិនធ្លាប់មានពីមុនមក ដោយសារមនុស្សសម័យទំនើប ។ លោក Carlo Buontempo នាយកដឹកនាំក្រុម...
ភ្នំពេញ៖ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឲ្យដឹងថា មន្រ្តីអាវុធហត្ថខេត្តតាកែវ ២រូបត្រូវបានបញ្ជូនខ្លួនទៅសាដំបូងខេត្តកណ្តាលកាលពីថ្ងៃ៩ មករា ពាក់ព័ន្ធជាប់សង្ស័យក្នុងបទល្មើសស៊ីសំណូក។ លោក សយ ច័ន្ទវិចិត្រ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១០ មករាថា សំណុំរឿងពាក់ព័ន្ធមន្ត្រីកងរាជអាវុធហត្ថទាំងពីរដែលមានឈ្មោះង៉ែត ចាន់ធី ជាប់សង្ស័យពីបទ ស៊ីសំណូក រំលោភអំណាច និងប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះក្លែងក្លាយ...
លោក ទូច សុឃៈ ៖ លោក ហេង សិទ្ធី គួរមកជួបគូបក្ខដិបក្ស នៃបណ្តឹងខ្លួន ដើម្បីបញ្ចប់រឿង ជៀសវាងខូចឈ្មោះកម្ពុជា នាយឧត្តមសេនីយ៍ សៅ សុខា ៖ ត្រូវរកឃើញ រថយន្តពាក់ផ្លាកលេខខ.ម ដាក់ភ្លើងសារ៉ែន បើកនាំផ្លូវក្បួន រថយន្តស្រ្តីលក់ឡេ បារាំង នឹងតាមដានយកចិត្តទុកដាក់...
Update: អ្នកស្លាប់កើនដល់១០នាក់ ក្នុងគ្រោះធម្មជាតិភ្លើងឆេះព្រៃនៅ Los Angeles ខណៈក្រុមមន្ត្រីព្រមានថា ចំនួនអ្នកស្លាប់អាច នឹងកើនឡើងថែមទៀត លោក Donald Trump ជំរុញឱ្យអភិបាលរដ្ឋ California លាលែងពីតំណែង ដោយសារភ្លើងឆេះព្រៃ ដ៏សន្ធោសន្ធៅរបស់រដ្ឋនេះ រដ្ឋសមាជិកអឺរ៉ុប ជាច្រើនបន្តទិញហ្គាស ពីប្រទេសរុស្សី ក្នុងកំណត់ត្រាខ្ពស់បំផុត ទោះធ្លាប់ប្តេជ្ញាថា នឹងបញ្ឈប់ការនាំចូល...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ ២៨ឆ្នាំម្នាក់ទីលំនៅភូមិលេខ២២ ឃុំចម្ការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល បានជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នក ជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើបុរសអាយុ ២៨ឆ្នាំ និងត្រូវបានបញ្ជាក់ថា...