កំពង់ធំ៖ មន្ត្រីបរិស្ថានប្រចាំខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតឃ្លាំមើលនិងរក្សាការពារព្រៃឡង់ដូចជាភ្លៀងរលឹមឥតស្រាកស្រាន្ត ក្នុងកាតព្វកិច្ចចុះឃ្លាំមើលនិងថែរក្សាការពារដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលមានមូលដ្ឋាននៅក្នុងទឹកដីខេត្តកំពង់ធំដែលបានដឹកនាំដោយលោកលី.ស្រេង.ប្រធានការិយាល័យគ្រប់គ្រងដែនជម្រកសត្វព្រៃព្រៃឡង់ប្រចាំខេត្តកំពង់ធំ។ លោក លី ស្រេង ប្រធានការិយាល័យគ្រប់គ្រងដែនជម្រកសត្វព្រៃ ព្រៃឡង់ខេត្តកំពង់ធំ លោកបានមានប្រសាសន៍លើកឡើងថា យោងទៅតាមបទបញ្ជាពីមន្ទីរបរិស្ថានខេត្តក្រោមការចង្អុលបង្ហាញរបស់លោក ឱ .ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្ត លោកបានដាក់ចេញនូវបទបញ្ជាយ៉ាងមុឺងម៉ាត់ដល់មន្ត្រីបរិស្ថានក្នុងដែនជម្រកការពារសត្វព្រៃទាំងអស់ត្រូវតែយកចិត្តទុកដាក់តាមដាន.ឃ្លាំមើល និង ចុះល្បាតជាប្រចាំដើម្បីទប់ស្កាត់រាល់សកម្មភាពបទល្មើសនានាដែលអាចនឹងកើតមានឡើងដោយសារតែការធ្វើប្រហែសនោះ។ លោក លី ស្រេង បានបន្តឲ្យដឹងទៀតថាកន្លងមកមន្ត្រីបរិស្ថានខេត្តកំពង់ធំធ្លាប់បានធ្វើការចាប់បង្ក្រាបចំពោះករណីការលួចចូលទៅកាប់ទន្ទ្រានដីព្រៃក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ខេត្តកំពង់ធំជាច្រើនករណីនោះផងដែរ។ហើយម្យ៉ាងវិញទៀតចំពោះករណីដែលធំៗមន្ទីរបរិស្ថានខេត្តក៏បានបញ្ជូនសំណុំរឿងឡើងទៅកាន់តុលាការខេត្តដើម្បីឲ្យតុលាការខេត្តចាត់ការទៅតាមនីតិវិធីច្បាប់ចំពោះបុគ្គលដែលហ៊ានលួចចូលទៅប្រព្រឹត្តនូវបទល្មើសផ្សេងៗនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់នោះផងដែរ។...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពី ពិធីដង្ហែពស់រួច បានមានប្រសាសន៍ អំពាវនាវឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជិត ឆ្ងាយ មកកំសាន្តឲ្យបានច្រើនកុះករ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ខណ:ខេត្តកំពង់ចាមឆ្នាំនេះ មានការរៀបចំ កម្មវិធីសប្បាយៗ ប្លែកៗ ជាច្រើន ដើម្បីបង្ករលក្ខណៈ...
សៀមរាប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យថឹងថា ការសម្រេចចិត្តក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នៅខេត្តសៀមរាប បានបង្កលក្ខណៈឲ្យសកម្មភាពសេដ្ឋកិច្ចនៅខេត្តសៀមរាប មានភាពរស់រវើក និងជួយដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ជាដេីម។ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី១៤ មេសា នេះថា កាលពីយប់មិញ សម្ដេចធិបតី បានឆ្លៀតជិះរម៉កកង់បីមើលទិដ្ឋភាពជាក់ស្ដែងនៅក្នុងការរៀបចំអបអរសាទរឆ្នាំថ្មីក្នុងក្រុងសៀមរាប ក៏ដូចជា ការដើរកំសាន្តរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប...
ភ្នំពេញ៖ បណ្ឌិត វ៉ាន់ ផល ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមផ្ញើសារគោរពជូនពរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩...
ភ្នំពេញ៖ លោក បណ្ឌិត វ៉ាន់ ផល ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមផ្ញើសារគោរពជូនពរសម្ដេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក...
ក្នុងឱកាសដែលលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនជិតនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា នៅថ្ងៃទី១៣ខែមេសាតាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ចាក់ផ្សាយកម្មវិធីទូរទស្សន៍ដ៏ឆ្នើមរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅក្រុង ភ្នំពេញរាជធានីប្រទេសកម្ពុជា។ កម្មវិធីទូរទស្សន៍ដ៏ឆ្នើមចំនួន៧របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមានដូចជា”និស្ស័យផ្នែកវប្បធម៌របស់លោក Xi Jinping” “ប្រទេសចិន៖ រត់ប្រណាំងឆ្ពោះទៅអនាគត”ជាដើមនឹងចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់កម្ពុជាជាបន្តបន្ទាប់។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន លោក ឃឹម...
ជប៉ុន៖ នៅថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA សមាគមមិត្តយើង សមាគមកម្ពុជា-ជប៉ុន គិបូ និងសមាគមនិស្សិតខ្មែរនៅណាហ្គូយ៉ា រៀបចំកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩...
គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានឲ្យដឹងថា ប្រទេសរបស់លោកស្វែងរកសន្តិភាព និងចង់បញ្ចប់ជម្លោះជាមួយរុស្ស៊ីនៅឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិនស៊ិនហួ ។ លោកបានឲ្យដឹងនៅឯវេទិកាការទូត Antalya នៅទីក្រុងនៃប្រទេសតួកគីថា “យើងចង់បញ្ចប់សង្រ្គាមនៅឆ្នាំនេះ ប៉ុន្តែវាមានសារៈសំខាន់ណាស់ដែលត្រូវរៀបចំ” ។ លោកបានសង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាពយូរអង្វែង គឺជារឿងសំខាន់ ព្រោះថាលទ្ធផលនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន នឹងបង្កើតស្ថាបត្យកម្មសន្តិសុខនាពេលអនាគតរបស់អឺរ៉ុប។ លោកក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាសមាជិកភាពដ៏មានសក្តានុពលរបស់អ៊ុយក្រែននៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងក្នុងរបៀបវារៈអន្តរជាតិ...
វ៉ាស៊ីនតោន៖ គយ និងការពារព្រំដែនសហរដ្ឋអាមេរិក បានប្រកាសនៅក្នុងការណែនាំថ្មីមួយទៀតថា រដ្ឋាភិបាលអាមេរិកបានលើកលែង ស្មាតហ្វូន កុំព្យូទ័រ និងផលិតផលអេឡិចត្រូនិកផ្សេងទៀត ពី “ពន្ធទៅវិញទៅមក” របស់ខ្លួន។ ឯកសារបានបញ្ជាក់ថាការលើកលែងនេះអនុវត្តចំពោះផលិតផលអេឡិចត្រូនិកដែលចូលសហរដ្ឋអាមេរិកបន្ទាប់ពីថ្ងៃទី៥ ខែមេសា ហើយ “ពន្ធទៅវិញទៅមក” ដែលបានបង់រួចហើយអាចត្រូវបានសងវិញតាមការស្នើសុំ។ Kobeissi Letter ដែលជាព្រឹត្តិប័ត្រព័ត៌មានហិរញ្ញវត្ថុនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X បានឲ្យដឹងថា “នេះគឺជាគោលនយោបាយពន្ធគយដ៏ធំមួយ”...
ប៉េកាំង៖ គោលនយោបាយពន្ធគយរបស់រដ្ឋបាលលោក ត្រាំ បានរួមចំណែកដល់ការកើនឡើងថ្លៃដើម ការរំខានពាណិជ្ជកម្ម សម្ពាធអតិផរណា កំណើនប្រាក់ឈ្នួលនៅទ្រឹង និងការប្រែប្រួលការងារ ដែលទាំងអស់នេះអាចរារាំងដល់កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ គោលនយោបាយពន្ធដារ និងពាណិជ្ជកម្មដែលដាក់ពង្រាយជាឯកតោភាគីដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបណ្តាលឱ្យតម្លៃអ្នកប្រើប្រាស់កើនឡើង ថ្លៃដើមផលិតកម្ម ការរំខានដល់សង្វាក់ផ្គត់ផ្គង់ និងការសងសឹកជាសកល។ ផលប៉ះពាល់នៃការដំឡើងពន្ធ៖ ក្នុងនាមជាធាតុផ្សំសំខាន់នៃយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់រដ្ឋបាលលោក ត្រាំ ពន្ធគយបានបង្កបញ្ហាប្រឈមជាច្រើនដល់សេដ្ឋកិច្ចអាមេរិក...