បរទេស៖ ក្រសួងការបរទេសចិនបាននិយាយថា ខ្លួនរំពឹងថាព្រះរាជាណាចក្រ Eswatini នឹង “ធ្វើការសម្រេចចិត្តត្រឹមត្រូវ” និងកាត់ផ្តាច់ទំនាក់ទំនងការទូតរបស់ខ្លួនជាមួយកោះតៃវ៉ាន់។ Eswatini គឺជាប្រទេសអាហ្វ្រិកតែមួយគត់ដែលជាសម្ព័ន្ធមិត្តរបស់កោះគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងចាត់ទុកថាជាផ្នែកមួយនៃប្រទេសចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃពុធក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីទំនាក់ទំនងរបស់ទីក្រុងប៉េកាំងជាមួយ Eswatini ។...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកសន្និសីទប្លាស្ទិកអូដេសេយ៍ ក្រោមប្រធានបទ «វិធីកែច្នៃប្លាស្ទិកឱ្យទៅជាឱកាសអភិវឌ្ឍន៍» នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តសៀមរាប លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា បញ្ហាប្លាស្ទិកគឺជាសត្រូវលាក់មុខរបស់យើង ដែលត្រូវចូលរួមយុទ្ធនាការប្រឆាំង ដើម្បីការពារជីវិតរបស់ប្រជាពលរដ្ឋនិងដើម្បីកម្ពុជាស្អាត ។ លោករដ្ឋមន្រ្តី បានលើកជាសំណួរថា តើហេតុអ្វីបានជាយើងត្រូវប្រយុទ្ធនឹងសត្រូវលាក់មុខរបស់យើង? លោករដ្ឋមន្ត្រីក៏បានផ្ដល់ចម្លើយថា មូលហេតុដែលត្រូវប្រយុទ្ធនឹងសត្រូវលាក់មុខ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាការកាន់កាប់មាសរបស់រុស្ស៊ី បានកើនឡើងដល់កម្រិតខ្ពស់ថ្មីក្នុងទំហំប្រមាណជា ១៨៨,៩ ពាន់លានដុល្លារ ហើយចំណែកនៃដុំមាសនៅក្នុងទុនបម្រុងអន្តរជាតិ របស់ប្រទេសឥឡូវនេះលើសពី ៣០ភាគរយ ជាលើកដំបូងក្នុងរយៈពេលជិតមួយសតវត្សកន្លងមកនេះ។ ធនាគារកណ្តាលនៃប្រទេសរុស្ស៊ីបានរាយការណ៍ កាលពីថ្ងៃសុក្រថាតម្លៃនៃរូបិយវត្ថុមាសនៅក្នុងអន្តរជាតិទុនបម្រុងបានកើនឡើងជាង ៩ពាន់លានដុល្លារ ឬ ៥,១ភាគរយ ចាប់តាំងពីដើមខែសីហា។ តម្លៃមាសបានកើនឡើង ៣,៦ភាគរយ នៅក្នុងខែសីហាដើម្បីបញ្ចប់ខែនៅត្រឹមតម្លៃ ២,៥១៣ដុល្លារក្នុងមួយអោន ដែលមានន័យថាផ្នែកសំខាន់នៃការកើនឡើង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump បាននិយាយថា ប្រសិនបើគាត់ឈ្នះការបោះឆ្នោតខែវិច្ឆិកា គាត់នឹងបង្កើតគណៈកម្មការ ប្រសិទ្ធភាពរដ្ឋាភិបាលឬ Government Effciency Commission ដែលក្នុងនោះនឹងដឹកនាំដោយសហគ្រិនមហាសេដ្ឋី Elon Musk ។ ប្រភពដដែលសរសេរទៀតថាលោក Trump បានគូសបញ្ជាក់ពីផែនការរបស់គាត់ក្នុងអំឡុងពេលសុន្ទរកថានៅឯក្លឹបសេដ្ឋកិច្ចញូវយ៉ក New...
ភ្នំពេញ៖ ពលករ និងបងប្អូនសហគមន៍ខ្មែរកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ រីករាយបរិច្ចាគថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» យ៉ាងគគ្រឹកគគ្រេងបន្ថែមទៀត នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ព្រោះទឹកចិត្តស្រលាញ់ជាតិមាតុភូមិ និងចង់ជួយរួមចំណែកអភិវឌ្ឍន៍តំបន់ព្រំដែន។ ពលករ និងបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េបានលើកឡើងថា ការបាញ់លុយចូលមូលនិធិកសាងហេដ្ឋារចនាសម្ព័ន សំខាន់ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍតំបន់ព្រំដែន ឱ្យបានកាន់តែរីកចម្រើនថែមទៀត ព្រោះ មានតែការការភិវឌ្ឍតំបន់ព្រំដែនឱ្យទៅជាទីកន្លែងអ៊ូអរ ជាទីប្រជុំជនមានមនុស្សច្រើនប៉ុណ្ណោះ ទើបធ្វើឱ្យព្រំដែនប្រទេសជាតិរឹងមាំគង់វង្សជារៀងរហូតទៅ។ លោក...
ខេត្តក្រចេះ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំក្រសួងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំមន្រ្ដីជំនាញ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន ២ខ្សែ នៅក្នុងភូមិសាស្រ្តខេត្តក្រចេះ។ ផ្លូវទាំងពីរខ្សែនោះរួមមាន៖ ខ្សែទី១៖ មានប្រវែង ៦១.២៣ គីឡូម៉ែត្រ តភ្ជាប់ពីភូមិជ្រោយថ្មក្រោម ឃុំឆ្លូង...
ភ្នំពេញ៖ តាមរយៈប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យ ក្រុមហ៊ុនឥណ្ឌូនេស៊ី មកដាក់ទុន ១០០% ក្នុងការបង្កើតឃ្លាំងការប្រមូលទិញស្រូវ បង្កើតជាម៉ាស៊ីនកិនស្រូវ និងការវេចខ្ចប់ ដើម្បីដឹកជញ្ជូននាំចេញ ទៅសាធារណរឥណ្ឌូនេស៊ី និងបណ្ដាប្រទេសផ្សេងទៀត។ ការជំរុញនេះធ្វើឡើងក្នុងឱកាស សម្ដេចតេជោប្រមុខរដ្ឋស្ដីទី អនុញ្ញាតឱ្យលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo...
ភ្នំពេញ៖ លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតនៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី បាន អះអាងថាទស្សនកិច្ចរយៈពេលខ្លី មកកាន់កម្ពុជា នៅពេលនេះ គឺដើម្បីបង្កើនមិត្តភាព និងពង្រឹងទំនាក់ទំនង ប្រទេសទាំងពីរ។ ក្នុងជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ស្ថាបនិក នៃវេទិកាចំណេះដឹងពិភពលោក សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ “មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Journey Towards Coexistence)” ព្រមទាំងអញ្ជើញចូលរួម កម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀត នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ បើតាម សេចក្ដីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាបានឱ្យដឹងថា...
ការបង់វិភាគទាន ប្រចាំឆ្នាំ ជូនរាជរដ្ឋាភិបាល ! លោកអ្នកឧកញ៉ា ១០ម៉ឺនដុល្លារ, អ្នកឧកញ៉ា ១ម៉ឺន ៥ពាន់ដុល្លារ, ឧកញ៉ា ៨ពាន់ដុល្លារ ក្នុង ១ឆ្នាំ កម្ពុជា ដាក់ដំណើរ ការសាកល្បងនូវ ប្រព័ន្ធកំណត់អត្តសញ្ញាណ សហគ្រាស (e-KYB) ក្រុមហ៊ុនចិន មានចំណាប់អារម្មណ៍ ចាប់យកឱកាស...